សម្ដេចធិបតី អនុញ្ញាតឱ្យលោក ម៉ានី ផាកគីអៅ កំពូលកីឡាករប្រដាល់ និងជាអតីតសមាជិកព្រឹទ្ធសភានៃហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក ម៉ានី ផាកគីអៅ (Manny Pacquiao) កំពូលកីឡាករប្រដាល់ និងជាអតីតសមាជិកព្រឹទ្ធសភា នៃប្រទេសហ្វីលីពីន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា រាជធានីភ្នំពេញ។
លោក ម៉ានី ផាកគីអៅ (Manny Pacquiao) កំពុងទស្សនកិច្ចនៅកម្ពុជា ហើយលោកនឹងចូលរួមទស្សនាការប្រដាល់គុនខ្មែរដណ្ដើមខ្សែក្រវាត់សហព័ន្ធប្រដាល់គុនខ្មែរ KKF នៅមជ្ឈមណ្ឌលកោះពេជ្រនាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ផងដែរ៕