**សម្ដេចធិបតី៖ កម្ពុជាត្រូវការទាំងស្ពៃចិន ទាំងសាច់គោអាម៉េរិក**សម្ដេចធិបតីប្រកាសថា មានក្រសួងពីរដែលវះកាត់ ដើម្បីបំពេញការងារឱ្យបានរលូន**នាយករដ្ឋមន្ត្រី ស្នើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចប់រឿង ករណីចាក់សាំង លើសលួស១ពាន់រៀល**សម្តេចធិបតី ផ្ដាំទៅអ្នកវិភាគ និងអ្នករិះគន់មួយចំនួន មុននឹងបញ្ចេញមតិផ្សព្វផ្សាយរឿងអ្វីមួយនៅក្នុងសង្គមខ្មែរ ត្រូវមានប្រភពព័ត៌មានគ្រប់ជ្រុងជ្រោយ**សម្តេចធិបតី៖ ជំហរកម្ពុជាបើកច្រកវិនិយោគគ្រប់ប្រទេស លើពិភពលោក**សម្ដេចធិបតី៖ ក្នុងឱកាសចូលឆ្នាំថ្មី ពលរដ្ឋជិះរថយន្ដក្រុងរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញជាង៨ម៉ឺននាក់ ដោយសន្សំថវិកាជាង១លានដុល្លារ**សម្តេចធិបតី៖ តាមរយៈដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនមកកាន់កម្ពុជា គឺបង្ហាញកាន់តែច្បាស់អំពីទំនាក់ទំនងរឹងមាំរវាងកម្ពុជា និងចិន**សម្តេចធិបតី៖ កម្ពុជាបើរវល់តែឆ្លើយតបទៅលើការវាយប្រហារដោយគ្មានមូលដ្ឋាន របស់ក្រុមជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេស គឺមិនអាចដើរទៅដល់គោលដៅទេ**សម្តេចធិបតី៖ ក្រុមមនុស្សខ្លះនាំគ្នាជេររិះគន់ចិន ប៉ុន្តែបែរជានាំគ្នាជិះលើផ្លូវដែលជាជំនួយរបស់ចិន**សម្តេចធិបតីប្រកាសថា ព្រែកជីកហ្វូណនតេជោនៅតែបន្តធ្វើ ដោយគ្មានការរាថយនោះឡើយ**សម្ដេចធិបតី ថ្លែងអំណរគុណដល់អ្នកបង្កើតមាតិកា និងប្រជាពលរដ្ឋ ដែលបានចូលរួមផ្សព្វផ្សាយពីសក្ដានុពលវិស័យទេសចរណ៍របស់កម្ពុជា**សម្ដេចធិបតី៖ កំពង់ផែទេសចរណ៍អន្តរជាតិកំពត នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គម**នាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនក្មេងទំនើងប្រុសស្រី ៨នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥**ព្រឹកនេះ! សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិកំពត**បទវិភាគ៖ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងការបើកទូលាយចំពោះក្រៅប្រទេសប្រកបដោយកម្រិតខ្ពស់របស់ប្រទេសចិននឹងនាំមកនូវឱកាសអភិវឌ្ឍន៍ដ៏ទូលំទូលាយសម្រាប់ការវិនិយោគបរទេស**រឿងក្រៅឆាក «មេដឹកនាំកំពូលចិន៖ ពីរថ្ងៃនៅលើទឹកដីកម្ពុជា»**នាយឧត្តមសេនីយ៍ ឯក មនោសែន អញ្ជើញសំណេះសំណាលនិងរៀបចំដាក់បញ្ចូលគ្នារវាងនិស្សិតនិងសិស្សដែលហ្វឹកហាត់ផែនឈរនិងផែនព្យុហយាត្រា

ឯកឧត្ដម លន់ លឹមថៃ អញ្ជើញបញ្ចុះបឋមសិលាកសាងខ្លោងទ្វារ វិទ្យាល័យ ហ៊ុន សែន សំពងជ័យ

ភ្នំពេញ៖ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម លន់ លឹមថៃ លេខាធិការគណៈកម្មការទី៣ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាកសាងខ្លោងទ្វារ វិទ្យាល័យ ហ៊ុន សែន សំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តម បានថ្លែងនូវការកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យ ហ៊ុន សែន សំពងជ័យ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការបង្ហាត់បង្រៀនដល់សិស្សានុសិស្សឱ្យទទួលបាននូវចំណេះដឹងល្អៗ ក៏ដូចជាការប្រៀនប្រដៅឱ្យសិស្សានុសិស្សរបស់យើងឱ្យក្លាយជាយុវជនដែលជាទំពាំស្នងឬស្សីដ៏ល្អ និងប្រកបដោយគុណភាពសម្រាប់ប្រទេសជាតិ។

ឯកឧត្តម បានផ្តាំផ្ញើឱ្យសិស្សានុសិស្សទាំងអស់ត្រូវបង្កើននូវការខិតខំរៀនសូត្រឱ្យក្លាយទៅជាសិស្សល្អ កូនល្អ និងត្រូវជៀសវាងនូវរាល់អំពើអបាយមុខទាំងឡាយណាដែលសង្គមស្អប់ខ្ពើម ត្រូវធ្វើខ្លួនឱ្យក្លាយជាយុវជនដែលមានឧត្តមភាពសម្រាប់សង្គមជាតិរបស់យើង។

ឯកឧត្តម បានជម្រាបជូនអំពីសភាពការណ៍ថ្មីៗដែលកើតមាន ក៏ដូចជាលើកឡើងអំពីវឌ្ឍនភាព និងការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យក្រោមការដឹកនាំដ៏ល្អ និងឈ្លាសវៃរបស់ប្រមុខរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសមួយនេះកាន់តែមានការរីកចម្រើនខ្លាំងខ្លា និងខ្ពស់មុខខ្ពស់មាត់ក្នុងឆាកអន្តជាតិ។

ឯកឧត្តម ក៏បានសំណូមពរឱ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាបន្តនូវការគាំទ្រដល់ការដឹកនាំដ៏ល្អរបស់រដ្ឋាភិបាល ដើម្បីដឹកនាំនាវាកម្ពុជាឱ្យរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនឱ្យបានគង់វង្សយូរអង្វែងជានិរន្តរ៍។

ក្នុងឱកាសនោះ ឯកឧត្តម លន់ លឹមថៃ បានចូលរួមថវិកាសាងសង់ខ្លោងទ្វារចំនួន ២លានរៀល ជូនលោកគ្រូ អ្នកគ្រូចំនួន៧៤នាក់ ក្នុងម្នាក់ៗថវិកា ២ម៉ឺនរៀល ជូនលោកតា លោកយាយ ចំនួន២០នាក់ក្នុងម្នាក់ៗ ក្រណាត់ស ១ដុំ ថវិកា ១ម៉ឺនរៀល និងជូនប្រជាការពារចំនួន៧នាក់ ក្នុងម្នាក់ៗ២ម៉ឺនរៀល ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង