ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងឆ្លងសេចក្តីព្រាងរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅការងារបន្ត
ភ្នំពេញ៖ នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងឆ្លងសេចក្តីព្រាងរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំខែ ឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអគ្គនាយករង, ប្រធាននាយកដ្ឋាន លោក – លោកស្រី នាយការិយាល័យ និងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូបផងដែរ ៕