**អភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យត្រៀមរៀបចំសន្និបាតស្មៀនទូទាំងប្រទេស**សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានប្រកាសបដិសេធក្នុងពាក្យបណ្ដឹងដែលត្រូវបានផ្សព្វផ្សាយនៅលើគណនីបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន បុគ្គលឈ្មោះ ហេង សិទ្ធី**អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ប្រកាសបដិសេធចំពោះការចោទប្រកាន់របស់បុគ្គលឈ្មោះ ហេង សិទ្ធី មកលើថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ**ដំណឹងរីករាយឆ្នាំថ្មី៖ វីដេអូពីម៉ាស៊ីនថតស្វ័យប្រវត្តិថតបានដំរីអាស៊ីមួយហ្វូងនៅតំបន់ជួរភ្នំក្រវាញកណ្តាល ក្នុងនោះមានកូនដំរីផង**ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត ណែនាំឲ្យប្រធានពន្ធនាគារខេត្ដស្វាយរៀង យកចិត្តទុកដាក់កែលម្អររាល់ចំណុចខ្វះខាត ដែលកើតមាននៅក្នុងអង្គភាព**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥**លោក ត្រាំ ប្រកាសថា លោកនឹងមិនច្រានចោលលទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធាដើម្បីដណ្តើមការគ្រប់គ្រងព្រែកជីកប៉ាណាម៉ា និងតំបន់ហ្គ្រីនលែនឡើយ**ឯកឧត្តម អ៊ុច សុខុន ដឹកនាំកិច្ចប្រជុំប្រចាំខែស្តីពីការពង្រឹងថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ នៅក្នុងទីស្តីការក្រសួងមហាផ្ទៃ**អភិបាលខេត្តកំពង់ធំ នាំយកអំណោយរាជរដ្ឋាភិបាល ចែកជូនពលរដ្ឋមានជីវភាពខ្វះខាត និងរងគ្រោះដោយធម្មជាតិ នៅស្រុកប្រាសាទសំបូរ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ចេញសេចក្តីបំភ្លឺព័ត៌មាន ចំពោះការប្រតិដ្ឋរឿង និងផ្សព្វផ្សាយព័ត៌មានមិនពិតរបស់បុគ្គលឈ្មោះ ហេង សិទ្ធី**ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន៖ ក្រោមម្លប់សន្តិភាព ព្រះពុទ្ធសាសនា និងសាសនាផ្សេងទៀត មានការរីកចម្រើន ប្រកបដោយ​សុខដុមរមនីយកម្ម**WEF អំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការពិភពលោក**ស៊ីរី​ស្វែងរក​ការ​ស្តារ​ភាព​ប្រក្រតី​ឡើង​វិញ​ ​ដោយ​បើក​ព្រលាន​យន្តហោះ​ និងកសាង​បណ្តាញ​អគ្គិសនី**ក្រសួងពាណិជ្ជកម្មហុងគ្រី៖ កូដកម្មបញ្ឈប់ការដឹកជញ្ជូនហ្គាស ប៉ះពាល់ដល់ការប្រកួតប្រជែងរបស់សហភាពអឺរ៉ុប**សាលាឧទ្ធរណ៍ទីក្រុងញូវយ៉ក បដិសេធសំណើរបស់លោក Trump ក្នុងការបញ្ឈប់ការកាត់ទោសចំពោះសំណុំរឿងលុយកាក់**កិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិកជំរុញកំណើនសកលលោកខាងត្បូង**គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា**អតិផរណារបស់តំបន់អឺរ៉ូកើនឡើងដល់ ២.៤% នៅក្នុងខែធ្នូ**រយៈពេល៥ថ្ងៃ នគរបាលបង្ក្រាបជនសង្ស័យចំនួន៣០នាក់ ដែលប្រព្រឹត្តបទល្មើសចំនួន១៣ករណីផ្សេងគ្នា

និយ័តករ​គណនេយ្យនិងសវនកម្ម បើកកិច្ចប្រជុំពិគ្រោះយោបល់ជាសាធារណៈស្តីពីការដាក់ឱ្យអនុវត្តស្តង់ដាគណនេយ្យសាមញ្ញកម្ពុជា

​ភ្នំពេញ៖ និយ័តករ​គណនេយ្យនិងសវនកម្ម នៃអាជ្ញាធរសេវាហិរ​ញ្ញវត្ថុមិនមែនធនាគារ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាសាធារណៈស្ដីពីការដាក់ឱ្យអនុវត្តស្តង់ដាគណនេយ្យសាមញ្ញកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម នៅសណ្ឋាគារភ្នំពេញ។

