**អំណោយឧបត្ថម្ភដ៏ថ្លៃថ្លា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ត្រូវបានផ្តល់ ជូនសាលាពលទាហាន យោធភូមិភាគពិសេស**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹកប្រចាំថ្ងៃទី២៧ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**រដ្ឋអាជ្ញាកំពូលរបស់អ៊ីស្រាអែល បញ្ជាឱ្យស៊ើបអង្កេតលើប្រពន្ធរបស់លោក Netanyahu**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៧ ខែធ្នូ**លោកជំទាវ ជា សិរី ជឿជាក់ថា ការបណ្តុះបណ្តាល និងការអប់រំផ្នែកព្រះពុទ្ធសាសនានៅខេត្តសៀមរាប ផ្តើមចេញពីវត្តរាជបូណ៌ ក្រោមការដឹកនាំរបស់ សម្តេច ពិន សែម នឹងរីកដុះដាលកាន់តែខ្លាំង**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ផ្ដល់អំណោយដល់យោធិន ជួបគ្រោះថ្នាក់ចរាចរណ៍ ពេលបំពេញភារកិច្ច**ឧត្តមសេនីយ៍ឯក ឯក សំអូន អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង អង្គភាពតំបន់ប្រតិបត្តិការសឹករងប៉ៃលិន**មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ចុះជួប​កសិករ​ផលិតស្រូវធ្ងន់ ការប្រមូលផលស្រូវធ្ងន់ និងជួបម្ចាស់រោងម៉ាស៊ីន​កិន​ស្រូវមួយចំនួន ក្នុងស្រុកមង្គលបុរី ដើម្បីស្វែងយល់ពីការចំណាយ​ក្នុង​ផលិតកម្មដំណាំស្រូវធ្ងន់**សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យអតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុនវ៉ិបផល ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ**អភិបាលខេត្តស្វាយរៀង ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក និងកងកម្លាំងទាំងអស់បង្ក្រាបក្មេងទំនើងដែលបង្ករការអុកឡុកប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមមិនត្រូវលើកលែងឡើយ**ឆ្នាំ២០២៤ វិស័យកសិកម្មចិនទទួលបានសមិទ្ធផលលេចធ្លោ**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងពិភាក្សាអំពីដំណើរការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ**នគរបាលឃាត់ខ្លួនក្មេងទំនើងចំនួន ៣នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ត្រូវការលិខិតបញ្ជាក់ភាពនៅលីវ មេម៉ាយ ឬពោះម៉ាយ? តោះឆ្លៀតអានបន្តិច!**សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់គិតគូរ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះបំផុត នៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ឬសាសនាអ្វីឡើយ**អភិបាលខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបង្ក្រាបឱ្យខានតែបាននូវករណីក្មេងទំនើង**អភិសន្តិបណ្ឌិត ស សុខា អញ្ជើញបើកកេសវិញ្ញាសាប្រឡងប្រជែងជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ចូលសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធ មិនមែនជាយន្តការវះកាត់ ឬធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់មន្ត្រីដែលមានចែងដោយច្បាប់នោះទេ**នាយឧត្តមសេនីយ៍ ជា សុគន្ធា ដឹកនាំកិច្ចប្រជុំ ស្តីពីវឌ្ឍនាភាពការងារប្រចាំឆ្នាំ២០២៤ របស់ក្រុមការងារហ្វេសប៊ុក ឯកឧត្តមអភិសន្តិបណ្ឌិត សុ សុខា**រដ្ឋមន្រ្តីអប់រំ ផ្តល់អនុសាសន៍ឱ្យវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ បន្តកែលម្អកម្មវិធីសិក្សា ពង្រឹងគុណវុឌ្ឍិគ្រូបង្រៀនជាប្រចាំ ដើម្បីធានាឱ្យបាននូវការបង្រៀនប្រកបដោយគុណភាព និងបម្រើតម្រូវការទីផ្សារកម្ពុជា

