សិក្ខាសាលាពិសេសក្រោមប្រធានបទ”ចិននិងពិភពលោក៖កិច្ចសហប្រតិបត្តិការ បញ្ហាប្រឈមឈ្នះ-ឈ្នះ”បានធ្វើឡើងនៅទីក្រុងប៉េកាំង
ក្នុងខណៈខួបលើកទី៣នៃការចេញផ្សាយសុន្ទរកថាគន្លឹះរបស់លោកXiJinpingអគ្គលេខាធិកានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការពង្រឹងការកសាងសមត្ថភាពផ្សព្វផ្សាយអន្តរជាតិ សិក្ខាសាលាពិសេសក្រោមប្រធានបទ”ចិននិងពិភពលោក៖កិច្ចសហប្រតិបត្តិការ បញ្ហាប្រឈមឈ្នះ-ឈ្នះ”ដែលសហការរៀបចំឡើងដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងសកលវិទ្យាល័យប្រជាជននៃប្រទេសចិនបានធ្វើឡើងនៅទីក្រុងប៉េកាំង នៅថ្ងៃទី៣០ខែឧសភា។
លោកShen Haixiongអនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូថា កាលពី៣ឆ្នាំមុន សុន្ទរកថាគន្លឹះរបស់លោកXi Jinpingស្តីពីការពង្រឹងការកសាងសមត្ថភាពផ្សព្វផ្សាយអន្តរជាតិរបស់ប្រទេសចិនបានចង្អុលបង្ហាញទិសដៅយ៉ាងច្បាស់លាស់សម្រាប់ការត្រួសត្រាយនិងច្នៃប្រឌិតថ្មីនូវកិច្ចការផ្សព្វផ្សាយអន្តរជាតិរបស់ប្រទេសចិន។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើការច្នៃប្រឌិតថ្មីនិងអនុវត្ត”ការទូតប្រព័ន្ធផ្សព្វផ្សាយ”ជាបន្តបន្ទាប់ ដែលបានបង្កើតយន្តការសហប្រតិបត្តិការផ្នែកប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិមួយចំនួនដូចជា “ដៃគូប្រព័ន្ធផ្សព្វផ្សាយសកល”ជាដើម។ 《សៀវភៅខៀវស្តីពីការស្ទង់មតិសកល》ដែលចេញផ្សាយនៅថ្ងៃនេះបានបង្ហាញថា ប្រិយមិត្តនៅទូទាំងពិភពលោកទទួលស្គាល់យ៉ាងខ្លាំងនូវគោលគំនិតសំខាន់ៗដែលផ្តួចផ្តើមឡើងដោយលោក Xi Jinpingប្រធានរដ្ឋចិន ដូចជាសហគមន៍រួមវាសនានៃមនុស្សជាតិជាដើម។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន រីករាយរៀនសូត្រនិងផ្តល់បទបិសោធទៅវិញទៅមក និងពួតដៃគ្នាដើម្បីបង្កើតអនាគតដ៏កាន់តែល្អបវរជាមួយមិត្តភក្តិក្នុងនិងក្រៅប្រទេស!