**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងសប្តាហ៍នេះ**អភិបាលខេត្តកណ្តាល ចុះពិនិត្យស្វែងយល់ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ប្រកបរបរចម្លាក់ប្រាក់ស្ពាន់ នៅស្រុកពញាឮ**រដ្ឋមន្រ្តីសុខាភិបាល៖ សូមខិតខំប្រកាន់ខ្ជាប់នូវ បី “ពេញ” (១).ពេញជាសមត្ថភាពការងារ, (២).ពេញម៉ោងការងារ និង(៣).ពេញនៃការទទួលខុសត្រូវក្នុងការបំពេញការងារ**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ចាត់ទុកអង្គភាពកងរាជអាវុធហត្ថ គឺជាកម្លាំងអន្ដរាគមន៍មួយដ៏សំខាន់មិនអាចខ្វះបាន ក្នុងការពារសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម**ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន៖ ខេត្តកំពត រង់ចាំការវិនិយោគពីបណ្តាក្រុមហ៊ុនផ្សេងៗ ដើម្បីបង្កើតការងារជូនពលរដ្ឋក្នុងមូលដ្ឋាន សំដៅកាត់ភាពក្រីក្រ នឹងនាំឱ្យជីវភាពរបស់ពលរដ្ឋធូរធាទៅថ្ងៃអនាគត**វិមានក្រឹមឡាំង អះអាងថា ប្រទេសជិត២០ ចាប់អារម្មណ៍លើ BRICS**កាតា និងហ៊្សកដានី សន្យាគាំទ្រ និងជួយដល់ស៉ីរី**មេដឹកនាំអ៊ុយក្រែន រិះគន់នាយករដ្ឋមន្រ្តីស្លូវ៉ាគី ជុំវិញភាពស្ទាក់ស្ទើរក្នុងការឈប់ប្រើឧស្ម័នរុស្ស៉ី**ឥណ្ឌូណេស៉ី កំពុងពិចារណាដោះលែងអតីតមេដឹកនាំក្រុមសកម្មប្រយុទ្ធ Jemaah Islamiyah មុនពេលកំណត់**ក្រសួងការបរទេសចិនលើកការតវ៉ាយ៉ាងម៉ឺងម៉ា់ត់ចំពោះសហរដ្ឋអាមេរិកទាក់ទិននឹងករណីដែលសហរដ្ឋអាមេរិកចុះហត្ថលេខាលើ“សេចក្តីព្រាងច្បាប់ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២៥“**វិវាទពាក់ព័ន្ធនឹងមរតកមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អ្នកនាំពាក្យក្រសួងយុត្តិធម៌ នឹងរៀបចំធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធ “ករណីក្រុមក្មេងទំនើង” នៅរសៀលថ្ងៃស្អែក**ឯកឧត្តម អ៊ុំ ម៉ារ៉ា អញ្ជេីញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល**គ.ស.ព.ស៖ ការបង្ហោះផ្សាយថាអតីតកងទ័ព 18 គ្រួសាររៀបរាប់ថាពួកគាត់រវល់ចេញច្បាំងការពារទឹកដី មកផ្ទះវិញត្រូវគេយកដីខ្លួនឯងបាត់ គឺជាព័ត៌មានចាស់**ឧត្តមសេនីយ៍ឯក អ៉ី សុខឃី ណែនាំនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បន្ដយកចិត្តទុកដាក់ និងជំរុញឲ្យមានវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជនបន្ដទៀត សំដៅពង្រឹង និងពង្រីកសមត្ថភាព**ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តបន្ទាយមានជ័យ ប្រកាសប្រឆាំងដាច់ខាតរាល់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសអំពើជួញដូរមនុស្ស**ប្រុងប្រយ័ត្ន! ករណីចោរលូកហោប៉ៅតាមទីសាធារណៈ ដែលអាចបណ្តាលឱ្យអ្នកជាប់ពាក់ព័ន្ធនឹងករណីបទល្មើសបច្ចេកវិទ្យាផងដែរ ក្រៅពីការបាត់បង់វត្ថុមានតម្លៃផ្សេងៗ**ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្តីពី កិច្ចការពារទិន្នន័យបុគ្គល**MOU ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត” នឹងផ្តល់ជំនាញនិងឱកាសការងារទាំងក្នុង និងក្រៅប្រទេសដល់យុវជនកម្ពុជា**បណ្ណាល័យមេគង្គ-ឡានឆាងជាអំណោយរបស់មិត្តចិនស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាលបើកដំណើរការជាផ្លូវការហើយ

