**នាយឧត្តមសេនីយ៍ ឃុន សំបូរ អញ្ជើញប្រកាសក្រុមការងារ និងផ្សព្វផ្សាយការអនុវត្តលេខ០០៣ ផ.ក របស់ក្រសួងមហាផ្ទៃ ស្ដីពីការពីការចុះត្រួតពិនិត្យវត្តមានការស្នាក់នៅរបស់ជនបរទេសក្នុងប្រទេសកម្ពុជា នៅខេត្តកោះកុង**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤**អាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុលបណ្ណាល័យជ្រុងអាគ្នេយ៍នៃប្រាសាទបាគង**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យវឌ្ឍនភាពការងារគម្រោងការពារច្រាំងទន្លេមេគង្គប្រវែង ២២០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ ខេត្តកំពង់ចាម**រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ជប៉ុន​ ព្រមាន​ជាថ្មី​ពី​ការ​លក់​ប្រាក់​យ៉េន​លើស​កម្រិត​**អតីតនាយកប្រតិបត្តិក្រុមហ៊ុន Citiraya បានរត់គេចខ្លួនជិត២០ឆ្នាំ ត្រូវបានតុលាការបដិសេធមិនឲ្យនៅក្រៅឃុំ**រដ្ឋមន្ត្រី ឌិត ទីណា៖ ការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកសិកម្មគឺជារឿងចាំបាច់ និងយកចិត្តទុកដាក់បំផុត**ប្រទេសជាច្រើនមានឆន្ទៈធ្វើជាម្ចាស់ផ្ទះ នៃកិច្ចពិភាក្សារវាងលោក ពូទីន និងលោក ត្រាំ**វិមានក្រឹមឡាំងថាការផ្គត់ផ្គង់ឧស្ម័នទៅអឺរ៉ុបមានការពិបាក នៅពេលដែលកិច្ចព្រមព្រៀងដឹកជញ្ជូនអ៊ុយក្រែនជិតដល់ទីបញ្ចប់**នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំបូកសរុបសភាពការណ៍ សកម្មភាពលទ្ធផលការអនុវត្តតួនាទី ភាពរកិច្ច ការធ្វើកំណែទម្រង់ និងការងារកសាងអង្គភាពកងរាជអាវុធហត្ថឆ្នាំ២០២៥**អាម៉េរិក អង់គ្លេស និងសហភាពអឺរ៉ុប រិះគន់តុលាការយោធាប៉ាគីស្ថាន ជុំវិញការកាត់ទោសជនស៊ីវិល  ពាក់ព័ន្ធនឹងការវាយប្រហារលើទីតាំងយោធាក្នុងឆ្នាំ២០២៣**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក និងកីឡាករ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ជូនដំណឹងស្ដីពីការផ្អាកផ្ដល់សេវាអត្តសញ្ញាណកម្ម ចំនួន ១ថ្ងៃ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤**សម្ដេចតេជោ អញ្ជើញជួបពិភាក្សាការងារជាមួយ សមាជិកគណៈលេខាធិការមជ្ឈិមបក្ស ប្រធានគណៈទាក់ទងបរទេស នៃកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម**មន្ត្រីរាជការ អាចស្នើសុំធ្វើប័ណ្ណ ប.ស.ស. ជូនប្តី ឬ ប្រពន្ធ និងកូន ក្នុងបន្ទុកគ្រួសារមន្រ្តីរាជការ ដោយមិនបង់ថ្លៃសេវា**លោក ហេង សុថា ណែនាំដល់អភិបាលរងក្រុងក្រចេះ ដែលទេីបចូលកាន់តំណែងថ្មី ធ្វេីយ៉ាងណារក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ និងបន្តអនុវត្តការងារឱ្យមានប្រសិទ្ធភាព**អភិបាលខេត្តកណ្តាល កោតសរសើរដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង-ស្រុក ដែលបានយកចិត្តទុកដាក់ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅមូលដ្ឋានរបស់ខ្លួនល្អប្រសើរ**សាកលវិទ្យាល័យមហាសារ៉ាខាម និងរាជរដ្ឋាភិបាលថៃ នឹងបន្តផ្តល់អាហារូបករណ៍ជារៀងរាល់ឆ្នាំ ដល់ប្រទេសកម្ពុជាទាំងលក្ខណៈ Full Scholarship និង Partial Scholarship**វរសេនីយ៍ទោ ស៊ូ ចាយ ត្រូវបានដកតំណែងពីអធិការនគរបាលស្រុកដំណាក់ចង្អើរ ខេត្តកែប ឱ្យមកជាមន្ត្រី**មេបញ្ជាការយោធភូមិភាគទី៥ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង អង្គភាពតំបន់ប្រតិបត្តិការសឹករងបាត់ដំបង

