**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ក្រុមការងារសហគមន៍ បន្តចុះពិនិត្យសំណើពលរដ្ឋនៅក្នុងឧទ្យានអង្គរ បានចំនួន៤៧ករណី និងសម្រេចអនុញ្ញាតបានចំនួន៤៧ករណី

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងឧទ្យានអង្គរត្រូវបានទទួលនូវការយកចិត្តទុកដាក់អំពីសំណាក់អាជ្ញាធរជាតិអប្សរា ដោយមានការអនុគ្រោះក្នុងការជួសជុលតូចតាចនូវលំនៅដ្ឋានក៏ដូចជាសំណង់ឧប្បសម្ព័ន្ធមាន របង ដំបូល ជញ្ចាំង សសរពុក បង្គន់អនាម័យ រោងគោ ទ្រុងមាន់ និងទ្រុងជ្រូកជាដើម នៅលើទីតាំងកំពុងរស់នៅផ្ទាល់តែម្ដងតាមរយៈការចុះពិនិត្យ និងសម្រេចជាប្រចាំដោយក្រុមការងារសហគមន៍នាយកដ្ឋានគ្រប់គ្រង់ដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា។

ជាក់ស្ដែងក្នុងសប្ដាហ៍ទី៤(ទី២០ ដល់ទី២៤)នៃខែឧសភា ក្រុមការងារសហគមន៍បានចុះពិនិត្យសំណើបានចំនួន៤៧ករណី និងសម្រេចអនុញ្ញាតបានចំនួន៤៧ករណី ទៅតាមបណ្ដាលស្រុក/ក្រុងទាំង៥ ដូចខាងក្រោម៖

– ស្រុកបន្ទាយស្រីអនុញ្ញាតបាន ១២ករណី
១.លោក ឃួន ឡាម អាសយដ្ឋាននៅ ភូមិជ័យ ឃុំរុនតាឯក (ប្តូរដំបូលផ្ទះ និងប្តូរដំបូលសំយាបផ្ទះបាយ)
២.លោក វ៉ាង ដាត អាសយដ្ឋាននៅ ភូមិជ័យ ឃុំរុនតាឯក (ប្តូរដំបូលផ្ទះ និងប្តូរសសរផ្ទះពីឈើដាក់ថ្ម)
៣.លោក វង់ ជា អាសយដ្ឋាននៅ ភូមិថ្នល់ ឃុំរុនតាឯក (រំកិលតូបថយក្រោយអោយផុតពីបង្គោលខ្សែភ្លើង
និងចាក់សាបបាតតូប)
៤.អ្នកស្រី ហឿន ហៀវ អាសយដ្ឋាននៅ ភូមិតានី ឃុំរុនតាឯក (ប្តូជញ្ជាំងផ្ទះ ធ្វើបន្ទប់ទឹក និងតសំយាប
កបន្ទប់ក្រោមផ្ទះ១ប្រលោះ)
៥.លោក កាន គា អាសយដ្ឋាននៅ ភូមិតាឯក ឃុំរុនតាឯក (ជួសជុលរបងចាស់ និងចាក់ដី)
៦.អ្នកស្រី ញឹក ពៅ អាសយដ្ឋាននៅ ភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ (ជួសជុលរបងចាស់)
៧.អ្នកស្រី ប៉ិត ស្តើង អាសយដ្ឋាននៅ ភូមិកកោះជ្រុំ ឃុំខ្នារសណ្តាយ (កែជញ្ជាំងតូបលក់ដូរពីបិទជិតទៅជាបិទបើកវិញ)
៨.អ្នកស្រី ង៉ិក លីន អាសយដ្ឋាននៅ ភូមិព្រះដាក់ ឃុំព្រះដាក់ (ប្តូរជញ្ជាំងផ្ទះ និងធ្វើរោងកាត់សក់)
៩.លោក តែម ហែម អាសយដ្ឋាននៅ ភូមិអូរទទឹង ឃុំព្រះដាក់ (រុះរើផ្ទះចាស់ធ្វើថ្មី)
១០.លោក សែម សៃ អាសយដ្ឋាននៅ ភូមិថ្នល់បណ្តោយ ឃុំព្រះដាក់ (តសំយាបក្រោយផ្ទះធ្វើផ្ទះបាយ)
១១.អ្នកស្រី ផាត់ ខន អាសយដ្ឋាននៅ ភូមិរវៀងតាទុំ ឃុំរំចេក (ស្ទួចជង្រុកស្រូវនិងផ្ទះបាយដើម្បីចាក់ដីខាងក្រោម)
១២.អ្នកស្រី លេខ ណាំ អាសយដ្ឋាននៅ ភូមិអូរទទឹង ឃុំរំចេក (តសំយាបធ្វើជាកន្លែងស្នាក់នៅ ជំនួសរោងស្នាក់នៅចាស់)

– ស្រុកប្រាសាទបាគងអនុញ្ញាតបាន ២ករណី
១.អ្នកស្រី ឡោ សុចឹម អាសយដ្ឋាននៅ ភូមិគោកចាន់ ឃុំអំពិល (តសំយាប រំកិលបង្គន់ កបន្ទប់ក្រោមផ្ទះ )
២.អ្នកស្រី ហុង ឆែប អាសយដ្ឋាននៅ ភូមិត្រពាំងរុន ឃុំអំពិល (ជួសជុលប្តូរដំបូលផ្ទះ ជួសជុលសំយាបរោងបាយចាស់ និងតសំយាបចំហៀងផ្ទះ

– ស្រុកពួកអនុញ្ញាតបាន ១៤ករណី
១.លោក លេង ឡោម អាសយដ្ឋាននៅ ភូមិតាស្នែ ឃុំដូនកែវ (ធ្វើរបងតាមព្រំដីរុះរើជញ្ជាំងរោងគោ តសំយាបចេញ២ម៉េត្រនិងចាក់ដី)
២.លោក ឡឹក គឿម អាសយដ្ឋាននៅ ភូមិតាស្នែ ឃុំដូនកែវ (រក្សាជួសជុលប្តូរដំបូលសំយាបផ្ទះផ្នែកខាងលើធ្វើរួច)
៣.អ្នកស្រី ភ្លី នី អាសយដ្ឋាននៅ ភូមិគោកពោធិ៍ ឃុំដូនកែវ (ជួសជុលសំយាបរោងបាយ តសំយាបចំហៀងផ្ទះ និងធ្វើបង្គន់)
៤.អ្នកស្រី រឿម សាវី អាសយដ្ឋាននៅ ភូមិគោកពោធិ៍ ឃុំដូនកែវ (ប្តូរជញ្ជាំងផ្ទះ តសំយាបធ្វើជាំរោងបាយ)
៥.លោក ទួត ទយ អាសយដ្ឋាននៅ ភូមិពាម ឃុំដូនកែវ (ជួសជុលសំយាបរោងបាយ តសំយាបចំហៀងផ្ទះ និងធ្វើបង្គន់)
៦.អ្នកស្រី សុត ព្រឿយ អាសយដ្ឋាននៅ ភូមិល្បើក ឃុំដូនកែវ (ជួសជុលដំបូលផ្ទះដោយសារខ្យល់កន្ត្រាក់)
៧.លោក រាជ ពេជ អាសយដ្ឋាននៅ ភូមិល្បើក ឃុំដូនកែវ (លើករោងគោដួលរលំឡងវិញ)
៨.អ្នកស្រី ឌី ថងឌី អាសយដ្ឋាននៅ ភូមិដូនកែវ ឃុំដូនកែវ (ជួសជុលប្តូរដំបូលផ្ទះ ជួសជុលប្តូរជញ្ជាំងផ្ទះ)
៩.កស្រី អឿន សម អាសយដ្ឋាននៅ ភូមិគោកភ្នៅ ឃុំដូនកែវ (ដាក់លូចាក់ដី ផ្លូវចូលមណ្ឌលសុខភាព)
១០.កស្រី សឿម ហ៊ា អាសយដ្ឋាននៅ ភូមិរហាល ឃុំដូនកែវ (លើកផ្ទះដាក់លើជើងតាង ប្តូរដំបូលផ្ទះប្តូរជញ្ជាំងផ្ទះ)
១១.អ្នកស្រី លឹម ខឿន អាសយដ្ឋាននៅ ភូមិល្បើក ឃុំដូនកែវ (ជួសជុលសំយាបរោងបាយចាស់ និងជួសជុលរោងគោ)
១២.លោក មឿន សុជាតិ អាសយដ្ឋាននៅ ភូមិព្រៃធ្លក ឃុំខ្នាត (កឥដ្ឋ0.4តឹកនិងបាំងជញ្ជាំងផ្ទះជួសជុលសំយាបផ្ទះបាយនិងជួសជុលសំយាបចុះហៀងផ្ទះ)
១៣.លោក ព្រំ កែ អាសយដ្ឋាននៅ ភូមិត្រមេង ឃុំខ្នាត (តពង្រីករោងគោដាក់គោយន្ត និងចាក់ដី)
១៤.អ្នកស្រី ឡុង ចំរើន អាសយដ្ឋាននៅ ភូមិត្រមេង ឃុំខ្នាត (ជួសជុលផ្ទះបាយនិងរោងគោនិងចាក់ដី)

– ក្រុងសៀមរាបអនុញ្ញាតបាន ១៦ករណី
១.លោក លី ទូល័ស អាសយដ្ឋាននៅភូមិត្រពាំងសេះ សង្កាត់គោកចក (ក្រាលការ៉ូឡាក្នុងបរិវេនដីឡូតិ៍)
២.អ្នកស្រី ប៉ម ស៊ឹម អាសយដ្ឋាននៅ ភូមិនគរក្រៅ សង្កាត់គោកចក (ប្តូរដំបូលផ្ទះ)
៣.លោក គី កូន អាសយដ្ឋាននៅ ភូមិនគរក្រៅ សង្កាត់គោកចក (ប្តូរដំបូលផ្ទះ និងប្តូរសសរផ្ទះ)
៤.លោក ណែម ណាំ អាសយដ្ឋាននៅ ភូមិគោកតាចាន់ សង្កាត់គោកចក (ប្តូរដំបូលសំយាប)
៥.លោក ភោគ ភុច អាសយដ្ឋាននៅ ភូមិវាល សង្កាត់គោកចក (តសំយាបគ្របជណ្តើរ)
៦.អ្នកស្រី ភឿក ពៅ អាសយដ្ឋាននៅ ភូមិគោកបេង សង្កាត់គោកចក (ចាក់សាបក្រោមសំយាបផ្នែកកន្លែងដាំបាយ)
៧.អ្នកស្រី ឡុត លាង អាសយដ្ឋាននៅ ភូមិខ្វៀន សង្កាត់គោកចក (ប្តូរជើងតាងនិងប្តូរសសរផ្ទះ)
៨.
លោក មុត ផនភូមិប្រិយ៍ចាស់ អាសយដ្ឋាននៅ សង្កាត់ទឹកវិល (ប្តូរដំបូលផ្ទះ និងជញ្ជាំងផ្ទះ)
៩.លោក សោម សុភក្រ័ អាសយដ្ឋាននៅ ភូមិថ្នល់ សង្កាត់ទឹកវិល (ធ្វើបង្គន់)
១០.អ្នកស្រី ហម គឹមស៊ាម អាសយដ្ឋាននៅ ភូមិជ្រៃ សង្កាត់ទឹកវិល (ប្តូរដំបូលផ្ទះ ធ្វើបន្ទប់ទឹក និងចាក់ដី)
១១.លោក វឿន ព្រិន្ទ អាសយដ្ឋាននៅ ភូមិគោកដូង សង្កាត់ទឹកវិល (ជួសជុលដំបូលផ្ទះ ជួសជុលផ្ទះបាយ ជង្រុកស្រូវ ចាន់សាប និងក្រាលការ៉ូ)
១២.លោក ឃ្លន់ ឃ្លាំង អាសយដ្ឋាននៅ ភូមិទឹកវិល សង្កាត់ទឹកវិល (ជួសជុលដំបូលផ្ទះ និងចាក់ដី)
១៣.លោក ហែម ហូន អាសយដ្ឋាននៅ ភូមិគោកដូង សង្កាត់ទឹកវិល (ប្តូរជើងតាង កឥដ្ឋ ចាក់ដី ក្រាលការ៉ូ និងប្តូរសសរផ្ទះ)
១៤.អ្នកស្រី ខន សុទ្ធីរ៉ា អាសយដ្ឋាននៅ ភូមិបន្ទាយស្រី សង្កាត់ទឹកវិល (ជួសជុលដំបូលផ្ទះ)
១៥.អ្នកស្រី ម៉ន់ រួន អាសយដ្ឋាននៅ ភូមិជ្រៃ សង្កាត់ទឹកវិល (ជួសជុលដំបូលសំយាបនិងធ្វើបង្គន់អនាម័យ)
១៦.លោក ខាំ សុខខុំ អាសយដ្ឋាននៅ ភូមិគោកដូង សង្កាត់ទឹកវិល (ចាក់ដី)

– ស្រុកអង្គរធំអនុញ្ញាតបាន ៣ករណី
១.អ្នកស្រី ឌុល អាសយដ្ឋាននៅភាភូមិសំរោង ឃុំលាងដៃ (ប្តូរដំបូលទ្រុងជ្រូក និងចាក់ដី)
២.អ្នកស្រី ព្រំ ឌន់ អាសយដ្ឋាននៅភូមិភ្លង់ ឃុំលាងដៃ (ជួសជុលផ្ទះបាយ)
៣.អ្នកស្រី ម៉ម សារ៉ាត់ អាសយដ្ឋាននៅភូមិលាងដៃ ឃុំលាងដៃ (ជួសជុលប្តូរដំបូលផ្ទះ)

សូមជម្រាបថា រាល់ការដាក់ពាក្យស្នើសុំច្បាប់ និងការអនុញ្ញាត គឺពុំតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់នោះឡើយ។ ជាមួយគ្នានេះ ក្រុមការងារសង្កេតឃើញថា ក៏មានអ្នកដែលទទួលបានការអនុញ្ញាតហើយ ប៉ុន្តែពុំបានអនុវត្តត្រឹមត្រូវ ស្របនឹងការអនុញ្ញាតនោះឡើយ។ ដូច្នេះអាជ្ញាធរជាតិអប្សរា សង្ឈឹមថាបងប្អូនប្រជាពលរដ្ឋដែលទទួលបានការអនុញ្ញាតឱ្យជួសជុលលំនៅដ្ឋានត្រូវអនុវត្តឲ្យស្របតាមចំណុចបច្ចេកទេសដែលមានការទទួលដឹងឭ ពីអាជ្ញាធរមូលដ្ឋាន និងទទួលស្គាល់ដោយអាជ្ញាធរជាតិអប្សរា៕

អត្ថបទដែលជាប់ទាក់ទង