**កម្ពុជា ត្រៀមខ្លួនដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុជាមួយបណ្តាប្រទស និងដៃគូអភិវឌ្ឍន៍នៅលើពិភពលោក ក្នុងសន្និសីទ COP29 នៅប្រទេសអាស៊ែបៃហ្សង់**វិភាគអន្តរជាតិ៖ មូលហេតុអ្វីបានជាលោក សុី ជីនពីង ជំរុញកិច្ចសហប្រតិបត្តិការ G20 ក្នុងវិបត្តិពិភពលោក**អ៊ីស្រាអែល បើកវាយប្រហារទីក្រុង Beirut បណ្ដាលឱ្យប្រធានទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡាម្នាក់បានស្លាប់**អភិបាលខេត្តសៀមរាប ទទួលស្វាគមន៍គណៈប្រតិភូនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI**អភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេស A ក្នុងខេត្តព្រៃវែង ឱ្យបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ជាទន់ដើម្បីអភិវឌ្ឍខ្លួន និងប្រទេសជាតិ ក្នុងនាមជាយុវជបន្តវេន**ពិធីបញ្ចាំងជាលើកដំបូងនៃភាពយន្តឯកសារផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរឿង « ពីមហាកំពែងដល់ Machu Picchu» និងការដាក់ឱ្យប្រើប្រាស់នៃផេកបណ្តាញទំនាក់ទំនងសង្គមជាភាសា Quechua បានប្រារព្ធធ្វើឡើងនៅរដ្ឋធានីប្រទេសប៉េរូ**លោកXi Jinpingជួបសន្ទនាជាមួយលោកដិនប្រធានាធិបតីអាមេរិក**នាយករដ្ឋមន្ត្រីអេត្យូពី សម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវកោសល្យវិច្ច័យ ដែលគាំទ្រដោយចិន**លោក ស៊ី ជីនពីង អបអរសាទរចំពោះការដាក់ឱ្យដំណើរការនាវាខួងអណ្តូងទឹកជ្រៅរបស់ប្រទេសចិន**អ្នកនាំពាក្យក្រសួងការបរទេសចិន បង្ហាញលទ្ធផលស្តីពីជំនួបរវាងប្រធានាធិបតីចិន និងសហរដ្ឋអាមេរិក នៅទីក្រុងលីម៉ា**បេសកកម្ម របស់អាវុធហត្ថរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ ត្រូវបានបញ្ចប់ដោយមោទនភាព**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ប្រធានាធិបតីចិន ប្តេជ្ញានឹងធ្វើការជាមួយរដ្ឋបាលអាមេរិក ដែលទើបចូលកាន់តំណែងថ្មី លោក ដូណាល់ ត្រាំ ខណៈជួបពិភាក្សាចុងក្រោយជាមួយលោក ចូ បៃដិន នៅប្រទេសប៉េរូ**ប្រជាជនអាល្លឺម៉ង់ ប្រមាណ៣លាននាក់ ដែលមានវ័យចំណាស់ កំពុងប្រឈមមុខនឹងភាពក្រីក្រ**យ៉ាងហោចណាស់មនុស្ស ៨នាក់ស្លាប់ និង ១៧នាក់រងរបួស ក្នុងពេលវាយប្រហារដោយកាំបិតនៅសាលាវិជ្ជាជីវៈមួយកន្លែងនៅភាគខាងកើតប្រទេសចិន**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្រ្តា ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**អភិបាលខេត្តតាកែវ ចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផលស្រូវ រដូវវស្សា និងដំណាំរួមផ្សំផ្សេងៗ របស់កសិករ**ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ចលនាកាយរឹទិ្ធ គឺជាការអប់រំក្រៅប្រព័ន្ធ និងជាចលនាស្ម័គ្រចិត្តសម្រាប់កុមារ និងយុវជន ដែលបានចាប់បដិសនិ្ធឡើងនៅក្នុងឆ្នាំ១៩០៧

អធិការបតីអាល្លឺម៉ង់ ប្រាប់លោក ពូទីនថា យើងនឹងការពារទឹកដីរបស់​ NATO គ្រប់ចំអាមទាំងអស់

អាល្លឺម៉ង់៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បាននិយាយថាសកម្មភាពថ្មីៗនេះរបស់អង្គការ NATO ក្នុងការពង្រឹងព្រំដែនភាគខាងកើតរបស់ខ្លួន គឺមាន គោលដៅកំញើញរុស្ស៉ី ហើយវាក៏ជាការបញ្ជូនសារយ៉ាងច្បាស់ដែរទៅកាន់ទីក្រុងមូស្គូ ថាបក្សសម្ព័ន្ធយោធាមួយនេះត្រៀមលក្ខណៈរួចជាស្រេចដើម្បីការពារ ខ្លួនឯង ក្នុងករណីចាំបាច់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងនៅឯវេទិកាសេដ្ឋកិច្ច Eastern German Economic Forum កាលពីថ្ងៃអាទិត្យ ទី២ ខែមិថុនា ដែលមានការចូលរួមពីនាយករដ្ឋមន្ត្រីលីទុយអានី លោកស្រី Ingrida Simonyte ផងនោះ លោក Scholz បានសង្កត់ធ្ងន់ទៀតថា អាល្លឺម៉ង់បានដើរតួនាទីជាមេដឹកនាំក្នុងការពង្រឹងវត្តមាន NATO នៅក្នុងតំបន់បាល់ទិក ជាប់ព្រំដែនរុស្ស៉ី អស់រយៈពេលជិតមួយទស​វត្សរ៍មកហើយ។

លោកបន្តថាដោយសារតែការគំរាមកំហែងពីរុស្ស៉ីនៅតែបន្តកើតមាន អាល្លឺម៉ង់ និងសម្ព័ន្ធមិត្ត បានសម្រេចចិត្តកាលពីឆ្នាំមុន ដើម្បីដាក់ពង្រាយកងទ័ពបន្ថែមទៅកាន់រដ្ឋក្នុងតំបន់បាល់ទិក ហើយមានគម្រោងដាក់ឱ្យកងពលតូចមួយឈរជើងនៅទីនោះ ជាអចិន្ត្រៃយ៍តែម្ដងនៅពេលអនាគត។

​បើតាមអធិការបតីអាល្លឺម៉ង់រូបនេះ ការផ្លាស់ប្ដូរនៅក្នុងគោលនយោបាយសន្តិសុខសព្វថ្ងៃ គឺជារឿងជាចាំបាច់បង្ហាញរុស្ស៉ីថា NATO ត្រៀមលក្ខណៈជាស្រេច ដើម្បី ការពារទឹកដីរបស់ខ្លួនគ្រប់ចំអាមទាំងអស់ ប្រឆាំងនឹងការវាយប្រហារណាមួយ។

គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីសប្ដាហ៍មុនបានព្រមាន NATO ពីផលវិបាកធ្ងន់ធ្ងរ ប្រសិនបើអ៊ុយក្រែនអាចប្រើប្រាស់អាវុធផ្ដល់ ដោយលោកខាងលិច វាយប្រហារចូលក្នុងទឹកដីរុស្ស៉ី។ ប៉ុន្តែ ប្រមុខ NATO លោក Jens Stoltenberg បានច្រានចោលការព្រមាននេះដោយនិយាយថាលោកបាន ឮការព្រមានបែបនេះជាច្រើនដងមកហើយ និងថាការការពារខ្លួនមិនមែនជាការបង្កើនជម្លោះកាន់តែធំនោះទេ៕

អត្ថបទដែលជាប់ទាក់ទង