**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់**ថៃ បញ្ចេញយន្តហោះចម្បាំង F-16 ពីរគ្រឿង ទៅកាន់ព្រំដែនថៃ-មីយ៉ាន់ម៉ា ដើម្បីបណ្តេញយន្តហោះមិនស្គាល់អត្តសញ្ញាណមួយគ្រឿង

ក្រុមហ៊ុន Leader Energy និងអង្គការសំអាទន្លេ សមុទ្រ(ROC) រៀបចំកម្មវិធីអប់រំផ្សព្វផ្សាយស្តីពីបរិស្ថានដើម្បីលើកកម្ពស់ការថែរក្សាអនាម័យទន្លេនិងប្រព័ន្ធជីវៈចម្រុះក្នុងទន្លេ

ខេត្តកណ្តាល៖កាលពីថ្ងៃសុក្រទី៣១ ខែឧសភា ឆ្នាំ២០២៤ – ក្រុមហ៊ុន Leader Energy និងអង្គការសំអាទន្លេ សមុទ្រ(ROC) រៀបចំកម្មវិធីអប់រំផ្សព្វផ្សាយស្តីពីបរិស្ថាន និងសកម្មភាពសហគមន៍ នៅក្នុងបរិវេណវិទ្យាល័យហ៊ុន សែនកោះចិន ក្នុងភូមិសាស្រ្តខេត្តកណ្តាលដើម្បីការពារទន្លេកម្ពុជា។ គំនិតផ្តួចផ្តើមនេះមានគោលបំណងលើកកម្ពស់ការថែរក្សាអនាម័យទន្លេ និងប្រព័ន្ធជីវៈចម្រុះក្នុងទន្លេ ជាការប្តេជ្ងាចិត្តរនៃបេសកកម្មសំអាតទន្លេរយៈពេល៥ឆ្នាំ ក្រោមការឧបត្តមថវិការបស់ ក្រុមហ៊ុន Leader Energy។

គំនិតផ្តួចផ្តើមនេះមានការគាំទ្រពីក្រសួងមន្ទីរបរិស្ថាន មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល និង សមាសភាពចូលរួមប្រមាណជាង៦០០ អង្គ/នាក់ រួមមាន ថ្នាក់ដឹកនាំនិង បុគ្គលិកក្រុមហ៊ុន Leader Energy, ក្រុមការងាររបស់អង្គការសំអាតទន្លេសមុទ្រ តំណាងមន្ទីរបរិស្ថាន មន្ទីរអប់រំ យុវជន និងកីឡា ព្រះសង្ឍ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ យុវជន សសយក អាជ្ញាធរមូលដ្ឋាន ក្រុមហ៊ុនប្រមូលសំរាម។

យ៉ាងណាមិញ សម្មភាពក្នុងពិធីនេះរួមមាន៖ កាចែករំលែកចំណេះដឹងស្តីពី សារៈសំខាន់របស់ទន្លេ , ការទុកដាក់សំរាមបានត្រឹមត្រូវ និង 4Rs (4ក) , វិធានសុវត្ថភាពជាពិសេសសម្រាប់ប្រជាពលរដ្ឋរស់នៅក្បែរបង្គោលអគ្គិសនី និង សំអាតសំរាមក្នុង និងក្រៅបរិវេណវិទ្យាល័យ វត្ត និងមាត់ទន្លេ។

ក្រុមហ៊ុន Leader Energy ជាក្រុមហ៊ុនដែលដំណើរការជាអ្នកផលិតថាមពលឯករាជ្យ (IPP) ប្រកាន់ខ្ជាប់នូវគោលការណ៍ ESG (បរិស្ថាន សង្គម និងអភិបាលកិច្ច) នៅក្នុងអាជីវកម្មរបស់ខ្លួន។ ការប្តេជ្ញាចិត្តនេះ ជាមូលដ្ឋានគ្រឹះសម្រាប់ភាពជាដៃគូជាមួយអង្គការ ROC ដែលជាអង្គការមិនរកប្រាក់ចំណេញ ដើម្បីផ្តួចផ្តើមបេសកកម្មនេះនៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តក្រចេះ ដែលបានចាប់ផ្តើមនៅក្នុងខែតុលា ឆ្នាំ 2023 រហូតដល់ឆ្នាំ២០២៨។

បរិមាណសំរាមប្រមូលបានក្នុងកម្មវិធីនេះនឹងបន្ថែមទៅលើសំរាម ១១២ តោនត្រូវបានប្រមូលជាប្រចាំ ចាប់ពីខែតុលា ឆ្នាំ ២០២៣ ដល់ខែឧសភា ឆ្នាំ ២០២៤ ពីទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ក្នុងរាជធានីភ្នំពេញ ដោយទូកកំចាត់សំរាម និងភ្នាក់ងារកំចាត់សំរាមរបស់បេសកកម្មនេះ។

