អគ្គនាយកអាជ្ញាធរជាតិអប្សរា ទទួលជួបឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា ពិភាក្សាការងារសំដៅពង្រីកកិច្ចសហការទៅលើកិច្ចការងារថែរក្សាបេតិកភណ្ឌ
ភ្នំពេញ៖ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដោយអគ្គនាយករង និងមន្ត្រីជំនាញ បានជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា នាមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។
គោលបំណងសំខាន់នៃជំនួបនោះខាងលើ ដើម្បីពិភាក្សាការងារសំដៅពង្រីកកិច្ចសហការទៅលើកិច្ចការងារថែរក្សាបេតិកភណ្ឌ និងបង្កើននូវទំនាក់ទំនងេទ្វរភាគីទៅថ្ងៃអនាគត។
សូមបញ្ជាក់ថា តាំងពីឆ្នាំ១៩៩៥ រហូតដល់ឆ្នាំ២០០០ រដ្ឋាភិបាលឥណ្ឌូនេស៊ី បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការជួសជុលប្រាសាទនៅក្នុងតំបន់រមណីយដ្ឋានអង្គរផងដែរ៕