**អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រកាសបង្កើតគណៈកម្មាធិការអ្នកជំនាញសិក្សាស្រាវជ្រាវបញ្ហាសមុទ្រចិនខាងត្បូង និងចេញផ្សាយ «របាយការណ៍ស្តីពីការយល់ដឹងរបស់អាស៊ីអាគ្នេយ៍ចំពោះសមុទ្រចិនខាងត្បូង»**បទវិភាគ៖ភូមិភាគស្វយ័តស៊ីចាំង ជាសមិទ្ធផលនិងការឆ្លុះបញ្ចាំងនៃការអភិវឌ្ឍកិច្ចការសិទ្ធិមនុស្សរបស់ប្រទេសចិន**ឯកឧត្តម លឺ ឡាយស្រេង អញ្ជើញគោរពវិញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**គម្រោងស្ថាបនាស្ពានថ្មី ស្ពានបេតុងស្ទឹងឆ្វេង ត្រូវបានរៀបចំពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដីដើម្បីសាងសង់នៅព្រឹកនេះហើយ**ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងរមណីយដ្ឋាន «ទេទឹកពុះ» ដែលស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ**សម្តេច ម៉ែន សំអន៖ សម្ពោធសមិទ្ធិផលនៅវត្តឬស្សីជុកជើង តម្លៃជាង ១៨ម៉ឺនដុល្លារ បង្ហាញពីជំនឿ ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង**ថៃ៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីបានកើនឡើងដល់ ១៧នាក់ហើយ**កូរ៉េខាងត្បូង៖ ការពង្រីកលទ្ធិគាំពារពាណិជ្ជកម្មនឹងដាក់សម្ពាធលើសេដ្ឋកិច្ចពិភពលោក ដែលនាំឱ្យមានអតិផរណា និងការប្រែប្រួលខ្ពស់នៃអត្រាប្តូរប្រាក់**ក្រុមអ្នកច្បាប់សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានប្រកាសសមាសភាពជាផ្លូវការ**ចិន រៀបចំសេណារីយ៉ូមួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយជប៉ុន និងកូរ៉េខាងត្បូង ជុំវិញការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង**អ៊ីរ៉ង់នឹងមិនឱនក្បាលដាច់ខាតចំពោះសម្ពាធរបស់អាមេរិក ក្នុងការបន្តការចរចាអំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើយ**ប្រមុខការពារជាតិអាមេរិក នឹងជំរុញទំនាក់ទំនងយោធាជាមួយហ្វីលីពីន ដើម្បីពង្រឹងការរារាំងប្រឆាំងនឹងការគំរាមកំហែងពីចិនកុម្មុយនិស្ត**បារាំង និងអង់គ្លេស ប្រកាសគាំទ្រដល់ទីក្រុងគៀវក្នុងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធបំពង់បង្ហូរ Sudzha ក្នុងតំបន់ Kursk របស់រុស្ស៊ី**លោក ម៉ាក្រុង បង្ហាញនូវគំនិតផ្តួចផ្តើម ដើម្បីគាំទ្រដល់អ៊ុយក្រែន ក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងប៉ារីស**អញ្ជើញដល់កម្ពុជាភ្លាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធបងប្រុសដោយក្តីវិប្បយោគ និងក្តុកក្តួលក្រៃលែង**ចូលរួមរំលែកទុក្ខ! បណ្ឌិតសភាចារ្យ ព្រំ ម៉ល់ អតីតប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ទទួលមរណភាព ក្នុងជន្មាយុ ៩២ឆ្នាំ**ថៃ៖ ៧នាក់ស្លាប់ ៩៧នាក់បាត់ខ្លួន ក្រោយរលំអគារ៣០ជាន់ ខណៈអាជ្ញាធរជំរុញល្បឿននៃការជួយសង្រ្គោះ**រដ្ឋមន្ត្រីសាធារណការ ចុះពិនិត្យការងារជួសជុលសាងសង់ ស្ពានលេខ៣១ (ផ្លូវជាតិលេខ២១) ស្ថិតក្នុងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥**ក្រុមអ្នកជួយសង្គ្រោះជនជាតិចិន បន្តជួយសង្គ្រោះអ្នកនៅរស់រានមានជីវិតនៅទីក្រុង Nay Pyi Taw ប្រទេសមីយ៉ាន់ម៉ា

