អភិបាលខេត្តកណ្ដាល ស្នើដល់អាជ្ញាធរ និងប្រជាពលរដ្ឋ ចូលរួមសហការជាមួយរដ្ឋបាលខេត្ត ដើម្បីអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើន
ភ្នំពេញ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្ដាល បានស្នើដល់អាជ្ញាធរ និងប្រជាពលរដ្ឋពាក់ព័ន្ធ ចូលរួមសហការជាមួយរដ្ឋបាលខេត្ត ដើម្បីអភិវឌ្ឍមូលដ្ឋាន។
ឯកឧត្ដមបានលើកឡើងបែបនេះនាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ខណៈអញ្ជើញដឹកកិច្ចប្រជុំពិភាក្សា និងដោះស្រាយ ករណីប្រជាពលរដ្ឋស្នើសុំពង្រីកផ្លូវចូលភូមិ ស្ថិតនៅក្នុងភូមិព្រែក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។
នៅក្នុងកិច្ចប្រជុំឯកឧត្តម គង់ សោភ័ណ្ឌ បានស្នើដល់អាជ្ញាធរ និងប្រជាពលរដ្ឋពាក់ព័ន្ធ ទាំងអស់ចូលរួមសហការជាមួយរដ្ឋបាលខេត្ត រដ្ឋបាលស្រុក ដើម្បីអភិវឌ្ឍមូលដ្ឋាន ឱ្យកាន់តែរីកចម្រើន ជាពិសេសក្នុងការផ្តល់សេវា និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ៕