**វិទ្យាស្ថានជាតិការងាររៀបចំវគ្គសុក្រឹតការ ស្តីពី “ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ”**កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤នេះ**យោធាហ្វីលីពីន មានផែនការទិញប្រព័ន្ធមីស៉ីលរបស់អាមេរិក Typhon ដើម្បីយកមកការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ដើម្បីធានានូវការអភវិឌ្ឍទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព ការកសាងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាព**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការងារកៅស៊ូ ត្រូវពិចារណាគិតគូរឱ្យវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារបន្ត**ក្រុមប្រឹក្សាខេត្តកណ្តាល បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋនៅមូលដ្ឋាន**ឯកឧត្តម អឿង ចន្ថា៖ ក្រសួងធនធានទឹក កំពុងជួយលើការងារផ្តល់ព័ត៌មានកសិឧតុនិយម និងការបណ្តុះបណ្តាលផ្នែកឧតុនិយម ដើម្បីជួយពង្រឹងដល់វិស័យកសិកម្ម**ភ្នំតែបានក្លាយជាភ្នំមាស ផលិតផលតែបែបច្នៃប្រឌិតថ្មីរបស់ប្រទេសចិនគួរអោយចាប់អារម្មណ៍**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន

ពិរុទ្ធលើបទល្មើសព្រហ្មទណ្ឌ ៣៤ករណី តើលោក ដូណាល់ ត្រាំ អាចនឹងជាប់គុក ឬ?

ញូវយ៉ក៖ ការសម្រេចចិត្តរបស់គណៈវិនិច្ឆ័យនៃតុលាការក្រុងញូវយ៉កថាលោក ដូណាល់ ត្រាំ មានពិរុទ្ធលើបទចោទព្រហ្មទណ្ឌទាំង៣៤ករណី គឺជាការបិទបញ្ចប់សវនាការជាប្រវត្តិសាស្ត្រ ជុំវិញលុយបំបិទមាត់របស់លោកអតីតប្រធានាធិបតីអាមេរិក ប៉ុន្តែការតស៊ូតាមផ្លូវច្បាប់លើសំណុំរឿងនេះមិនទាន់បញ្ចប់ទាំងស្រុងនៅឡើយទេ។ ឥលូវអ្វីដែលគេរង់ចាំមើល នោះគឺការចេញ សាលក្រមកាត់ទោស និងថាតើលោក ត្រាំ អាចជាប់ពន្ធនាគារដែរឬក៏អត់ ខណៈបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋដ៏មានសក្តានុពលរូបនេះនៅត្រូវប្រឈមមុខនឹងបទល្មើស ព្រហ្មទណ្ឌ ៣ផ្សេងទៀត ហើយកំពុងដឹកនាំយុទ្ធនាការឃោសនារកសំឡេងឆ្នោតមួយដែលគេរំពឹងថាលោកអាចនឹងត្រឡប់ទៅអង្គុយកៅអីសេតវិមានជាថ្មី។

នៅបន្ទាប់ពីការធ្វើសារណាបិទបញ្ចប់កិច្ចពិភាក្សាដេញដោលចាយពេលជាង ៩ម៉ោង៣០នាទី ក្នុងរយៈពេល២ថ្ងៃ គណៈវិនិច្ឆ័យមានសមាជិក ១២នាក់ បានសម្រេចថាលោក ដូណាល់ ត្រាំ មានពិរុទ្ធលើបទចោទព្រហ្មទណ្ឌទាំង៣៤ករណី ក្នុងសំណុំរឿងក្លែងបន្លំឯកសារអាជីវកម្មរបស់ក្រុមហ៊ុន ដើម្បីបិទបាំងការចាយលុកយកទៅបំបិទមាត់អតីតតារាថតកុនកូនជ្រូកម្នាក់ កុំឱ្យនិយាយពីរឿងរួមរក្សរវាងអ្នកទាំង២ នៅក្រោមផែនការមួយដែលគេជឿថា ដើម្បីកុំឱ្យប៉ះពាល់ដល់ការស្វែងរកសំឡេងឆ្នោតសម្រាប់តំណែងជាប្រធានាធិបតីកាលពីឆ្នាំ២០១៦។ លោក ត្រាំ បានថ្កោលទោសសវនាការថាជារឿងដ៏អាម៉ាស់ និងបានប្រាប់ទៅកាន់អ្នកគាំទ្ររូបលោកថាលោកជាជនស្លូតត្រង់គ្មានបានប្រព្រឹត្តអ្វីខុសនោះទេ។ «ជាជារឿងដ៏ម៉ាស់។ វាជាសវនាដែល ត្រូវបានចំទុកជាមុនដោយចៅក្រមពុករលួយ ហើយការសាលក្រមសម្រេចពិតប្រាកដគឺនឹងត្រូវធ្វើឡើងនៅខែវិច្ឆិកាខាងមុខ»។ នេះជាការបរិហាររបស់លោក ត្រាំ ឆ្លើយតបទៅនឹងការសម្រេច របស់គណៈវិនិច្ឆ័យ។ ខាងក្រោមនេះគឺជាចំណុចសំខាន់ៗ គួរដឹងពីការសម្រេចរបស់គណៈវិនិច្ឆ័យ៖

* តើលោក ដូណាល់ ត្រាំ អាចជាប់គុកដែរឬទេ?
នេះគឺជាសំណួរដ៏សំខាន់មួយដែលកំពុងត្រូវបានគេចោទសួរថាតើលោក ត្រាំ អាចនឹងត្រូវជាប់គុក ឬអត់? ចម្លើយចំពោះសំណួរនេះ គឺមិនច្បាស់នោះទេ។ ចៅក្រមលោក Juan M. Merchan បានកំណត់យកថ្ងៃទី១១ ខែកក្កដា ជាកាលបរិច្ឆេទប្រកាសសាលក្រមកាត់ទោសលោក ត្រាំ ពោលគឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុននឹងគណបក្សសាធារណរដ្ឋប្រកាសតែងតាំងលោក ត្រាំ ជាបេក្ខជនប្រធានាធិបតីជាផ្លូវការ។ បទល្មើសព្រហ្មទណ្ឌនៃការក្លែងបន្លំឯកសារអាជីវកម្មរបស់ក្រុមហ៊ុន គឺស្ថិតនៅក្នុងប្រភេទបទល្មើស «Class E felony » នៅក្នុងទីក្រុងញូយ៉ក។ Class E felony ជាបទល្មើលព្រហ្មទណ្ឌមានស្ថានទម្ងន់ទោសដែលប្រព្រឹត្តទង្វើក្លែងបន្លំដោយចេតនា ឬក៏បិទបាំងបទល្មើសណាមួយផ្សេងទៀត ដែលបើតាមច្បាប់ក្នុងរដ្ឋញូវយ៉ក វាមិនមែន ជាបទល្មើសមានទោសធ្ងន់ធ្ងរនោះទេ។ ក្នុងមួយករណី នៃបទចោទ លោក ត្រាំ អាចប្រឈមជាប់ពន្ធនាគារអតិបរមារយៈពេល ៤ឆ្នាំ តែការសម្រេចចិត្តដាក់ទោសបែបណា ឬក៏អត់ គឺអាស្រ័យ លើការសម្រេចចិត្តរបស់ចៅក្រម ហើយក៏មិនមានការធានានោះដែរថាចៅក្រមអាចនឹងកាត់ទោសឱ្យលោក ត្រាំ ជាប់ពន្ធនាគារ។ ចៅក្រមក៏អាចសម្រេចឱ្យលោក ត្រាំ អនុវត្តទោស ក្នុងពេលតែមួយសម្រាប់ពិរុទ្ធទាំង ៣៤ នោះផងដែរ។

រដ្ឋអាជ្ញានៃសង្កាត់ Manhattan លោក Alvin Bragg បានបដិសេធមិននិយាយនោះទេថាតើរដ្ឋអាជ្ញានឹងស្នើតុលាការឱ្យដាក់ទោសលោក ត្រាំ ឱ្យជាប់ពន្ធនាគារដែរឬក៏យ៉ាងណា? វាកាន់តែ មិនច្បាស់ទៅទៀតថាតើការសម្រេចចិត្តរបស់ចៅក្រម អាចមានឥទ្ធិពលកម្រិតណានៅក្នុងនយោបាយ និងថាតើមានភាពស្មុគស្មាញប៉ុនណាក្នុងការចាប់អតីតប្រធានាធិបតីម្នាក់ ដែលកំពុង ឈរឈ្មោះប្រកួតប្រជែងក្នុងការបោះឆ្នោត ដាក់ពន្ធនាគារ? លើសពីនេះទៅទៀត អ្នកជំនាញខ្លះយល់ថាការដាក់ទោស ក្នុងនោះអាចនឹងមានការពិន័យជាបា្រក់ ឬការអនុញ្ញាតឱ្យនៅក្រៅឃុំ ក៏ថាបាន រួមទាំងអាចនឹងមានផងដែរលទ្ធភាពដែលចៅក្រមអនុញ្ញាតឱ្យលោក ត្រាំ គេចផុតពីការអនុវត្តទោសដេកក្នុងពន្ធនាគារ រហូតដល់ក្រោយលោកប្ដឹងឧទ្ធរណ៍ចប់សព្វគ្រប់។
ក្រៅតែបទល្មើសសូកលុយបំបិទមាត់ លោក ត្រាំ នៅត្រូវប្រឈមមុខនឹងបទល្មើសព្រហ្មទណ្ឌ៣ធំៗផ្សេងទៀត។ ក៏ប៉ុន្តែសំណុំរឿងទាំងអស់នេះកំពុងជាប់គាំងដោយសារបណ្ដឹងឧទ្ធរណ៍ និងការតតាំងផ្លូវច្បាប់ផ្សេងទៀត។ ដូច្នេះវាមិនច្បាស់នោះទេថាតើបទល្មើសណាមួយក្នុងចំណោមបទល្មើសទាំងនេះនឹងត្រូវដំណើរការក្នុងសវនាការ នៅមុនការបោះឆ្នោតប្រធានាធិបតី នៅខែវិច្ឆិកាខាងមុខនេះ ឬក៏យ៉ាងណា?