ការចូលរួមក្នុងការប្រមូលសំរាមតាមដងទន្លេ ជាជំហានសំខាន់មួយក្នុងការលើកកម្ពស់ភាពជាម្ចាស់សហគមន៍ និងឈានទៅរកទន្លេដែលគ្មានការបំពុលដោយថង់ប្លាស្ទិក។ ដើម្បីសម្រេចបាននូវគោលដៅនេះ បេសកកម្ម នឹងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសេដ្ឋកិច្ច នៃសហគមន៍ដែលរងផលប៉ះពាល់នៅតាមដងទន្លេ និងជំរុញកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរក្នុងតំបន់ សាលារៀន និងសាកលវិទ្យាល័យ។

Mr. Felimonito Cuevas Lirasan, ប្រធានក្រុមហ៊ុន Cambodia Transmission Limited ជាផ្នែកមួយនៃក្រុមហ៊ុន Leader Energy នៅកម្ពុជា បានបន្ថែមថា “ភាពជាដៃគូរបស់យើងជាមួយ ROC ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់យើង ក្នុងការលើកកម្ពស់សេដ្ឋកិច្ចចក្រា អោយមានភាពល្អប្រសើរ និងការថែទាំសហគមន៍។ តាមរយៈបេសកកម្មនេះ យើងមានបំណងមិនត្រឹមតែកាត់បន្ថយផលប៉ះពាល់ដ៏អាក្រក់នៃការបំពុលនៅក្នុងទឹកនៃទន្លេរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់សិទ្ធិអំណាចដល់សហគមន៍មូលដ្ឋានឱ្យក្លាយជាអ្នកថែរក្សាបរិស្ថានធម្មជាតិរបស់ពួកគេផងដែរ”។

លោក នូ សុវណ្ណ នាយកប្រតិបត្តិអង្គការសំអាតទន្លេ សមុទ្រ (ROC) បានលើកឡើងថា “យើងអាចសំអាត កាកសំណល់ចាស់ឱ្យអស់ពីទន្លេ និងច្រាំងទន្លេក្នុងរយៈពេលតែពី៥ ទៅ ៦ឆ្នាំ ប៉ុន្តែដើម្បីរក្សាទន្លេឲ្យមានអនាម័យជារៀងរហូត ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងកាកសំណល់ ការអប់រំ និងការពង្រឹង ច្បាប់គឺជាគន្លឹះដ៏សំខាន់ដែលត្រូវអនុវត្តន៏”។

លោកបានលើកឡើងថា កម្មវិធីនេះជាសកម្មភាពមួយក្នុងចំណោមកម្មភាពសំខាន់ៗ នៃបេសកកម្មសំអាតទន្លេរយៈពេល៥ឆ្នាំនៅកម្ពុជា រួមមានការសំអាតសំរាមពីទន្លេសាប ទន្លេមេគង្គ ទន្លេបាសាក់ ដោយប្រើទូកកំចាត់សំរាម ការចុះផ្សព្វផ្សាយផ្ទាល់ដល់សហគមន៍ ការសិក្សាស្រាវជ្រាវ និងកម្មវីធីស្ម័គ្រចិត្តរបស់បុគ្គលិក ហើយបេសកកម្មនេះបានសម្ពោធជាផ្លូវការកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤កន្លងទៅនេះ ក្រោមអធិបតីភាព ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

លោកបានបន្ថែមថា ទន្លេគឺជាឈាមនៃជីវិតរបស់ប្រព័ន្ធអេកូឡូស៊ីរបស់យើង។ ជាប្រភពអាហារសម្រាប់មនុស្ស សត្វ ចញ្ចឹមជីវិតរាប់មិនអស់ គាំទ្រដល់កសិកម្ម និងជាប្រភពនៃជីវិតសម្រាប់សហគមន៍។ ជាអកុសល ទន្លេជាច្រើនសព្វថ្ងៃនេះប្រឈមមុខនឹងការគំរាមកំហែងនៃការបំពុល ដែលមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់តុល្យភាពនៃធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅពឹងផ្អែកលើប្រភពទឹកទាំងនេះទៀតផង។
លោកបានការប្តេជ្ញាចិត្តក្នុងការសំអាតទន្លេឆ្លុះបញ្ចាំងពីគុណតម្លៃរបស់យើងក្នុងនាមជាក្រុមហ៊ុន និងជាពលរដ្ឋដែលមានការទទួលខុសត្រូវខ្ពស់ទៅលើការថែទាំបរិស្ថានផងដែរ។លោកសង្កត់ធ្ងន់ថា ដើម្បីធានាបាននូវផលប៉ះពាល់ប្រកបដោយនិរន្តរភាព បេសកកម្មលើសពីការសំអាតកាកសំណល់ចេញពីក្នុងទន្លេ។ កាកសំណល់ដែលប្រមូលបានទាំងអស់នឹងត្រូវបានយកបម្លែងជាថាមពលប្រើប្រាស់ឡើងវិញដើម្បីរក្សាបរិស្ថានល្អប្រសើ។ ។

អត្ថបទដែលជាប់ទាក់ទង