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ ៦ចំណុច ដល់សមាគមសិល្បករខ្មែរ ដើម្បីជំរុញបន្តថែរក្សាមរតកដូនតា និងការរីកចម្រើនរបស់វិស័យសិល្បៈ វប្បធម៌ជាតិ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ បានក្រើនរំឭក និងផ្ដល់ជាអនុសាសន៍ជូនសមាគមសិល្បករខ្មែរ ដើម្បីឱ្យសមាគមសិល្បករខ្មែរដំណើរការបានល្អ និងរួមចំណែកលើកស្ទួយសិល្បៈ បន្តថែរក្សាមរតកដូនតា និងការបន្តរីកចម្រើនរបស់វិស័យសិល្បៈ វប្បធម៌ជាតិ។

ការផ្តល់នូវអនុសាសន៍ទាំងនេះ ធ្វើឡើងក្នុងឱកាសសម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយសិល្បករខ្មែរ ក្រោមប្រធានបទ «អ្នកស្នងមរតក» នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ។

សម្តេចធិបតីមានប្រសាសន៍ថា វឌ្ឍនភាពរបស់សមាគមសិល្បករខ្មែរ នៅក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ មានសន្ទុះគួរជាទីមោទនៈ ក៏ប៉ុន្តែបញ្ហា និងភាពរអាក់រអួលដោយចេតនា ឬអចេតនាតែងតកើតមានចៀស មិនផុត។

ដើម្បីចូលរួមតម្រង់ទិស និងពង្រឹងដំណើរការរបស់សមាគមសិល្បករខ្មែរឱ្យសម្រេចបានជោគជ័យតាមផែនការ ព្រមទាំងដើម្បីជាមូលដ្ឋាននៃក្រមសីលធម៌ សម្រាប់អ្នកប្រកបអាជីព ក្នុងវិស័យសិល្បៈដោយភាពថ្លៃថ្នូរ និងជោគជ័យរបស់សិល្បករគ្រប់រូប ហើយក្លាយជាវឌ្ឍនភាពរួមរបស់វិស័យសិល្បៈទាំងមូលរបស់ជាតិ សម្តេចបានរំឭក និងផ្ដល់ជាអនុសាសន៍មួយចំនួន ដូចខាងក្រោម៖

ទី១៖ ដំណើរការផ្លូវការរបស់សមាគម គឺពឹងផ្អែកលើឯកសារគតិយុត្តនានាដែលជាឯកសារគោល សម្រាប់ការប្រព្រឹត្តទៅរបស់សមាគម។ ខ្ញុំសង្ឃឹមថា វត្តមានក្រុមប្រឹក្សាភិបាលដែលមានសមាជិកមកពីអន្តរវិស័យ និងក្លាយជាគ្រឹះ ដ៏រឹងមាំ ទ្រទ្រង់សមាគម ឱ្យដំណើរការ ប្រព្រឹត្តទៅបានដោយជោគជ័យ និងមានប្រសិទ្ធភាព។ ក្នុងន័យនេះ ខ្ញុំលើកទឹកចិត្តដល់សមាគមត្រូវសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីរៀបចំឯកសារគតិយុត្តនានារបស់ សមាគមឱ្យមានភាពរឹងមាំ និងមានប្រសិទ្ធនៅក្នុងការអនុវត្ត ព្រមទាំងគិតគូរពីផែនការសកម្មភាពរយៈពេលខ្លី មធ្យម វែង របស់សមាគមដែលជាកត្តាគន្លឹះនៃជោគជ័យរបស់សមាគម។
ទី២៖​ សមាគមសិល្បករខ្មែរ បានក្លាយជាថ្នាលដ៏ធំនៃការប្រមូលផ្ដុំសិល្បករឆ្នើមៗល្បីៗ និងមានទេពកោសល្យខ្ពស់ ដែលមានជំនឿថា នាថ្ងៃអនាគតដ៏ខ្លី សមាគមនឹងបន្តក្លាយជាថ្នាលសម្រាប់ការបណ្តុះបណ្តាល, ផ្ទេរចំណេះដឹង, បទពិសោធ ពីសិល្បកររៀមច្បង មកសិល្បករបន្តវេន។