រសៀលនេះ! សម្តេចធិបតី និងលោកជំទាវបណ្ឌិត នឹងអញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយសិល្បករខ្មែរ ក្រោមប្រធានបទ «អ្នកស្នងមរតក»

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងអញ្ជើញ​ជួបសំណេះ​សំណាល និងពិសារអាហារសាមគ្គីជាមួយសិល្បករខ្មែរ ដែលធ្វើឡើងក្រោមប្រធានបទ «អ្នកស្នងមរតក»។

កម្មវិធីជួបជុំទ្រង់ទ្រាយធំ ​និងមហោឡារិកនេះ រៀបចំឡើងដោយសមាគមសិល្បករខ្មែរ មានការអញ្ជើញចូលរួមពីសិល្បករ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អ្នកជំនួញ សរុបជិត ៣០០០នាក់។

កម្មវិធីជួបជុំនេះ កើតមានឡើងបន្ទាប់ពីសមាគមទើបនឹងបោះឆ្នោតឆ្នោតជ្រើសតាំង​អ្នក​ឧកញ៉ា ម៉ៅ ចំណាន ជាប្រធានសមាគមសិល្បករខ្មែរ​សម្រាប់​អាណត្តិទី៦ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤កន្លងទៅ។ការជួបជុំនេះ ជាឱកាសមួយ​ទទួល​យកនូវ​​អនុសាសន៍​ថ្មីៗពីសម្តេចធិបតីប្រមុខ​រាជ​រដ្ឋាភិបាលកម្ពុជា ដើម្បីសមាគម​យក​​ទៅអនុវត្តន៍រួមចំណែកអភិរក្ស អភិវឌ្ឍ និងលើក​ស្ទួយវប្បធម៌សិល្បៈជាតិខ្មែរ។

បន្ថែមពីលើនោះកម្មវិធីដែលធ្វើឡើងក្រោមទិស «រក្សាចាស់ បង្កើត និងអភិវឌ្ឍថ្មី» គឺជា​ការចងចាំ និងដឹងគុណដល់គ្រប់ស្ថាបនិកសមាគម និងសិល្បកររៀមច្បង​គ្រប់ជំនាន់ ហើយ​ក៏ជាសក្ខីភាពនៃការចាប់ផ្តើមការកសាងធនធានសិល្បករជំនាន់ថ្មីពីព្រឹទ្ធ សិល្ប​ករ​​​ដែលជារៀមច្បង ក្នុងក្តីរំពឹងថា សិល្បៈវប្បធម៌ខ្មែរ នឹងបន្តអត្ថិភាព​ជានិច្ចនិរន្តន៍។

សូមបញ្ជាក់ថា សមាគមសិល្បករខ្មែរ បានបង្កើតឡើងនៅឆ្នាំ២០០៦ មកដល់​ពេល​នេះ​មានរយៈពេល ១៧ឆ្នាំមកហើយ ក្រោមការផ្តួចផ្តើមគំនិតពីក្រុមសិល្បករ​រៀម​ច្បង។ គិតមកដល់ពេលនេះមានរយៈពេល៦អាណត្តិហើយ ក្នុងនោះអាណត្តិទី១ ដឹកនាំដោយលោក អៀង ស៊ីធុល, អាណត្តិទី២ ដឹកនាំដោយ លោក មិញ សុធីវណ្ណ, អាណត្តិទី៣ និងទី៤ ដឹកនាំដោយដោយលោក សុះ ម៉ាច និងអាណត្តិទី៥ ដោយលោកស្រី ចន ច័ន្ទលក្ខិណា។