*​តើមានន័យយ៉ាងណាចំពោះការបោះឆ្នោត?
ការរកឃើញពិរុទ្ធ ឬការកាត់ទោស មិនអាចរារាំងលោក ដូណាល់ ត្រាំ មិនឱ្យបន្តឈរឈ្មោះប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតីបាននោះទេ។ មិនតែប៉ុណ្ណោះ លោក ត្រាំ នៅតែមាន សិទ្ធិបោះឆ្នោតឱ្យខ្លួនឯង ក្នុងរដ្ឋ Florida ដែលជាមូលដ្ឋានរបស់លោកទៀតផង ដរាបណាលោកនៅតែស្ថិតនៅក្រៅពន្ធនាគារក្នុងរដ្ឋញូវយ៉ក។ នៅត្រង់នេះ រដ្ឋធម្មនុញ្ញអាមេរិក បានចែង ត្រឹមតែថាប្រធានាធិបតីអាមេរិកត្រូវមានអាយុយ៉ាងហោច ៣៥ឆ្នាំឡើងទៅ និងជាពលរដ្ឋកើត ហើយរស់នៅក្នុងសហរដ្ឋអាមេរិករយៈពេល១៤ឆ្នាំឡើងទៅ។ មួយវិញទៀត តាមទ្រឹស្តី លោក ត្រាំ ថែមទាំងអាចស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកចេញពីពន្ធនាគារ នៅថ្ងៃស្បថចូលកាន់តំណែងរបស់លោកនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ទៀតផងប្រសិនបើអាចផ្ដួល លោក ចូ បៃដិន បាន។
កូនប្រសារស្រីរបស់លោក ត្រាំ គឺលោកស្រី Lara Trump ដែលបច្ចុប្បន្នកំពុងកាន់តំណែងជាសហប្រធានគណៈកម្មាធិការជាតិគណបក្សសាធារណរដ្ឋ បាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍ Fox News កាលពីថ្ងៃទី៣០ ខែឧសភាថាលោក ត្រាំ អាចនឹងដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោត និងជួបជុំជាមួយអ្នកគាំទ្រពីចម្ងាយ ក្នុងករណីដែលលោកត្រូវបាន រកឃើញមានពិរុទ្ធ ឬត្រូវផ្ដន្ទាទោសឱ្យជាប់ឃុំក្នុងផ្ទះក៏ដោយ។

គួរបញ្ជាក់ថា ការសម្រេចចិត្តរបស់គណៈវិនិច្ឆ័យក្នុងទីក្រុងញូវយ៉ក ធ្វើឡើងចំពេលអ្នកយុទ្ធសាស្ត្រធំៗទាំងមកពីគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋជឿថាលោក ត្រាំ កំពុង ស្ថិតក្នុងទីតាំងមួយដ៏ល្អ ដែលអាចផ្ដួលលោកប្រធានាធិបតីចូ បៃដិនបាន ទោះជាបេក្ខជនបក្សសាធារណរដ្ឋរូបនេះកំពុងប្រឈមមុខនឹងលទ្ធភាពនៃការកាត់ទោសឱ្យជាប់ពន្ធនាគារ និងត្រូវ តតាំងនឹងបទចោទព្រហ្មទណ្ឌធំៗ៣ផ្សេងទៀតក៏ពិតមែន។ តួយ៉ាង ការស្ទង់មតិធ្វើឡើងដោយទូរទស្សន៍ ABC News និងស្ថាប័ន Ipsos poll បានបង្ហាញថាអ្នកគាំទ្រលោក ត្រាំ មានតែ ៤ភាគរយប៉ុណ្ណោះដែលបាននិយាយថាពួកគេនឹងដក ឬឈប់គាំទ្រលោក ត្រាំ ប្រសិនបើលោកមានពិរុទ្ធ ឬត្រូវបានកាត់ទោសពីបទល្មើសព្រហ្មទណ្ឌ ខណៈ១៦ភាគរយនិយាយថាពួកគេ នឹងពិចារណាចំពោះរឿងនេះ៕

អត្ថបទដែលជាប់ទាក់ទង