សិក្ខាសាលានេះ​មានការចូលរួមពីតំណាងមកពីក្រសួង-ស្ថាប័នរដ្ឋ និងឯកជន រួមមាន៖ អគ្គនាយកដ្ឋានព​ន្ធដារ, សភាពាណិជ្ជកម្មកម្ពុជា, សមាគមធនាគារនៅកម្ពុជា, សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា, ធនាគារពិភពលោក, ធនាគារសហគ្រាសធុនតូចនិងមធ្យម, ក្រុមហ៊ុនគណនេយ្យនិងសវនកម្ម ព្រមទាំងសាធារណជនទូទៅផងដែរ។

កិច្ចប្រជុំពិគ្រោះយោបល់នេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យលទ្ធភាព និងភាពចាំបាច់ក្នុងការដាក់ឱ្យអនុវត្តស្តង់ដាគណនេយ្យ​សាមញ្ញកម្ពុជា​​ ដែលជាស្តង់ដាមួយបានយកមកគិតគូរតាំងពីឆ្នាំ២០២២ សម្រាប់បរិបទសេដ្ឋកិច្ចកម្ពុជាមុននឹងឈានទៅការអនុវត្តស្តង់ដាគណនេយ្យអន្តរជាតិ។

ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម បានលើកអំពីមុខងារនិងភារកិច្ចរបស់ ន.គ.ស. ដែលជាសេនាធិការឱ្យ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក្នុងការកំណត់ស្តង់ដាគណនេយ្យនិងស្តង់ដាសវនកម្ម, ការគ្រប់គ្រងនិងអភិវឌ្ឍវិស័យនិងវិជ្ជាជីវៈគណនេយ្យនិងសវនកម្មនៅកម្ពុជា។

ឯកឧត្តមអគ្គនាយក បានបន្តថា នៅឆ្នាំ២០១៩ និយ័តករគណនេយ្យនិងសវនកម្មបានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ចំនួន៤លើក ជាមួយមន្ត្រីបច្ចេកទេសរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគណនេយ្យ, តំណាងអគ្គនាយកដ្ឋានពន្ធដារ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ។ នៅឆ្នាំ២០២០ រៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ និងអ្នកជំនាញវិជ្ជាជីវៈ ចំនួន៩លើក។ នៅឆ្នាំ២០២១ បានរៀបចំនូវសេចក្តីជូនដំណឹងស្តីពីការស្នើសុំមតិយោបល់ចុងក្រោយលើសេចក្តីព្រាងស្តង់ដាគណនេយ្យសាមញ្ញកម្ពុជា ពីភាគីពាក់ព័ន្ធនានា ព្រមទាំងសាធារណជនទូទៅ និងស្នើសុំផ្ញើមតិយោបល់ត្រឡប់មក ន.គ.ស.វិញ ប៉ុន្តែកន្លងមកនិយ័តករពុំទទួលបាននូវមតិយោបល់នោះទេ។ នៅឆ្នាំ២០២២ បានទទួលជំនួយបច្ចេកទេសពីធនាគារពិភពលោក ដើម្បីជួយគាំទ្រផ្នែកបច្ចេកទេសក្នុងការពិនិត្យ និងផ្តល់មតិយោបល់ជាធាតុចូលបន្ថែមលើសេចក្តីព្រាងស្តង់ដាគណនេយ្យសាមញ្ញកម្ពុជា រហូតសម្រេចបាននូវសេចក្តីព្រាងស្តង់ដាគណនេយ្យសាមញ្ញកម្ពុជា កំណែប្រែថ្មី។

ឯកឧត្តមអគ្គនាយក បានបន្តទៀតថា រហូតមកដល់ចុងឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនូវសារ និងអនុសាសន៍គន្លឹះៗ ដើម្បីអភិវឌ្ឍវិស័យឯកជននៅកម្ពុជា ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ទាក់ទិននឹងការបំពេញកាតព្វកិច្ចគណនេយ្យ និងសវនកម្ម ដែលមានខ្លឹមសារ ដូចតទៅ៖ ចំណុចទី៦ ពិនិត្យលទ្ធភាពក្នុងការរៀបចំស្តង់ដាគណនេយ្យសាមញ្ញ សម្រាប់សហគ្រាសជាអ្នកជាប់ពន្ធមធ្យម និងតូចសម្រាប់រយៈពេលអន្តរកាលមួយ មុននឹងឈានទៅរកការអនុវត្តស្តង់ដាគណនេយ្យអន្តរជាតិ។

កិច្ចប្រជុំពិគ្រោះយោបល់ជាសាធារណៈនេះ មានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់ប្រើប្រាស់ជាមូលដ្ឋានក្នុងការរៀបចំរបាយកាណ៍ជូនប្រមុខរាជរដ្ឋាភិបាល ដើម្បីសម្រេច និងពិចារណានូវលទ្ធភាពក្នុងការដាក់ឱ្យអនុវត្តនូវស្តង់ដានេះ ក្នុងក្របខណ្ឌនិងលក្ខខណ្ឌធុរកិច្ច វិនិយោគ និងសេដ្ឋកិច្ចរបស់កម្ពុជា​ ក៏ដូចជាស្នើសុំមតិយោបល់ថាតើប្រភេទ សហគ្រាសបែបណាត្រូវអនុវត្តស្តង់ដានេះ។
ឯកឧត្តមអគ្គនាយក ក៏បានលើកឡើងផងដែរថានឹងពិចារណាក្នុងការបង្កើតគណៈកម្មការបច្ចេកទេសសម្រាប់ស្តង់ដានេះ។ លើសពីនេះទៅទៀត កិច្ចប្រជុំពិគ្រោះយោបល់ជាសាធារណៈនេះមានសារៈសំខាន់ជាពិសេសសម្រាប់ក្រុមហ៊ុនសហគ្រាសធុនតូច និងមធ្យម ដើម្បីផ្ដល់ជាមូលដ្ឋានគ្រឹះដល់សិក្ខាកាមទាំងអស់ឱ្យយល់កាន់តែច្បាស់អំពីស្ដង់ដានេះ។

លោក ពេជ សុភាចារ មន្ត្រីនៃនាយកដ្ឋានបច្ចេកទេសនៃនិយ័តករគណនេយ្យនិងសវនកម្ម បានធ្វើបទបង្ហាញទៅលើស្តង់ដាគណនេយ្យសាមញ្ញកម្ពុជា។

​អង្គ​ប្រជុំបានបញ្ចេញមតិភាគច្រើន គាំទ្រឱ្យ ន.គ.ស. ចេញជាក្របខណ្ឌ ឬគោលការណ៍គណនេយ្យសាមញ្ញមួយ ជាជាងដាក់ចេញនូវស្ដង់ដាគណនេយ្យថ្មី ដោយហេតុថានៅកម្ពុជាបានអនុវត្តក្របខណ្ឌគណនេយ្យរបស់ខ្លួន ទៅតាមស្ដង់ដាគណនេយ្យអន្តរជាតិរួចទៅហើយ។

បន្ថែមពីនេះ មតិរបស់អង្គប្រជុំភាគច្រើនបានលើកឡើងនូវសំណើមកកាន់និយ័តករគណនេយ្យនិងសវនកម្មដូចខាងក្រោម៖

១.ស្នើឱ្យ ន.គ.ស. ចេញផ្សាយនូវទម្រង់ និងគំរូរបាយការណ៍ហិរញ្ញវត្ថុដែលស្របទៅតាមគោលការណ៍គណនេយ្យសាមញ្ញនេះ ដើម្បីជួយសម្រួលដល់សហគ្រាសក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។ លើសពីនេះ ស្នើឱ្យ ន.គ.ស.ចេញនូវប្លង់គណនី (Chart of Accounts-CoA)ស្របតាមគោលការណ៍គណនេយ្យសាមញ្ញដូចគ្នា។

២.ស្នើឱ្យ ន.គ.ស.កែសម្រួលវិសាលភាពនៅក្នុងស្ដង់ដានេះ តាមរយៈក្រុមការងារបច្ចេកទេស ក៏ដូចជាធ្វើការកំណត់កម្រិតអប្បរមាមួយ (Threshold) សម្រាប់ប្រភេទសហគ្រាសដែលនឹងត្រូវអនុវត្តគោលការណ៍គណនេយ្យសាមញ្ញនេះ។

៣.ន.គ.ស.

នឹងចេញសេចក្ដីជូនដំណឹងក្រោយកិច្ចពិគ្រោះយោបល់នេះ ដើម្បីទទួលធាតុចូលបន្ថែមពីសាធារណជនទាំងអស់ ជាពិសេសវិស័យឯកជនទៅលើអត្ថបទស្ដង់ដាក៏ដូចជាវិសាលភាព និងលទ្ធភាព ក្នុងការអនុវត្តគោលការណ៍គណនេយ្យសាមញ្ញ ដើម្បីជាមូលដ្ឋានក្នុងការរៀបចំជារបាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល ពិនិត្យ សម្រេចលើការអនុវត្ត ៕

អត្ថបទដែលជាប់ទាក់ទង