**ស៊ីរី​ស្វែងរក​ការ​ស្តារ​ភាព​ប្រក្រតី​ឡើង​វិញ​ ​ដោយ​បើក​ព្រលាន​យន្តហោះ​ និងកសាង​បណ្តាញ​អគ្គិសនី**ក្រសួងពាណិជ្ជកម្មហុងគ្រី៖ កូដកម្មបញ្ឈប់ការដឹកជញ្ជូនហ្គាស ប៉ះពាល់ដល់ការប្រកួតប្រជែងរបស់សហភាពអឺរ៉ុប**សាលាឧទ្ធរណ៍ទីក្រុងញូវយ៉ក បដិសេធសំណើរបស់លោក Trump ក្នុងការបញ្ឈប់ការកាត់ទោសចំពោះសំណុំរឿងលុយកាក់**កិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិកជំរុញកំណើនសកលលោកខាងត្បូង**គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា**អតិផរណារបស់តំបន់អឺរ៉ូកើនឡើងដល់ ២.៤% នៅក្នុងខែធ្នូ**រយៈពេល៥ថ្ងៃ នគរបាលបង្ក្រាបជនសង្ស័យចំនួន៣០នាក់ ដែលប្រព្រឹត្តបទល្មើសចំនួន១៣ករណីផ្សេងគ្នា**ឯកឧត្តមទេសរដ្ឋមន្ដ្រី កែវ រ៉េមី ចុះពិនិត្យសមិទ្ធផលសំខាន់ៗ សម្រាប់ប្រជាពលរដ្ឋ នៅឃុំចំនួនពីរ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។**ស្នងការខេត្តឧត្តរមានជ័យ ចេញប្រកាសព័ត៌មានពាក់ព័ន្ធករណីជនជាតិប៉ាគីស្ថាន និងណេប៉ាល់ ចំនួន ៥៧នាក់ រត់ចេញពីកាស៊ីណូអូរស្មាច់រីសត**ក្រសួងកសិកម្ម ជំរុញឱ្យកសិករពិចារណា មកប្រើប្រាស់ពូជស្រូវក្រអូបបង្កបង្កើនផលដែលមានស្ថិរភាពថ្លៃជាងស្រូវដទៃទៀត ព្រមទាំងមានទីផ្សារនាំចេញច្បាស់លាស់**សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**ឯកឧត្តម កែ គឹមយ៉ាន៖ ស្មារតីជ័យជម្នះ ៧ មករា គឺជាស្មារតីនៃសន្តិភាពនិងការបង្រួបបង្រួមជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា៖ ការខិតខំលះបង់របស់បងប្អូនអតីតយុទ្ធជន បាននាំមកនូវសន្តិភាពជូនប្រទេសជាតិរហូតដល់បច្ចុប្បន្ន**រាជរដ្ឋាភិបាលបានយកចិត្តទុកលើកស្ទួយវិស័យពុទ្ធិកសិក្សា នៅក្នុងប្រទេសកម្ពុជាឱ្យមានការរីកចម្រើន**លោក លឹម គីមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិម្នាក់ត្រូវបានឃាតករបាញ់សម្លាប់នៅថៃ**ឥណ្ឌូណេស៊ីបានចូលរួមជាផ្លូវការជាមួយក្រុមប្រទេស BRICS ក្នុងនាមជាសមាជិកពេញសិទ្ធិ**ប្រធានាធិបតីអាហ្រ្វិកខាងត្បូងចេញការព្រមានដល់កុម្មុយនិស្ត**ការរញ្ជួយដីដ៏ខ្លាំងមួយបានសម្លាប់មនុស្សកើនឡើងដល់ ៩៥នាក់នៅទីបេ**ហ្ស៊កដានី និងស៊ីរី ព្រមព្រៀងគ្នាបង្កើតគណៈកម្មាធិការសន្តិសុខរួម ដើម្បីទប់ស្កាត់ការរត់ពន្ធអាវុធ គ្រឿងញៀន និងភេរវកម្ម**ក្រសួងពាណិជ្ជកម្មចិន ឆ្លើយតបអាមេរិក៖ ការសង្ស័យលើដ្រូនចិនគឺជាការ «មិនមានទំនួលខុសត្រូវ»

សម្តេចធិបតី កំពុងឱ្យរៀបចំការប្រកួតក្បាច់គុនចម្រុះខ្មែរ ដែលអាចប្រើក្បាច់គុនខ្មែរនានាសម្រាប់ការប្រកួត ដូចរបៀប MMA

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា សម្តេចកំពុងឱ្យរៀបចំការប្រកួតក្បាច់គុនចម្រុះរបស់ខ្មែរ ដែលអាចប្រើក្បាច់គុនខ្មែរនានាក្នុងការប្រកួត ដូចរបៀបរបបប្រកួតក្បាច់គុនចម្រុះ MMA។

សម្តេចធិបតី បានអះអាងថា ការធ្វើបែបនេះ ដើម្បីគាស់រំលើងក្បាច់គុនខ្មែរ ដែលមានច្រើនទម្រង់នោះ ឱ្យត្រូវបានស្គាល់ឡើងវិញ។

ថ្លែងក្នុងពិធី “អ្នកស្នងមរតក” ក្រោមពាក្យស្លោក រក្សាចាស់ បង្កើត និងអភិវឌ្ឍថ្មី នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍អន្តរជាតិជ្រោយចង្វារ នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញអ្នកសិល្បៈចេះកែច្នៃទម្រង់សិល្បៈរបស់ខ្មែរឱ្យទាន់សម័យ និងរស់រវើក មិនត្រូវចាំតែចម្លងពីគេនោះទេ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានរំលឹកថា ផ្តើមចេញពីការមើលភាពយន្តចិនក្បាច់គុនកុងហ្វូ នាំឱ្យសម្តេចចងក្រងបង្កើតក្បាច់គុនកងទ័ព ដែលមានទាំងល្បុក្កតោ គុនខ្មែរ និងយុទ្ធគុនខម។

សម្តេចធិបតី បានបញ្ជាក់ថា ថ្ងៃមួយ ខ្ញុំមកពីប្រជុំក្រៅប្រទេស ខ្ញុំមើលកុនចិន ឃើញទ័ពហាត់ក្បាច់គុនកុងហ្វូ។ អីចឹងខ្ញុំគិតថា ចុះកម្ពុជាយើង មានល្បុក្កតោ មានក្បាច់គុនមួយចំនួន ដើម្បីជំរុញច្រើន ជាពិសេស ចូលក្នុងកងទ័ព។ យើងផ្គុំ៣ រួមមាន៖ ល្បុក្កតោ គុនខ្មែរ និងយុទ្ធគុនខម យើងផ្សំជាឯកសារនេះឡើង ហើយឯកសារនេះមិនអាចរស់បានទេ បើគ្មានផែនការនៅក្នុងការជំរុញអនុវត្ត បានយើងបានដាក់ឱ្យអនុវត្ត នៅក្នុងកងទ័ពតែម្តង។

សម្តេចធិបតី បានបន្តថា ឥលូវយើងមានការថែរក្សាសមាគមច្រើនណាស់ ល្បុក្កតោ គុនខ្មែរ និងយុទ្ធគុនខម ថ្ងៃមុនខ្ញុំជជែកជាមួយឯកឧត្តម ថោង ខុន ថាក្បាច់គុនខ្មែរមិនមែនមានតែប៉ុណ្ណឹងទេ អីចឹងត្រូវរកវិធីគាស់ឡើងវិញ ដើម្បីរៀបចំថែរក្សា ទោះបីជាមិនមានអ្នកហ្វឹកហ្វឺនច្រើន ក៏ដោយ ត្រូវថែរក្សាចងក្រង។ កំពុងតែរៀបចំ គិតគូរអំពីការប្រកួតក្បាច់គុនចម្រុះ គេមាន MMA ដែលអាចយកក្បាច់គុននានាទៅប្រកួតបាន តែយើងកំពុងរៀបចំការប្រកួតមួយ គឺសេរី ចម្រុះ តែអនុញ្ញាតឱ្យប្រើតែក្បាច់គុនខ្មែរទេ។

បើតាមប្រសាសន៍សម្តេចធិបតី ការហ្វឹកហ្វឺនសិល្បៈមិនមែនធ្វើតែនៅសាលាវិចិត្រសិល្បៈ គឺអាចធ្វើនៅគ្រប់កន្លែង។

ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកសមាគមសិល្បករខ្មែរ ជាដៃគូមួយរបស់រាជរដ្ឋាភិបាល ក្នុងការថែរក្សាមរតកវប្បធម៌ សិល្បៈរបស់ខ្មែរ។ សម្តេចធិបតី ក៏បានអំពាវនាវដល់ពលរដ្ឋខ្មែររួមគ្នាថែរក្សាការពារ វប្បធម៌ សិល្បៈខ្មែរ ៕

អត្ថបទដែលជាប់ទាក់ទង