អាល្លឺម៉ង់ ផ្លាស់ប្តូរជំហចំពោះគោលការណ៍អ៊ុយក្រែន ក្នុងការវាយប្រហារចូលជ្រៅដល់រុស្សី
បរទេស៖ យោងតាមការចេញ ផ្សាយរបស់ RT អធិការបតីអាល្លឺម៉ង់លោក Olaf Scholz ឥឡូវនេះបានផ្លាស់ប្តូរជំហងាក មកធ្វើការគាំទ្រការវាយប្រហារ របស់អ៊ុយក្រែនយ៉ាងជ្រៅ នៅក្នុងប្រទេសរុស្ស៊ីទោះបីជាមានការព្រួយ បារម្ភពីមុនរបស់គាត់អំពីការកើនឡើង ជាមួយទីក្រុងមូស្គូក៏ដោយ។
ថ្លែងជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃអង្គារ មេដឹកនាំអាល្លឺម៉ង់ បានឲ្យដឹងថា ប្រសិនបើអ៊ុយក្រែនត្រូវបានវាយប្រហារ វាអាចការពារខ្លួនបាននៅក្រោមច្បាប់ អន្តរជាតិហើយគាត់ក៏បាននិយាយផងដែរថា គាត់មិនមានការជំទាស់ផ្លូវច្បាប់ចំពោះលោក Emmanuel Macron ដែលបានប្រកែកថាលោកខាងលិចគួរតែអនុញ្ញាតឱ្យទីក្រុងគៀវក្នុងការកំសោយទីតាំងយោធា ពីកន្លែងដែល អ៊ុយក្រែនត្រូវបានរងការវាយប្រហារនោះទេ។
នៅថ្ងៃបន្ទាប់ អ្នកនាំពាក្យរបស់អធិការបតី លោក Steffen Hebestreit បានបំភ្លឺថា អាល្លឺម៉ង់ជឿថា សកម្មភាពការពាររបស់ទីក្រុងគៀវ មិនត្រូវបានកំណត់ចំពោះទឹកដីរបស់ខ្លួនទេ ប៉ុន្តែ អាច ពង្រីកដល់ទឹកដីនៃអ្នកឈ្លានពានផងដែរ។
ក្នុងនោះលោកក៏បានបដិសេធ ផ្តល់ព័ត៌មាន លម្អិតអំពីកិច្ចព្រមព្រៀងអ្វី ដែលក្រុងប៊ែរឡាំងសម្រេចបានជាមួយក្រុងគៀវ ទាក់ទងនឹងការប្រើប្រាស់អាវុធដែលផ្តល់ដោយអាល្លឺម៉ង់ នោះនៅឡើយដែរ។