**នគរបាលឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណីហិង្សា នៅចំណុចស្ថានីយ៍ប្រេង PTT ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ**លោកជំទាវ ជា សិរី លើកឡើងពីសារៈសំខាន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការផ្ដល់ការងារដល់ប្រជាជន**ចិនស្នើក្រុមហ៊ុនកូរ៉េខាងត្បូង មិនឱ្យដឹកជញ្ជូនផលិតផលមានផ្ទុកសារធាតុរ៉ែកម្ររបស់ចិន ទៅកាន់ក្រុមហ៊ុនការពារជាតិអាម៉េរិក**ក្រសួងការបរទេសអ៊ុយក្រែន សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវត្តមានរបស់យុទ្ធជនចិនកំពុងជួយទ័ពរុស្ស៊ីក្នុងសមរភូមិ**គណបក្សសកម្មភាពប្រជាជន ដែលកំពុងកាន់អំណាចនៅសិង្ហបុរី បង្ហាញបេក្ខជនថ្មីចំនួន៣២នាក់ សម្រាប់ប្រកួតប្រជែងការបោះឆ្នោតសកល**សម្តេចតេជោ បានរកឃើញហើយកុមារីលក់ផ្កា ដែលទទួលការចាប់អារម្មណ៍តាមបណ្តាញសង្គម**អភិបាលខេត្តតាកែវ ចុះជួបសំណេះសំណាលជាមួុយប្រជាពលរដ្ឋនៅក្នុងសហគមន៍ភ្ញាស់ពងទាកូន ស្រែរនោង ស្ថិតនៅស្រុកត្រាំកក់**វៀតណាមកំពុងខ្នះខ្នែងពន្លឿនការចរចារបស់ខ្លួនសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី**ប្រធានាធិបតីអ៊ុយក្រែន ត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចចរចាសន្តិភាពដោយផ្ទាល់ជាមួយរុស្ស៉ី លុះត្រាតែមាន បទឈប់បាញ់មួយចូលជាធរមានជាមុនសិន**ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ផ្ដល់អនុសាសន៍ណែនាំ ៦ចំណុច ដើម្បីជំរុញការអនុវត្ត «យុទ្ធសាស្រ្ដ ស្ដីពីការអភិវឌ្ឍសេវាអេទ្បិចត្រូនិក​សម្រាប់ធុរកិច្ច ឆ្នាំ២០២៥-២០២៨» ឲ្យទទួលបានជោគជ័យ**ប៉ូលិសឥណ្ឌា៖ យ៉ាងហោច ២៦នាក់ត្រូវបានសម្លាប់ និង១៧នាក់ទៀតរងរបួស ក្រោយក្រុមសកម្មប្រយុទ្ធ បើកការបាញ់រះលើភ្ញៀវទេសចរ នៅតំបន់ Kashmir**នាយករដ្ឋមន្ត្រីជប៉ុន នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម និងហ្វីលីពីន ចាប់ពីថ្ងៃអាទិត្យនេះ**គណៈកម្មាធិការអឺរ៉ុប កំពុងវាយតម្លៃថា តើអាចបង្កើតច្បាប់ ដើម្បីហាមឃាត់ក្រុមហ៊ុននានានៅក្នុង EU មិនឱ្យចុះហត្ថលេខាលើកុងត្រាថ្មី សម្រាប់ឥន្ធនៈហ្វូស៉ីលរុស្ស៉ីបានឬអត់**បេសកជនរបស់ប្រធានាធិបតីអាមេរិក នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូក្នុងសប្តាហ៍នេះ**រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងមិនចូលរួមកិច្ចពិភាក្សាក្នុងទីក្រុងឡុងដ៍ ដែលមានបំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ**រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងមិនចូលរួមកិច្ចពិភាក្សាក្នុងទីក្រុងឡុងដ៍ ដែលមានបំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ**សម្តេចតេជោ ថ្លែងអំណរគុណរាជរដ្ឋាភិបាលថៃ ដែលបានផ្តល់ការយកចិត្តទុកដាក់ ចំពោះពលករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសថៃ**ចិន ថាសង្រ្គាមពន្ធគយនិងពាណិជ្ជកម្ម កំពុងបំផ្លាញសិទ្ធនិងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសទាំងអស់**ប្រមុខការពារជាតិហ្វីលីពីន ថាខ្លួនកំពុងត្រៀមទទួលប្រព័ន្ធមីស៉ីលឈុតថ្មីពីឥណ្ឌា ដើម្បីពង្រឹងសមត្ថភាពការពារតាមបណ្តោយឆ្នេររបស់ខ្លួន**ជនសង្ស័យ៣នាក់ ត្រូវបានអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្ត ឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច (សម្ភារៈសំណង់) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ប.ស.ស. អំពាវនាវដល់មូលដ្ឋានសុខាភិបាលឯកជនដែលជាដៃគូ ត្រូវអនុលោមឱ្យបានសុក្រឹតភាពតាមកិច្ចព្រមព្រៀង ដើម្បីបន្ដកិច្ចសហការជាដៃគូជាមួយគ្នា

