**គណៈកម្មាការគ្រប់គ្រងផ្សារជម្ពូវ័ន សម្រេចបញ្ឈប់ការងារសន្តិសុខផ្សារម្នាក់ បន្ទាប់ពីអនុវត្តន៍ការងារលើសពីតួនាទី**រដ្ឋមន្រ្តី ឈាង រ៉ា៖ អ្នកដឹកនាំគ្រប់អង្គភាព ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើការបណ្តុះបណ្តាលធនធានមនុស្សបន្តវេន**រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្ត របស់ក្រុមការងារចុះមូលដ្ឋានខេត្ត**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំពង្រឹងលើកិច្ចការជំនាញ ដល់ផ្នែកនីមួយៗ**ហ្លួងម៉ែ ប្រោសព្រះរាជទាន ព្រះរាជទ្រព្យចំនួន ៥ពាន់ដុល្លារ ជូនសមាគមអភិរក្សដំរី អៃរាវត្តា**អគ្គស្នងការនគរបាលជាតិ ប្រកាសព័ត៌មាន ស្តីពី ការឃាត់ខ្លួនឃាតករបាញ់សម្លាប់លោក លឹម គឹមយ៉ា នៅខេត្តជាប់ព្រំដែនកម្ពុជា និងត្រៀមបញ្ជូនជនសង្ស័យរូបនេះ ទៅឱ្យសមត្ថកិច្ចថៃចាត់ការទៅតាមនីតិវិធីច្បាប់**ក្រុមហ៊ុន Evercore Asia ចាប់អារម្មណ៍ការរីកចម្រើននៅកម្ពុជា**រដ្ឋមន្ត្រីសុខាភិបាល៖ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងអាមេរិក និងកម្ពុជា សម្រេចបាននូវលទ្ធផលផ្លែផ្កាលើការអភិវឌ្ឍវិស័យសុខាភិបាល ជាពិសេសការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា**សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនឃាតករបាញ់សម្លាប់អតីតតំណាងរាស្ត្របក្សប្រឆាំងទៅឲ្យសមត្ថកិច្ចថៃវិញ បន្ទាប់ពីនគរបាលជាតិកម្ពុជាបញ្ចប់នីតិវិធី**រាជរដ្ឋាភិបាល ចេញសារាចរស្តីពី ការរៀបចំប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងស្មារតីនៃការរំលឹកខួប «ទិវាប្រកាសរដ្ឋធម្មនុញ្ញ»**គណៈកម្មការជាតិត្រួតពិនិត្យការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារ បើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារ**ខុទ្ទកាល័យ និងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ជំរុញឱ្យលោក ហេង សិទ្ធី បង្ហាញភស្តុតាង ដែលហ៊ានចោទរដ្ឋមន្ត្រីមហាផ្ទៃ ពាក់ព័ន្ធនឹងការប្រើអំណាចកៀបសង្កត់ ដើម្បីរកលុយ**ភ្លើងឆេះព្រៃយ៉ាងឆាប់រហ័ស បង្កឱ្យឆាបឆេះពេញមួយផ្នែកធំ នៃទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក ខណៈមនុស្ស ៣០០០០នាក់ត្រូវជម្លៀសខ្លួន**ប៉ូលិសថៃ ចោទប្រកាន់ហ្មដំរីម្នាក់បន្ទាប់ពីសត្វដំរីមួយក្បាល ធ្វើឱ្យអ្នកទេសចរជនជាតិអេស្ប៉ាញម្នាក់ស្លាប់ នៅឯភាគខាងត្បូងប្រទេស**ស្ថាបនិក World Rice Conference គាំទ្រកម្ពុជានៅក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក សម្រាប់ឆ្នាំ២០២៥**លោក Scholz ផ្ទុះសំណើរការដំឡើងថ្លៃក្នុងវិស័យការពារជាតិអាល្លឺម៉ង់យ៉ាងខ្លាំង**ក្នុងឱកាសអបអរទិវាជ័យជម្នះ៧មករា អង្គភាពពន្ធនាគារទទួលព្រះរាជក្រឹត្យបន្ធូបន្ថយទោស ដល់ទណ្ឌិត ៣ខែ ចំនួន១៥នាក់ នៅខេត្តបន្ទាយមានជ័យ**ស្នងការភ្នំពេញ បំភ្លឺជុំវិញការបង្ហោះវីដេអូរបស់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ដែលបង្ហោះស៊ែបន្តគ្នាមានខ្លឹមសារ “ស៊យផឹកពីកំប៉ុងអស់250000៛តើក្នុងមាត្រាទីប៉ុន្មានពិន័យ250000៛ខ្ញុំសួរអត់ឆ្លើយទេមានបងប្អូនណាដឹងជួយប្រាប់ផង”**ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំវគ្គបណ្តុះបណ្តាល “ភាពជាអ្នកដឹកនាំនិងនវានុវត្តន៍”**ក្រសួងសាធារណការ ចេញសេចក្តីជូនដំណឹង ស្តីពីការចុះបញ្ជី និងផ្តល់លិខិតអនុញ្ញាតធ្វើអាជីវកម្មយានដ្ឋានកែច្នៃដំឡើងរថយន្ត

ឯកឧត្តម ឆែម សាវុធ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ របស់អគ្គនាយកដ្ឋានពន្ធនាគារ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឆែម សាវុធ រដ្ឋលេខាក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ របស់អគ្គនាយកដ្ឋានពន្ធនាគារ។

ឯកឧត្តម ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានធ្វើសេចក្តីរាយការណ៍សង្ខេបស្តីពី លទ្ធផលការងារសម្រេចបានក្នុងខែឧសភា៖
-កំណើនជនជាប់ឃុំ១.១៥%ធៀបនឹងខែមេសា
-ដឹកជញ្ជូន និងផ្ទេរជនជាប់ឃុំ៨លើក សរុប ២៩៦នាក់
-បានដាក់សំណើសុំអាវុធវែង១៦០ដើម និងអាវុធខ្លី៤០ដើម
-បានបន្ធូរបន្ថយទោស និងលើកលែងទោស ៦៨៩នាក់
-បណ្តុះបណ្តាល ៩០៤នាក់
-បន្តតាមដានរបបអាហារជនជាប់ឃុំជាប្រចាំ
-តាមដានគម្រោងជួសជុសក្រោម១០០លានរៀលនៅ៨ពន្ធនាគារ
-រៀបចំចាង់ចែងចរន្តឯកសារ ៧១៨នាក់។

ឯកឧត្តមអគ្គនាយក បានបន្តមានប្រសាសន៍ថា យោងតាមប្រសាសន៍របស់ឯកឧត្តមអភិសន្តិបណ្ឌិត “យើងត្រូវធ្វើការដកបទពិសោធន៍ការងារជាមួយប្រទេសនានាក្នុងតំបន់អោយបានច្រើន។ នៅប្រទេសសិង្ហបុរីមិនមានជនជាប់ឃុំរត់គេចខ្លួនរយៈពេល២៥ឆ្នាំហើយ ទោះជាយ៉ាងដូចនេះក្តី ក៏ពន្ធនាគារសិង្ហបុរីនៅបន្តធ្វើសមយុទ្ធជាប្រចាំដើម្បីរំលឹកដល់មន្រ្តីទាំងអស់អោយរក្សាបានកាយសម្បទាមាំមួន និងចំណេះចំនាញរបស់ខ្លួនច្បាស់លាស់”។ ពន្ធនាគារកម្ពុជានឹងបន្តសហការស្អិតរមួតជាមួយបណ្ឌិតសភានគរបាលកម្ពុជា ដើម្បីធ្វើការបាញ់គ្រាប់ពិតនៅសាលា ឬនៅអង្គភាពតាមស្ថានភាពនៅទីតាំងជាក់ស្តែងដែលធានាមិនប៉ះពាល់ដល់សហគមន៍ជុំវិញ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ឆែម សាវុធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកទឹកចិត្តអោយមានការជួបប្រជុំគ្នាបានញឹកញាប់ដើម្បីលើកបញ្ហាប្រឈមនានាយកមកដោះស្រាយទាន់សភាពការ នាំគ្នាពន្លឿនរាល់ឯកសារកុំអោយរាំងស្ទះ វិភាគមុខងាររបស់បន្រ្តី និងជំរុញការបែងចែកចំណាត់ថ្នាក់សន្តិសុខ(ខ្ពស់ មធ្យម និងទាប) ក្នុងគោលបំណងដោះស្រាយភាពចង្អៀតណែន រក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងពន្ធនាគារ ធ្វើអោយការងារប្រចាំថ្ងៃកាន់តែប្រសើរឡើង ៕

អត្ថបទដែលជាប់ទាក់ទង