**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

រដ្ឋមន្ត្រីកសិកម្ម បង្ហាញមោទកភាពចំពោះពលរដ្ឋកម្ពុជា ដែលអាចផលិត​កសិកម្ម​ (ស្បៀង) បំពេញតម្រូវការក្នុងស្រុក និងអាចនាំចេញទៅក្រៅប្រទេស

ភ្នំពេញ៖ ថ្លែងក្នុងពិធីបើកពិព័រណ៍កសិកម្ម «ភូមិកសិផលខ្មែរ» និងវេទិកាពិភាក្សា «រសជាតិកសិផល» ដែលមានរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ប្រជាកសិករកម្ពុជា បានខិតខំប្រឹងប្រែងផលិត​កសិកម្ម​ ដើម្បីទ្រទ្រង់ដល់ការផ្គត់ផ្គង់ស្បៀងអាហារទីផ្សារក្នុងស្រុក និងឈានដល់ការនាំចេញទៅក្រៅប្រទេស។

វេទិកាពិភាក្សា «រសជាតិកសិផល» គឺបានរៀបចំឡើង ដើម្បីបំផុសស្មារតីជាតិនិយម ជួយដល់កសិករខ្មែរ និងជំរុញការគាំទ្រកសិផលខ្មែរឱ្យ​កាន់តែខ្លាំងក្លាបន្ថែមទៀត ក្នុងចំណោមតួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេសអ្នកទទួលទាន និងអ្នកប្រើប្រាស់។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា ក្នុង​ចំណោម​ផលិតផល​កសិកម្ម​ទាំងអស់ ប្រជា​កសិករ​កម្ពុជា បានផលិត​កសិកម្ម​អាហារមាន​បរិមាណ​ប្រមាណ​៨,៤លាន​តោន ដែលអាចផ្កត់ផ្គងទីផ្សារក្នុងស្រុក និងបាននាំចេញទៅកាន់ទីផ្សារក្រៅប្រទេសជាច្រើន ស្រប​ពេល​ដែលបណ្តាប្រទេសជុំវិញពិភពលោក ​កំពុង​ជួបនូវ​វិបត្តិ​នានា​ពីការ​ប្រែប្រួល​អាកាសធាតុ និង​កង្វះ​ស្បៀងអាហារ​ដោយសារ​សង្គ្រាមជាដើម។

ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងបន្តថា ប្រទេសកម្ពុជា​មិន​ត្រឹមតែ​អាច​ធានា​បាន​នូវ​សន្តិសុខ​ស្បៀង​ពេញលេញ​សម្រាប់​ប្រជាជន​នៅ​ទូ​ទាំង​ប្រទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែកម្ពុជាក៏អាច​មានលទ្ធភាពនាំ​ចេញចែកចាយទៅកាន់ទីផ្សារអន្តរជាតិ​​ក្នុង​បរិមាណមួយ​ច្រើន​គួរសមផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់យ៉ាងដូច្នេះ​ថា៖​«​កម្ពុជា​យើង​បាន​នាំ​ចេញ​ផលិតផល​កសិកម្ម​ជាង​៨,៤​លាន​តោន ដែលរួមមាន៖ ស្រូវ​អង្ករ ចន្ទី ដំឡូង​មី ម្រេច ចេក ស្វាយ មៀន​ប៉ៃលិន​ជាដើម»។ ជាមួយគ្នានេះ ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ បាន​សហការ​យ៉ាងជិតស្និទ្ធជាមួយ​អង្គការ​ស្បៀង និង​កសិកម្ម​របស់សហប្រជាជាតិ ហៅកាត់ថា (FAO) ដើម្បីលើកកម្ពស់​ប្រព័ន្ធ​ស្បៀង​អាហារឱ្យ​កាន់តែ​ប្រសើរ​ឡើង ស្របទៅតាមគោលដៅដែលបានគ្រោងទុក ដោយក្នុងនោះ យើងសម្រេចបានលើភាពល្អប្រសើរឡើងទាំង​៤​រួមមាន៖ «ផលិតកម្ម​កាន់តែ​ប្រសើរ​, អាហារូបត្ថម្ភ​កាន់តែ​ប្រសើរ​, ជីវិត​រស់នៅ​កាន់តែ​ប្រសើរ, និង​បរិស្ថាន​កាន់តែ​ប្រសើរ»។

សូមបញ្ជាក់ផងដែរថា នៅថ្ងៃនៃពិធីបើកពិព័រណ៍កសិកម្ម «ភូមិកសិផលខ្មែរ» និងវេទិកាពិភាក្សា «រសជាតិកសិផល» លោកជំទាវទី១នៃកម្ពុជា បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអំពាវនាវ និងរំឭកដល់ថ្នាក់ដឹកនាំ គណៈប្រតិភូធំៗដែលបានធ្វើដំណើរចេញទៅក្រៅប្រទេស ត្រូវគិតគូរនាំយកផលិតផលកសិកម្មខ្មែរទៅជាមួយ ដើម្បីធ្វើជាអំណោយផ្ញើដល់បណ្តាប្រទេសដទៃ ដែលជាការជួយផ្សព្វផ្សាយពីផលិតផលខ្មែរទៅកាន់ឆាកអន្តរជាតិ។

លោកជំទាវបណ្ឌិត បានថ្លែងថា៖«នាងខ្ញុំបានពិភាក្សាជាមួយ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម​ យើងគួរតែរៀបចំឱ្យមានគ្រាប់ស្វាយចន្ទី មានអ្វីផ្សេងទៀត ដែលជាផលិតផលក្នុងស្រុកយើង ដើម្បីជូនជាកាដូ ជូនទៅគាត់ [ប្រតិភូក្រៅប្រទេស] ហើយយើងក៏នឹងដឹងថា ពេលដែលគាត់បានភ្លក់ គាត់ដឹងថា នេះគឺជាផលិតផលកសិផលរបស់ខ្មែរ! ពេលខ្លះត្រឡប់មកវិញ ឬមួយក៏គាត់បានស្គាល់ក្រុមហ៊ុនណានៅក្នុងស្រុករបស់គាត់ គឺគាត់ទទួលថា ខ្មែរយើងមានផលិតផលដែលល្អចឹង គឺគាត់អាចនឹងទាក់ទងមក» ៕

អត្ថបទដែលជាប់ទាក់ទង