ភ្នំពេញ៖ ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស.ស្តីទី នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា បច្ចុប្បន្នសមាជិក ប.ស.ស. បានប្រើប្រាស់សេវាថែទាំសុខភាព នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងមូលដ្ឋានសុខាភិបាលឯកជនដែលជាដៃគូ ប.ស.ស. ប្រមាណ ២ម៉ឺននាក់ក្នុងមួយថ្ងៃ ទន្ទឹមនេះទាមទារឱ្យមូលដ្ឋានដែលជាដៃគូទាំងអស់ត្រូវពង្រឹងការផ្ដល់សេវារបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ដែលក្នុងនោះត្រូវមានបុគ្គលិកប្រចាំការ ២៤ម៉ោងពេញមួយសប្ដាហ៍ ឱសថត្រូវមានគុណភាព រោគវិនិច្ឆ័យច្បាស់លាស់ សម្រាប់ផ្ដល់ការព្យាបាលដល់សមាជិក ប.ស.ស. ដែលអនុលោមទៅតាមកិច្ចព្រមព្រៀងដែលមានស្រាប់។

នេះជាការថ្លែងឡើង ក្នុងឱកាសដែល ឯកឧត្តមអគ្គនាយក ប.ស.ស. ស្តីទី អញ្ជើញបើកកិច្ចប្រជុំស្តីពី ការពង្រឹងគុណភាពនៃការផ្តល់សេវាព្យាបាលនិងថែទាំវជ្ជសាស្ត និងផ្សព្វផ្សាយសេចក្តីសម្រេចស្ដីពីការកំណត់នីតិវិធី និងលក្ខខណ្ឌតម្រូវការស្នើសុំការឯកភាពរបស់និយ័តករសន្តិសុខសង្គម ក្នុងការចុះកិច្ចព្រមព្រៀងប្រើប្រាស់ និងផ្តល់សេវាសុខាភិបាលរវាងស្ថាប័នប្រតិបត្តិករក្នុងប្រព័ន្ធសន្តិសុខសង្គម និងមូលដ្ឋានសុខាភិបាលឯកជន នៅសាលប្រជុំសន្ដិភាព ស្នាក់ការកណ្ដាល ប.ស.ស. ដោយមានវត្តមានចូលរួមសរុបចំនួន ៣២០រូប ។

ឯកឧត្តមអគ្គនាយក ប.ស.ស.ស្តីទី បានបន្ថែមថា កន្លងមក ប.ស.ស. បានផ្អាកការចុះកិច្ចព្រមព្រៀងជាមួយមន្ទីរពេទ្យដែលជាដៃគូមួយចំនួន ដែលពុំបានអនុវត្តទៅតាមកិច្ចព្រមព្រៀងត្រឹមត្រូវ តាមរយៈការផ្ដល់សេវាជូនសមាជិក ប.ស.ស. ក៏ដូចជាការស្នើសុំទូទាត់ថ្លៃព្យាបាលមិនមានភាពប្រក្រតី និងសុក្រឹតភាពដែលអនុលោមទៅតាមកិច្ចព្រមព្រៀង។

ទន្ទឹមជាមួយគ្នា ឯកឧត្តមអគ្គនាយក ប.ស.ស.ស្តីទី បានបញ្ជាក់ថា កិច្ចប្រជុំនាឱកាសនេះ ជាលើកទី២ហើយ ដែលជាវេទិការបស់មូលដ្ឋានសុខាភិបាលអាចលើកជាសំណូមពរ បញ្ហាប្រឈមស្តីពីការផ្តល់សេវាជូនសមាជិក ប.ស.ស. មកពិភាក្សា និងដោះស្រាយរួមគ្នា ដើម្បីពង្រឹង និងលើកកម្ពស់គុណភាពសេវាសុខាភិបាល សម្រាប់ផ្តល់ជូនសមាជិក ប.ស.ស. ទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព គុណភាពខ្ពស់ និងសុវត្ថិភាព និងដើម្បីបន្ដកិច្ចសហការជាដៃគូជាមួយគ្នាបន្ដទៀត៕

អត្ថបទដែលជាប់ទាក់ទង