យោធាអ៊ុយក្រែន វាយប្រហារលើសាឡាង ឆ្លងកាត់ច្រក Kerch ដោយកាំជ្រួច ATACMS
គៀវ៖ អគ្គសេនាធិការ នៃកងកម្លាំងប្រដាប់អាវុធ អ៊ុយក្រែនបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្ដាញ Facebook ថា យោធាអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ បានវាយប្រហារលើសាឡាងឆ្លងកាត់ច្រកសមុទ្រ Kerch ដោយមីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា សាឡាងពីរគ្រឿង ត្រូវបាន “ខូចខាតយ៉ាងសំខាន់” នៅក្នុងការវាយប្រហារនេះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា សាឡាងមួយក្នុងចំណោមសាឡាងមួយ បានរសាត់ទៅដោយរារាំងប្រតិបត្តិការទាំងមូលនៃការឆ្លងកាត់ច្រកខាងលើនេះ។
យោងតាមសេចក្តីថ្លែងការណ៍ ការឆ្លងកាត់នេះត្រូវបានប្រើប្រាស់ដោយរុស្ស៊ី ដើម្បីគាំទ្រដល់ការប្រមូលផ្តុំកងទ័ពរបស់ខ្លួននៅគ្រីមៀ ហើយការដឹកជញ្ជូនយោធារបស់រុស្ស៊ី នៅលើឧបទ្វីបត្រូវបាន «បំផ្លាញយ៉ាងធ្ងន់ធ្ងរ»៕