កម្ពុជា និងសឹង្ហបុរី ធ្វើជាសហប្រធានកិច្ចប្រជុំក្រុមការងារបច្ចេកទេសលើកទី១ ស្តីពីគម្រោងបង្កើតបណ្តាញអគ្គិសនីអាស៊ាន
ភ្នំពេញ៖ កម្ពុជា និងសឹង្ហបុរី បានធ្វើជាសហប្រធានកិច្ចប្រជុំក្រុមការងារបច្ចេកទេសលើកទី១ ស្តីពីគម្រោងបង្កើតបណ្តាញអគ្គិសនីអាស៊ាន ដោយមានការចូលរួមពីប្រទេសឡាវ និងម៉ាឡេស៊ី។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានជំរុញឱ្យសមាជិកអាស៊ានទាំង១០ រួបរួមគ្នាឈានទៅសម្រេចគោលដៅនេះក្រោយជាង២៥ឆ្នាំដែលអាស៊ានពុំទាន់មានលទ្ធភាពអនុវត្តបានកន្លងមក។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា បណ្តាញអគ្គិសនីអាស៊ាននឹងផ្តល់ប្រយោជន៍ដល់កម្ពុជា និងប្រទេសជាសមាជិកទាំងផ្នែកអគ្គិសនី សេដ្ឋកិច្ច និងបរិស្ថាន ៕