បន្ទាប់ពីជាប់ឆ្នោតដឹកនាំសមាគមសិល្បករខ្មែរអាណត្តិទី៦ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤កន្លងទៅនេះ អ្នក​ឧកញ៉ា ម៉ៅ ចំណាន បានធ្វើសកម្មភាពជាច្រើនក្នុងការ​រៀប​ចំរចនាសម្ព័ន្ធដឹកនាំសមាគមឱ្យបានល្អប្រសើរ។ត្រឹមតែរយៈពេល៣សប្តាហ៍ប៉ុណ្ណោះ សមាគមបានខិតខំប្រឹងប្រែងរៀបចំ​ទីស្នាក់ការ​សមា​គម​ឱ្យបានសមរម្យ ដើម្បីជាមូលដ្ឋានរដ្ឋបាលសម្រាប់ឱ្យសិល្បករ ដែលជាសមា​ជិក​អចិន្ត្រៃយ៍របស់សមាគមមានទីកន្លែងបំពេញការងាររបស់ខ្លួន។

សមាជិកក្រុមប្រឹក្សាភិបាលរបស់សមាគម និងអ្នកឧកញ៉ាជាប្រធានសមាគម ក៏បាន​ពិភាក្សា​រៀបចំសមាសភាព គណៈកម្មការប្រតិបត្តិ និងបទបញ្ជាផ្ទៃក្នុង និងបានធ្វើការ​ប្រជុំជាញឹកញាប់អំពីផែនការជាទស្សនវិស័យ និងចក្ខុវិស័យរបស់សមាគម។ មិនត្រឹម​តែ​ប៉ុណ្ណោះ សមាគមថែមទាំងបានអញ្ជើញសិល្បករគ្រប់ទម្រង់ជាច្រើន​រូបដែល​សុទ្ធ​សឹងជាសិល្បករដែលមានបទពិសោធន៍យូរឆ្នាំមកពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ ស្វែងរកគន្លឹះសំខាន់ៗដើម្បីជាធាតុចូលក្នុងការគ្រប់គ្រងដឹកនាំសមាគម និង ពិនិត្យ​ភាព​អវិជ្ជ​មានផ្សេងៗដើម្បីធ្វើការកែទម្រង់។

ចំណែកឯកិច្ចការសប្បុរសធម៌វិញ សមាគមបានចុះសួរសុខទុក្ខដល់សិល្បករចាស់ជរា មានដូចជាវីរៈសិល្បករចាប៉ីដងវែង លោកតា គង់ ណៃ ដែលសម្រាកនៅមន្ទីរពេទ្យ និង​លោកយាយភរិយាអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត និងសិល្បករមួយ​ចំនួន​ដែល​ជួបបញ្ហាបាត់បង់ជីវិត ឬគ្រួសារត្រូវបានបាត់បង់ជីវិត។ លើសពីនោះទៀត សមាគមក៏​បាន​រួមចំណែកបរិច្ចាគដល់កម្មវិធីសម្ដែងសិល្បៈមួយចំនួនទៀតផងដែរ។

ជាមួយគ្នានេះកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤កន្លងទៅថ្មីនេះ អ្នកឧកញ៉ាប្រធានសមាគម រួមជាមួយគណៈគ្រប់គ្រងសមាគម ក៏ទទួលបានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ឱ្យចូលជួបសម្តែងការគួរសម និងទទួលនូវអនុសាសន៍មួយចំនួនផងដែរ។

ក្នុងជំនួបសម្តែបការគួរសមនោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសឧបត្ថម្ភ​ថវិកា​ទ្រទ្រង់​សកម្មភាពសមាគមរយៈពេល៥ឆ្នាំ ក្នុងមួយឆ្នាំ១០ម៉ឺនដុល្លារ។សម្តេចតេជោ បានថ្លែងកោតសរសើរការចាប់ផ្តើមអាណត្តិថ្មីរបស់សមាគម មានភាព​រឹងមាំ សាមគ្គីភាព និងមានរចនាសម្ព័ន្ធដឹកនាំ និងមានលទ្ធភាពខ្ពស់ក្នុងការធ្វើ​សកម្ម​ភាព​នានា។

សម្តេចតេជោប្រធានព្រឹទ្ធសភា បានផ្តល់អនុសាសន៍ឱ្យរកវិធីសាស្ត្រជួយពង្រឹង​តួនាទី​របស់​សិល្បករសម្រាប់រយៈពេលវែង ដូចជាជួយដល់ការបណ្តុះបណ្តាលកូនសិល្បករ ហើយនៅពេលរៀនចប់ ជួយពួកគេរកការងារធ្វើ៕

អត្ថបទដែលជាប់ទាក់ទង