**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្តម​រដ្ឋមន្ត្រី​ ថោ ជេដ្ឋា​ អញ្ជើញចុះពិនិត្យវឌ្ឍនភាព​គម្រោង​ជួសជុលទំនប់​អាងទឹក​សួង​៧៨​ ​ក្នុងភូមិសាស្រ្ត​ខេត្តសៀម​រាប

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍​ ១០រោច​ ខែ​ពិសាខ​​ ឆ្នាំ​រោង​ ឆស័ក​ ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី​១​ ខែមិថុនា​ ឆ្នាំ​២០២៤​នេះ​ ឯកឧត្តម​ ថោ ជេដ្ឋា​ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ អមដំណើរ​ដោយឯកឧត្តម​ថ្នាក់នាំ​ មន្ត្រីបច្ចេកទេស​ក្រសួង​ និង​មន្ទីរ​​ បាន​អញ្ជើញចុះពិនិត្យ​វឌ្ឍនភាព​ការងារជួសជុល​ទំនប់​អាងទឹក​សួង​៧៨​ ស្ថិត​នៅឃុំ​អន្លង់សំណរ​ ស្រុកជីក្រែង​ ខេត្ត​សៀមរាប។

សូមជម្រាបថា​ ទំនប់​អាងទឹកសួង​​៧៨​ បាន​ជួបស្ថានភាព​ទឹកជំនន់រដូវវស្សា​​ហូរ​ច្រោះ​ដាច់តួទំនប់ស្ទើរតែទាំងស្រុង​​ មិនអាច​បម្រើ​ការ​ស្រោចស្រព​ផ្ទៃដីកសិកម្ម​ដែល​មាន​ស្រាប់ បង្កឱ្យមានការ​ខ្វះទឹក​​សម្រាប់​ការងារបង្កបង្កើនផល​ និងការ​ប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ​ក្នុងតំ​បន់​។​​

បើតាមរបាយការណ៍របស់នាយកដ្ឋានវិស្វកម្ម​ នៅក្នុង​​ឆ្នាំ​២០២៤​នេះ​ ​នាយកដ្ឋានវិស្វ​កម្ម​ ​នៃក្រសួងធនធានទឹក និង​ឧតុនិយម​បាន​អនុវត្តគម្រោង​ជួសជុល​ទំបន់​អាងទឹកសួង៧៨​ ឡើងវិញ​ ដែល​ក្នុងនោះ​មាន៖ ១).ជួសជុលទំនប់​ប្រវែង​ ៤២០០ម៉ែត្រ​ និង​២)​.សំណង់សិល្បការ្យ​ចំនួន​៨​ កន្លែង​។ ការងារជួសជុល​បានចាប់ផ្តើម​នៅថ្ងៃទី១២ ខែមីនា ឆ្នាំ​២០២៤​ រហូតមកដល់ពេលនេះ​​វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៥៨% ហើយគ្រោងនឹងបញ្ចប់នៅក្នុងខែកក្កដា​ ឆ្នាំ​២០២៤​ ខាងមុខ។​

ឯកឧត្តមរដ្ឋមន្ត្រីបាន​វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន​ និង​ថ្លែងនូវការកោតសរសើរដល់​ថ្នាក់ដឹកនាំនិងក្រុមការងារនៃនាយកដ្ឋានវិស្វកម្ម​ដែលបានយកចិត្តទុកដាក់ជួសជុល​ទំនប់​អាងទឹកសួង​​៧៨​ ដើម្បី​អាចដំណើរការ​ស្រោចស្រពឡើងវិញ​បានតាមតម្រូវការលើផ្ទៃដី​បង្កបង្កើនផលដែលមានស្រាប់។​​

ជាមួយគ្នានេះ​ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បានណែនាំ​ដល់ក្រុមការងារសាងសង់​សូមបន្តយកចិត្តទុកដាក់លើគុណភាព​ និង​បទដ្ឋាន​បច្ចេកទេស​ ព្រមទាំង​បាន​សំណូមពរដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាកសិករដែលរស់នៅក្នុងតំបន់សូមបន្តចូលរួមសហការឱ្យបានជិតស្និទ្ធ ក្នុងការគ្រប់គ្រង និងការថែទាំទំនប់អាងទឹក ក៏ដូចជា​ប្រព័ន្ធធារាសាស្រ្តដែលមានស្រាប់ឱ្យមានប្រសិទ្ធភាព និងមាននិរន្តរភាព ដើម្បីធានាបាននូវការផ្គត់ផ្គង់ទឹកឱ្យបានគ្រប់គ្រាន់ដល់ការងារដាំដុះដំណាំកសិកម្មគ្រប់ប្រភេទ និង​ការប្រើប្រាស់ប្រចាំថ្ងៃ​។​

សូមបញ្ជាក់ថា​ ទំនប់អាងទឹកសួង៧៨​ កសាងឡើងក្នុងសម័យប៉ុលពត​ មានតួនាទី​ទទួលយកទឹកពី​ផ្ទៃរងទឹកភ្លៀងក្នុងតំបន់​ និង​ពីស្ទឹងជីក្រែង​​ មកធ្វើការស្រោចស្រព​លើផ្ទៃដី​បង្កបង្កើផលកសិកម្ម​ និង​ការប្រើប្រាស់ប្រចាំថ្ងៃ​របស់ប្រជាពលរដ្ឋប្រមាណ​១១៩០​គ្រួសារ​ ​ក្នុងភូមិចំនួន​៦ នៃ​ស្រុក​ជីក្រែង​ ខេត្តសៀមរាប ៕

អត្ថបទដែលជាប់ទាក់ទង