**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងសប្តាហ៍នេះ**អភិបាលខេត្តកណ្តាល ចុះពិនិត្យស្វែងយល់ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ប្រកបរបរចម្លាក់ប្រាក់ស្ពាន់ នៅស្រុកពញាឮ**រដ្ឋមន្រ្តីសុខាភិបាល៖ សូមខិតខំប្រកាន់ខ្ជាប់នូវ បី “ពេញ” (១).ពេញជាសមត្ថភាពការងារ, (២).ពេញម៉ោងការងារ និង(៣).ពេញនៃការទទួលខុសត្រូវក្នុងការបំពេញការងារ**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ចាត់ទុកអង្គភាពកងរាជអាវុធហត្ថ គឺជាកម្លាំងអន្ដរាគមន៍មួយដ៏សំខាន់មិនអាចខ្វះបាន ក្នុងការពារសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម**ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន៖ ខេត្តកំពត រង់ចាំការវិនិយោគពីបណ្តាក្រុមហ៊ុនផ្សេងៗ ដើម្បីបង្កើតការងារជូនពលរដ្ឋក្នុងមូលដ្ឋាន សំដៅកាត់ភាពក្រីក្រ នឹងនាំឱ្យជីវភាពរបស់ពលរដ្ឋធូរធាទៅថ្ងៃអនាគត**វិមានក្រឹមឡាំង អះអាងថា ប្រទេសជិត២០ ចាប់អារម្មណ៍លើ BRICS**កាតា និងហ៊្សកដានី សន្យាគាំទ្រ និងជួយដល់ស៉ីរី**មេដឹកនាំអ៊ុយក្រែន រិះគន់នាយករដ្ឋមន្រ្តីស្លូវ៉ាគី ជុំវិញភាពស្ទាក់ស្ទើរក្នុងការឈប់ប្រើឧស្ម័នរុស្ស៉ី**ឥណ្ឌូណេស៉ី កំពុងពិចារណាដោះលែងអតីតមេដឹកនាំក្រុមសកម្មប្រយុទ្ធ Jemaah Islamiyah មុនពេលកំណត់**ក្រសួងការបរទេសចិនលើកការតវ៉ាយ៉ាងម៉ឺងម៉ា់ត់ចំពោះសហរដ្ឋអាមេរិកទាក់ទិននឹងករណីដែលសហរដ្ឋអាមេរិកចុះហត្ថលេខាលើ“សេចក្តីព្រាងច្បាប់ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២៥“**វិវាទពាក់ព័ន្ធនឹងមរតកមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អ្នកនាំពាក្យក្រសួងយុត្តិធម៌ នឹងរៀបចំធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធ “ករណីក្រុមក្មេងទំនើង” នៅរសៀលថ្ងៃស្អែក**ឯកឧត្តម អ៊ុំ ម៉ារ៉ា អញ្ជេីញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល**គ.ស.ព.ស៖ ការបង្ហោះផ្សាយថាអតីតកងទ័ព 18 គ្រួសាររៀបរាប់ថាពួកគាត់រវល់ចេញច្បាំងការពារទឹកដី មកផ្ទះវិញត្រូវគេយកដីខ្លួនឯងបាត់ គឺជាព័ត៌មានចាស់**ឧត្តមសេនីយ៍ឯក អ៉ី សុខឃី ណែនាំនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បន្ដយកចិត្តទុកដាក់ និងជំរុញឲ្យមានវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជនបន្ដទៀត សំដៅពង្រឹង និងពង្រីកសមត្ថភាព**ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តបន្ទាយមានជ័យ ប្រកាសប្រឆាំងដាច់ខាតរាល់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសអំពើជួញដូរមនុស្ស**ប្រុងប្រយ័ត្ន! ករណីចោរលូកហោប៉ៅតាមទីសាធារណៈ ដែលអាចបណ្តាលឱ្យអ្នកជាប់ពាក់ព័ន្ធនឹងករណីបទល្មើសបច្ចេកវិទ្យាផងដែរ ក្រៅពីការបាត់បង់វត្ថុមានតម្លៃផ្សេងៗ**ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្តីពី កិច្ចការពារទិន្នន័យបុគ្គល**MOU ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត” នឹងផ្តល់ជំនាញនិងឱកាសការងារទាំងក្នុង និងក្រៅប្រទេសដល់យុវជនកម្ពុជា**បណ្ណាល័យមេគង្គ-ឡានឆាងជាអំណោយរបស់មិត្តចិនស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាលបើកដំណើរការជាផ្លូវការហើយ

សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវ៩ចំណុច ដើម្បីទប់ស្កាត់ការកេងប្រវញ្ច និងរំលោភបំពានលើកុមារគ្រប់រូបភាព

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានអំពាវនាវ៩ចំណុច ដើម្បីឲ្យក្រសួង ស្ថាប័ន និងមន្ត្រីពាក់ព័ន្ធ បង្កើនកិច្ចគាំពារកុមារ​ សំដៅទប់ស្កាត់ការកេងប្រវញ្ច និងរំលោភបំពានលើកុមារគ្រប់រូបភាព។

តាមរយៈសារលិខិតក្នុងឱកាសខួបលើកទី៧៥ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៣ទិវាពិភពលោកប្រឆាំងពលកម្ម កុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤នេះ ដែលក្រុមការងារផ្សព្វផ្សាយតាមអ៊ិនធើណេតក្រសួងព័ត៌មានទទួលបាន នារសៀលថ្ងៃទី៣១ ខែឧសភានេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានអំពាវនាវដូចតទៅ៖

១-ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ត្រូវបន្តការសម្របសម្រួល និងពង្រឹងការអនុវត្តអនុសញ្ញា ស្តីពី សិទ្ធិកុមារព្រមទាំងផ្សព្វផ្សាយ និងពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកិច្ចការពារកុមារជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ សង្គមស៊ីវិល ប្រកបដោយប្រសិទ្ធភាព។

២-ក្រសួង ស្ថាប័ន គ្រប់ភាគីពាក់ព័ន្ធរួមទាំងអាជ្ញាធរមានសមត្ថកិច្ច មាតាបិតា អាណាព្យាបាល សហគមន៍ និងកុមារ ត្រូវសហការស្វែងរកដំណោះស្រាយ បង្កើតយុទ្ធសាស្ត្រផ្លាស់ប្តូរឥរិយាបថសង្គម តាមរយៈការទូន្មានប្រៀនប្រដៅបែបវិជ្ជមានចំពោះកុមារ និងត្រូវរួមគ្នាដោះស្រាយ ទប់ស្កាត់ការកេងប្រវញ្ច និងរំលោភបំពានលើកុមារគ្រប់រូបភាព ទាំងអហ្វឡាញ និងអនឡាញ ឱ្យបានសមស្របនិងទាន់ពេលវេលា។

៣-ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល ត្រូវយកចិត្តទុកដាក់ពិគ្រោះយោបល់ជាមួយកុមារ រាល់ពេលតាក់តែងច្បាប់ គោលនយោបាយ លិខិតបទដ្ឋាន គតិយុត្តនានា ដែលពាក់ព័ន្ធដល់ការរស់នៅ តម្រូវការ បញ្ហាប្រឈម និងការព្រួយបារម្ភរបស់ពួកគេជាពិសេស លើកកម្ពស់ការអនុវត្តសិទ្ធិចូលរួមរបស់កុមារឱ្យមានភាពទូលំទូលាយ។

៤-លើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពកុមារ តាមប្រព័ន្ធអនឡាញ និងភាពជាពលរដ្ឋឌីជីថល ដោយពង្រឹងការអនុវត្តច្បាប់ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកិច្ចការពារជនរងគ្រោះ ឱ្យមានប្រសិទ្ធភាព ជាពិសេសបណ្តុះបណ្តាលដល់អនក្ខរជនឌីជីថល និងជំរុញលើកកម្ពស់ពលរដ្ឋកម្ពុជា ឱ្យក្លាយជាពលរដ្ឋឌីជីថល ប្រកបដោយសុវត្ថិភាព និងឧត្តមប្រយោជន៍។

