**រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លើកឡើងអំពីករណីសំណុំរឿងឃាតកម្មដ៏សាហាវឃោរឃៅ ដែលប្រព្រឹត្តឡើងដោយឧក្រិដ្ឋជន ឈ្មោះ ស្រី ស៊ីណា**លោក ចូ បៃឌិន ប្រកាសស៊ើបអង្កេតពាណិជ្ជកម្មថ្មីមួយ លើឧបករណ៍អេឡិចត្រូនិកល្បីឈ្មោះមួយ ដែលផលិតនៅប្រទេសចិន**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដឹកនាំក្រសួងយុត្តិធម៌បន្តអនុវត្តទោសប្រហារជីវិត ដើម្បីការពារប្រជាជនអាម៉េរិកពីអ្នករំលោភដោយហិង្សា**ចង់តទឹក តអគ្គិសនី តម្រូវឱ្យមានឯកសារពីឃុំ សង្កាត់? មិនមានអ្វីស្មុគស្មាញទេ!**ក្រសួងមុខងារសាធារណៈ លើកឡើងពីភារកិច្ច ៤ចំណុចសំខាន់ៗ របស់អនុគណៈកម្មការអប្បមាទ ដើម្បីគាំទ្រដល់ដំណើរការប្រឡងប្រជែង ជ្រើសរើសមន្ត្រីរាជការស៊ីវិល**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាលក់ទិញអចលនវត្ថុមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អគ្គនាយកដ្ឋានពន្ធនាគារ បំភ្លឺជុំវិញករណីកាសែតកោះសន្តិភាព ចុះផ្សាយថា «ផ្ទុះប្រតិកម្មកក្រើកនៅពន្ធនាគារខេត្តកោះកុង ធ្លាប់ធ្វើអនុជាង៣០ឆ្នាំ បានធ្វើប្រធានស្តីទីមួយដង្ហើមចង្រិត»**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យសប្បុរសជនមកពីសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**បើកការដ្ឋានសាងសង់អគារស្នាក់ការចំនួន២ នៅស្រុកកែវសីមា ខេត្តមណ្ឌលគីរី**សម្ដេចប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត នៅក្រុងរុនតាឯកតេជោសែន**ក្រសួងសាធារណការ ប្រជុំបន្តពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ចេញលិខិតបំភ្លឺ ចំពោះការចុះផ្សាយព័ត៌មានរបស់កាសែតកោះសន្តិភាព កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបូជាទៀន ធូប ផ្កា ភ្ញី ថ្វាយព្រះរតនត្រ័យ ធ្វើបទនមស្ការ សមាទានសីល និងនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃ គង់នៅវត្តធម្មជាតិរុនតាឯកតេជោសែន**ក្រសួងទេសចរណ៍ ប្រកាសលទ្ធផលនៃការចូលរួមកម្មវិធី«Fostering Tourism Growth and Cultural Exchange between China and Cambodia» នៅតំបន់រដ្ឋបាលពិសេសហុងកុង សាធារណរដ្ឋប្រជាមានិតចិន**ក្រសួងធនធានទឹក បង្ហាញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក សម្រាប់ថ្ងៃទី២៥ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤**អភិបាលខេត្តកណ្ដាល អំពាវនាវឱ្យប្រជាពលរដ្ឋ ឈប់ធ្វើការខ្ចីលុយពីជនជាតិឥណ្ឌា**បណ្ឌិត កែវ ពិសិដ្ឋ លើកទឹកចិត្តមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រកាន់ខ្ជាប់នូវវិន័យនិងសីលធម៌ខ្ពស់**សិក្ខាសាលាស្តីពី «ការអភិវឌ្ឍសមត្ថភាពអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ»**ជប៉ុន និងអាមេរិក ចោទក្រុមចោរព័ត៌មានវិទ្យារបស់កូរ៉េខាងជើង លួចលុយឌីជីថលគ្រីបតូជាង៣០០លានដុល្លារ

