គម្រោងសាងសង់ផ្លូវជាតិលេខ៥០C និងស្ពានឆ្លងកាត់ទន្លេសាប តភ្ជាប់ខេត្តកំពង់ធំ ទៅកាន់ខេត្តកំពង់ឆ្នាំង ឈានដល់ដំណាក់កាល កិច្ចប្រជុំកម្រិតបច្ចេកទេស
ភ្នំពេញ៖ ក្រសួងសារធារណៈនិងដឹកជញ្ជួន នៅថ្ងៃ៣១ ឧសភាបានឲ្យដឹងថា គម្រោងសាងសង់ផ្លូវជាតិលេខ៥០C និងស្ពានឆ្លងកាត់ទន្លេសាប តភ្ជាប់ខេត្តកំពង់ធំ ទៅកាន់ខេត្តកំពង់ឆ្នាំង បានឈានដល់ដំណាក់កាល រៀចចំកិច្ចប្រជុំកម្រិតបច្ចេកទេស ។
ឯកឧត្ដមរដ្ឋមន្រ្តី ប៉េង ពោធិ៍នា បានអនុញ្ញាតឲ្យអ្នកជំនាញបច្ចេកទេស ធ្វើបទបង្ហាញអំពីលទ្ធផល នៃការសិក្សាសមិទ្ធិលទ្ធភាពបឋម គម្រោងសាងសង់ផ្លូវជាតិលេខ ៥០C និងស្ពានឆ្លងកាត់ទន្លេសាប តភ្ជាប់ខេត្តកំពង់ធំ ទៅកាន់ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។
បន្ទាប់ពីបានស្តាប់ការធ្វើបទបង្ហាញរួច ឯកឧត្ដមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ ឲ្យថ្នាក់ដឹកនាំទទួលបន្ទុកគម្រោង ដឹកនាំសម្របសម្រួលរៀបចំកិច្ចប្រជុំ កម្រិតបច្ចេកទេស ដោយមានការចូលរួមពីអគ្គនាយកដ្ឋានជំនាញ និងភាគីពាក់ព័ន្ធ ដើម្បីជជែកពិភាក្សា និងពិនិត្យវាយតម្លៃឲ្យបានគ្រប់ជ្រុងជ្រោយ ទៅលើលទ្ធផលនៃការសិក្សាសមិទ្ធលទ្ធភាពបឋម៕