ទី៣៖ ក្នុងវិស័យសិល្បៈវប្បធម៌ សិល្បករ គឺជាគំរូ ជាតួអង្គ ដែលមានឥទ្ធិពលទៅលើមជ្ឈដ្ឋានផ្សេងៗ ជាពិសេស ឧបករណ៍ផ្សព្វផ្សាយ តាមរយៈ ការសម្តែងដោយផ្ទាល់ ឬ មិនផ្ទាល់។ ការរក្សាបាននូវតម្លៃសិល្បៈវប្បធម៌ជាតិ និង តម្លៃផ្ទាល់ខ្លួនរបស់សិល្បករ គឺពិតជាអាស្រ័យលើសេចក្តីសម្រេចផ្ទាល់ ដែលជាការសម្រេចចិត្តត្រឹមត្រូវ នឹងទទួលបានការគាំទ្រពីសាធារណជន រីឯការសម្រេចចិត្តមិនត្រឹមត្រូវ នឹងទទួលរងនូវសម្ពាធសង្គម។ ដូច្នេះ សមាគម សិល្បករខ្មែរត្រូវធ្វើការសហការឱ្យបានជិតស្និទ្ធជាមួយក្រសួងវប្បធម៌និង វិចិត្រសិល្បៈ ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីដាក់ចេញនូវក្រមសីលធម៌នៃអ្នកសិល្បៈ ព្រមទាំងបង្កើតនូវក្រមសីលធម៌វិជ្ជាជីវៈអ្នកសិល្បៈ ដើម្បីធ្វើជាយន្តការសម្របសម្រួលជាមួយសមាគម និងអ្នកសិល្បៈគ្រប់ៗរូប។

ទី៤៖ ក្នុងបរិការណ៍នៃបរិវត្តកម្មឌីជីថល ការចែករំលែកព័ត៌មានក្នុងសង្គមកាន់តែលឿននិង ពិបាក។ ខ្ញុំសូមរំលឹកដល់គ្រប់សិល្បករ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងឱ្យបាននូវការប្រឌិត, ការបង្កើតមាតិកា និង ការសម្ដែងទាំងឡាយ ដែលមានលក្ខណៈមិនល្អ សម្រាប់សង្គមជាតិ និងវប្បធម៌របស់យើង។ លើសពីនេះសមាគមក៏ត្រូវគិតគូរ និងរួមចំណែកបង្កើនសកម្មភាពជួយសង្គម កុមារ ស្ត្រី មនុស្សចាស់ ជនពិការ និង អនាម័យ បរិស្ថានជាដើម ហើយជាពិសេសគឺបន្តយកចិត្តទុកដាក់ដល់សិល្បៈករ សិល្បការិនីវ័យចាស់ជរា ដែលមានជីវភាពលំបាក ដូចដែលបានធ្វើកន្លងមកនេះ។

ទី៥៖ ពាក់ព័ន្ធនឹងការបង្កើតស្នាដៃថ្មី និងការតែងនិពន្ធ, ក្រៅពីការគិតគូរទៅដល់ភាពប្លែកថ្មី,សប្បាយ និងការទាក់ទាញ ដើម្បីឱ្យមានការចាប់អារម្មណ៍ និងការគាំទ្រ ខ្ញុំសូមស្នើឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ទៅលើការបញ្ចូលសារអប់រំ និង លើកស្ទួយសីលធម៌សង្គម, តម្លៃគ្រួសារខ្មែរ ដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍សច្ចធម៌គុណធម៌និងមិនលួចចម្លង ក្នុងទិសដៅតម្កល់ស្នាដៃ ដែលបានបង្កើតជាគំរូ និង កេរដំណែលសម្រាប់ជនជំនាន់ក្រោយ។

ទី៦៖ ឃ្លាមួយដែលគេតែងនិយាយ «រលកថ្មី ច្រានរលកមុខ» គឺជាក្រឹត្យក្រមធម្មជាតិ។ សិល្បករ រៀមច្បង មិនត្រឹមតែជារលកនាំមុខប៉ុណ្ណោះទេ, ប៉ុន្តែជាតួអង្គ ដែលមានបទពិសោធនិង ជាគំរូដល់រលកជំនាន់ក្រោយ ដល់យុវជនបន្តវេន។ ក្នុងន័យនេះ ការជួយជ្រោមជ្រែង បង្ហាត់បង្រៀន ផ្ទេរចំណេះដឹង និងការលើកទឹកចិត្តដល់យុវជនវ័យក្មេង គឺជាកាតព្វកិច្ច ដើម្បីបន្តថែរក្សាមរតកដូនតា និងការបន្តរីកចម្រើនទៅមុខរបស់វិស័យសិល្បៈវប្បធម៌ជាតិរបស់យើង៕

អត្ថបទដែលជាប់ទាក់ទង