៥-ក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋាន សហគមន៍ និងពលរដ្ឋគ្រប់រូប ត្រូវចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ពិសេសចាត់វិធានការការពារកុមារពីអំពើហិង្សាគ្រប់រូបភាព អប់រំកុមារ ពីរបៀបការពារខ្លួនប្រឆាំងនឹងការរំលោភបំពាន ការបៀតបៀនផ្លូវភេទតាមគ្រប់រូបភាព ការសម្លុត គំរាមកំហែងគ្រប់បែបយ៉ាង និងត្រូវធ្វើឱ្យកុមារអាចយល់ដឹងពីវិធីរាយការណ៍ដល់អាជ្ញាធរ ឬមនុស្ស ពេញវ័យដែលជាអ្នកថែទាំពួកគេ។

៦-ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តអនុវត្តអនុសញ្ញាស្នូលនៃអង្គការអន្តរជាតិខាងការងារ ដើម្បីលុបបំបាត់ គ្រប់ទម្រង់នៃពលកម្មកុមារ ដោយលើកកម្ពស់ការយល់ដឹង បណ្តុះបណ្តាល និងផ្សព្វផ្សាយអំពី ការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារនៅគ្រប់សកម្មភាពសេដ្ឋកិច្ច និងពង្រឹងវិធានការអធិការកិច្ចពលកម្មកុមារ ព្រមទាំងកៀរគរធនធាន និងចលនាសាធារណជនក្នុងការស្វែងរកដំណោះស្រាយ សមស្របដើម្បីជួយសង្គ្រោះពលកម្មកុមារ។

៧-គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍របស់រដ្ឋ និងឯកជន ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គមនានា បន្តជួយ ផ្សព្វផ្សាយ ឱ្យបានទូលំទូលាយអំពីការកេងប្រវញ្ច និងរំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ និងពលកម្មកុមារគ្រប់រូបភាព ជាពិសេស ពង្រឹងគុណភាពនៃការផលិតកម្មវិធីសម្រាប់កុមារប្រកបដោយ ខ្លឹមសារអប់រំ ដើម្បីបង្ការទប់ស្កាត់កុំឱ្យកុមារក្លាយជាជនរងគ្រោះ។

៨-បង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល ក្នុងការបង្ការ ទប់ស្កាត់ អន្តរាគមន៍ និងផ្តល់សេវាឆ្លើយតប ឱ្យបានសមស្រប និងទាន់ពេលវេលា ដើម្បីរួមចំណែកទប់ស្កាត់ការកេងប្រវញ្ច និងរំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ និងលុបបំបាត់ពលកម្មកុមារនៅកម្ពុជា។

៩-ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារថ្នាក់រាជធានី ខេត្ត ត្រូវសហការជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ និង ដៃគូអភិវឌ្ឍ រៀបចំពិធីអបអរសាទរខួបលើកទី៧៥ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៣ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤ នៅតាមមូលដ្ឋានរបស់ខ្លួន ឱ្យបានផុលផុស។

សូមបញ្ជាក់ជូនថា ឆ្នាំនេះ ទិវាកុមារអន្តរជាតិនិងទិវាកុមារកម្ពុជា១មិថុនា ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «ការវិនិយោគ លើកុមារថ្ងៃនេះ សំដៅបង្កើនមូលធនមនុស្សក្នុងយុគសម័យបរិវត្តកម្មឌីជីថល» និងទិវាពិភពលោកប្រឆាំង ពលកម្មកុមារ១២មិថុនា ក្រោមប្រធានបទ «រួមគ្នាអនុវត្តការប្ដេជ្ញាចិត្តដើម្បីបញ្ចប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ»។ការប្រារព្វទិវានេះ ដើម្បីរំលឹកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់កុមារ ជាពិសេសសុវត្ថិភាពកុមារតាមប្រព័ន្ធឌីជីថល ដោយជួយ គាំទ្រដល់កុមាររងគ្រោះ និងងាយរងគ្រោះពីការគំរាមកំហែង ការកេងប្រវញ្ច និងការរំលោភបំពាននានាតាមប្រព័ន្ធ អនឡាញបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព សំដៅធានាថាកុមាររស់នៅនិងអភិវឌ្ឍដោយសុខដុមរមនា ក្រោមម្លប់សន្តិភាព ៕

អត្ថបទដែលជាប់ទាក់ទង