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អញ្ជើញចែកសញ្ញាបត្រជូននិស្សិតជ័យលាភី បញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង នៃសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតជ័យលាភីបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង នៃសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា សាកលវិទ្យាធិការ សមាជិកក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង សាស្រ្តាចារ្យ លោក លោកស្រី និងសិស្សនិស្សិតទាំងអស់សរុបប្រមាណ ៧០៧នាក់។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរចំពោះសិស្សនិស្សិតជ័យលាភីទាំងអស់ ដែលបានបញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រនៅថ្ងៃនេះ ក៏ដូចជាអបអរសាទរចំពោះ វិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា ដែលត្រូវបានរាជរដ្ឋាភិបាលទទួលស្គាល់ជាសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យនៃសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា ក្នុងការសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ ទាំងការបណ្តុះបណ្តាលនិស្សិតប្រកបដោយគុណភាព ចំណេះដឹង និងសីលធម៌ខ្ពស់ ជាមួយអត្រាមានការងារខ្ពស់រហូតដល់ ៩៦% និង ៤% ទៀតបន្តការសិក្សាទាំងការអភិវឌ្ឍកម្មវិធីសិក្សាដោយផ្តោតលើការអនុវត្តការងារជាក់ស្តែង និងបំណិនសតវត្សទី២១។

បន្ថែមពីនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរលើការបង្កើត “មជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តន៍” សម្រាប់ការគាំទ្រដល់ការបោះពុម្ភស្នាដៃ ការស្រាវជ្រាវវិទ្យាសាស្ត្រ ការបណ្តុះធុរកិច្ចថ្មី និងការធ្វើទំនើបកម្មនៃកម្មវិធីសិក្សា និង”មជ្ឈមណ្ឌលការងារ (AUB Career Center)” សម្រាប់ជួយស្វែងរកឱកាសការងារជូននិស្សិត ព្រមទាំងការខិតខំធ្វើ កិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យក្នុងតំបន់ និងអន្តរជាតិផងដែរ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីឥទ្ធិពលនៃបញ្ញាសិប្បនិម្មិត AI ក្នុងការសិក្សារៀនសូត្រ ដូចជាការឆ្លើយតបទៅតាមតម្រូវការរបស់សិស្សនីមួយៗ និងចំណង់ចំណូលចិត្តផ្សេងៗគ្នារបស់សិស្ស។ ក្រៅពីនេះ បញ្ញាសិប្បនិម្មិត ក៏អាចប្រើប្រាស់សម្រាប់ជួយគាំទ្រសាស្ត្រាចារ្យ អាចរៀបចំជាប្រព័ន្ធធ្វើតេស្ត ប្រព័ន្ធវាយតម្លៃការសិក្សាដែលមានលក្ខណៈស្វ័យប្រវត្តិ ជួយកាត់បន្ថយការងាររបស់គ្រូបង្រៀន ដើម្បីឱ្យគ្រូបង្រៀនផ្តោតលើការជួយគាំទ្រ និងទំនាក់ទំនងជាមួយសិស្សផ្ទាល់ទៅតាមស្ថានភាពជាក់ស្តែង ឆ្ពោះទៅរកការសិក្សាពេញមួយជីវិត នូវបំណិនក្នុងយុគសម័យថ្មីនៃសតវត្សទី២១។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការទទួលបានសញ្ញាបត្រនាថ្ងៃនេះគឺមិនទាន់គ្រប់គ្រាន់ទេសម្រាប់ជីវិតនៃការសិក្សារបស់សិស្សនិស្សិត គឺត្រូវបន្តសិក្សារៀនសូត្របន្ថែមនៅកម្រិតសិក្សា និងនៅកន្លែងការងារបន្ថែមទៀត ដើម្បីពង្រីកចំណេះដឹងរបស់ខ្លួនឱ្យកាន់តែទូលំទូលាយ ពោលគឺត្រូវបន្តរៀនសូត្រពេញមួយជីវិត ឬក៏អាចនិយាយម្យ៉ាងទៀតថាគ្មានទេទីបញ្ចប់នៃការសិក្សា។

សារជាថ្មីម្តងទៀត ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរជាមួយសិស្សនិស្សិតជ័យលាភីទាំង ៧០៧នាក់ និងសូមឱ្យបន្តបណ្តុះបណ្តាលធនធានមនុស្សទាំងអស់គ្នាចូលរួមបន្តលើកស្ទួយគុណភាពវិស័យអប់រំ ឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជាឱ្យក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិ៕

អត្ថបទដែលជាប់ទាក់ទង