សម្ដេចតេជោ ហ៊ុន សែន ពិតជារីករាយដែលអង់គ្លេសបានសម្រេចតាមបំណងរបស់សម្ដេច បើកសាកលវិទ្យាល័យមួយនៅកម្ពុជា

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សម្ដេចពិតជារីករាយដែលចក្រភពអង់គ្លេសបានសម្រេចតាមបំណងរបស់សម្ដេច បើកសាកលវិទ្យាល័យមួយនៅក្នុងប្រទេសកម្ពុជា ពីព្រោះថាកន្លងទៅនេះ មាននិស្សិតកម្ពុជាមួយចំនួនបានទៅសិក្សានៅអង់គ្លេស តែពេលនេះ គឺមានសាកលវិទ្យាល័យចក្រភពអង់គ្លេសនៅកម្ពុជាតែម្ដង ដែលនឹងកាន់តែមានភាពងាយស្រួល​ ពិសេសការកាត់បន្ថយការចំណាយរបស់និស្សិត។

ក្នុងឱកាសដែលអនុញ្ញាតឱ្យឯកឧត្តម ដូមីនីក វីលៀមស៍ (Dominic Williams) ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសម្ដែងនូវក្តីរីករាយដែលបានជួប ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេស បន្ទាប់ពីជំនួបដំបូងកាលពីអំឡុងខែកុម្ភៈឆ្នាំ២០២៣។

ឯកឧត្តម ឯកអគ្គរដ្ឋទូត បានរំលឹកថា កាលពីជំនួបលើកមុន ក្រោយពេលដែលឯកឧត្តម បានក្លាយជាឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា ដែលចាប់តាំងពីពេលនោះមក ទំនាក់ទំនងរវាងកម្ពុជា និងចក្រភពអង់គ្លេសមានការរីកចម្រើនជាបន្តបន្ទាប់។ ក្នុងនោះដែរគឺការបើកសាកលវិទ្យាល័យអង់គ្លេសមួយនៅកោះពេជ្រដែលបានបើកដំណើរការជាផ្លូវការនៅខែកញ្ញា ឆ្នាំ២០២៣​ កន្លងមក ជាមួយនឹងតម្លៃសិក្សាសមរម្យ និងមានផ្ដល់អាហារូបករណ៍ផងដែរ។

ឯកឧត្តមពិតជារីករាយដែលមានការចុះហត្ថលេខារវាងចក្រភពអង់គ្លេសជាមួយនឹងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការរៀបចំអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធបៃតងថាមពលករកើតឡើងវិញ និងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យការពារជាតិ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ឯកអគ្គរាជទូតអង់គ្លេស ដែលបានលើកពីការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។​ អ្វីដែលគួរឲ្យគាត់សម្គាល់មួយទៀតគឺ ការបង្កើតឧទ្យានឧស្សាហកម្មបៃតង ដែលកន្លងមកយើងមានការវិនិយោគដោយកូរ៉េ ដោយជប៉ុន តែឥឡូវនេះ គឺយើងនឹងមានការវិនិយោគដោយចក្រភពអង់គ្លេសបន្ថែមទៀត ក្នុងការវិនិយោគឧស្សាហកម្មបៃតងនេះ។ ទាក់ទងទៅនឹងវេទិកាវិនិយោគកម្ពុជា-អង់គ្លេស សម្ដេចតេជោ បានលើកឡើងថាថ្នាក់ដឹកនាំអង់គ្លេសបានជម្រាបបន្ថែមថា ទោះបីអង់គ្លេសចាកចេញពីសហគមន៍អឺរ៉ុបក៏ដោយ ក៏ប៉ុន្តែគោលនយោបាយរបស់អង់គ្លេសចំពោះកម្ពុជា គឺមិនមានការប្រែប្រួលនោះទេ ៕

អត្ថបទដែលជាប់ទាក់ទង