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី​ វិស្សុត អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី ព្រះរាជពិធីបុណ្យព្រះបរមសពសម្ដេចសង្ឃរាជ ទេព វង្ស


ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ១០រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម វង្សី​ វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះបរមសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី ព្រះរាជពិធីបុណ្យព្រះបរមសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នៅវាលព្រះមេរុ មុខវត្តបទុមវតីរាជវរារាម។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម ឈិន កេតនា, ឯកឧត្ដម ចាយ បូរិន និងឯកឧត្ដម នេត​ ភក្ត្រា ព្រមទាំងឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាសមាជិកគណៈកម្មការ, អនុគណៈកម្មការនានា និងក្រុមការងារជំនាញគ្រប់ផ្នែក។

​ការប្រារព្វពិធីក្រុងពាលីនេះ គឺដើម្បីសូមព្រះអនុញ្ញាត អនុញ្ញាតរៀបចំព្រះរាជពិធីបុណ្យ ដង្ហែ និងថ្វាយព្រះភ្លើងព្រះបរមសព (ឧបេក្ខោសម្ពោជ្ឈង្គិកោ) នៅថ្ងៃចន្ទ ១២រោច​ ខែពិសាខ ឆ្នាំរោង ឆស័ក​ ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ នៅទីវាលព្រះមេរុ មុខវត្តបទុមវត្តីរាជវរាម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។​ ព្រះរាជពិធីបុណ្យនេះ ចូលថ្ងៃសុក្រ ៩រោច ដល់ថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក​ ពស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា​ ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។

ជាកិច្ចចាប់ផ្ដើម ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានអញ្ជើញថ្វាយគ្រឿងសក្ការៈបូជា អុចទៀនធូប តាមទំនៀមទម្លាប់ប្រពៃណីជាតិ។ បន្ទាប់មក អ្នកឧកញ៉ាភក្ដីព្រះស្ដេច ហេង គឹមគុណ បានប្រកាសបួងសួង ដើម្បីឱ្យព្រះរាជកម្មវិធីទាំងមូល បានប្រព្រឹត្តដំណើរការទៅដោយរលូន តាមកម្មវិធីដែលបានគ្រោងទុក ជៀសវៀងនូវឧបសគ្គមករារាំង ឬគ្រោះថ្នាក់កើតឡើងឡើយ។

ក្រោយពីពិធីបួងសួងរួចហើយ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានប្រគេនទេយ្យទានថ្វាយសម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះនាយកស្តីទី, សម្តេចព្រះឧត្តមវង្សា កិត្តិបណ្ឌិត ម៉ួង រ៉ា សម្តេចព្រះសង្ឃនាយករងទី៣, សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងសម្តេចព្រះឧត្តមចរិយា ឈឹង ប៊ុនឈា អនុប្រធានថេរសភា ដើម្បីឧទ្ទិសព្រះរាជកុសលថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា។

លំដាប់តមកទៀត ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ ព្រមទាំងថ្នាក់ដឹកនាំ បានអញ្ជើញបង្ហូតទង់អភិធម្មទាំង៤ទិស​ ជុំវិញព្រះមេរុ និងប្រារព្វកិច្ចប្រសិទ្ធីគួចចំណងដៃជូនក្រុមការងារ ចំណងព្រះទីនាំង និងប្រោះព្រំជូនក្រុមការងារជាងផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង