**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពីប្រព័ន្ធព័ត៌មានគ្រប់គ្រងទិន្នន័យធនធានទឹក និងប្រព័ន្ធគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធ​ធារាសាស្ត្រ

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញបើកសិក្ខាសាលាថ្នាក់ជាតិស្តីពីប្រព័ន្ធព័ត៌មានគ្រប់គ្រងទិន្នន័យធនធានទឹក និងប្រព័ន្ធគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត និងតំណាងដៃគូអភិវឌ្ឍន៍ ជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ដោយអនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពបត់បែន ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម បានរៀបចំផែនការយុទ្ធសាស្ត្រ ដើម្បីទប់ស្កាត់ កាត់បន្ថយ និងបញ្ចៀសឱ្យបាននូវគ្រោះរាំងស្ងួត គ្រោះទឹកជំនន់ និងការកើនឡើងកម្ដៅ ធ្វើយ៉ាងណាឆ្លើយតបទៅនឹងបញ្ចកោណទី៤ មុំទី៥ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន ការធានាចីរភាពបរិស្ថាន និងការរៀបចំខ្លួនឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងការលើកកម្ពស់សេដ្ឋកិច្ចបៃតង។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ក្រសួងមានតម្រូវការជាចាំបាច់នូវបរិក្ខារ និងឧបករណ៍បច្ចេកទេសទំនើបចុងក្រោយដែលមានសមត្ថភាពគណនា វិភាគ និងបង្ហាញនូវព័ត៌មានចំគោលដៅ និងទាន់ហេតុការណ៍ ដើម្បីជួយពង្រឹងដល់ប្រព័ន្ធប្រកាសអាសន្ន និងការជូនដំណឹងជាមុនដល់ប្រជាពលរដ្ឋងាយរងគ្រោះឱ្យត្រៀមលក្ខណៈប្រុងប្រយ័ត្ន ឈានទៅកាត់បន្ថយបានគ្រោះមហន្តរាយធម្មជាតិនានា និងកាត់បន្ថយបានការខាតបង់ផ្នែកសេដ្ឋកិច្ចធ្ងន់ធ្ងរ។

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ឱ្យដឹងថា តាមរយៈគម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម មជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹកត្រូវបានសាងសង់ឡើង ដើម្បីបម្រើដល់ការគ្រប់គ្រង ប្រមូលទិន្នន័យ រក្សាទុក វិភាគ និងផ្តល់ព័ត៌មានស្តីពីទិន្នន័យទឹកភ្លៀង ជលសាស្ត្រ និងឧតុនិយម។ មជ្ឈមណ្ឌលជាតិនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការធានាបាននូវការគ្រប់គ្រង និងផ្តល់ព័ត៌មានយ៉ាងមានប្រសិទ្ធភាព។

ទន្ទឹមនឹងនេះ ឯកឧត្ដមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការសាងសង់មជ្ឈមណ្ឌលជាតិនេះ នឹងធ្វើឱ្យប្រទេសកម្ពុជាមានស្វ័យភាពលើការគ្រប់គ្រង ការព្យាករ និងវិភាគទិន្នន័យជលសាស្ត្រ និងឧតុនិយម សម្រាប់អន្តរវិស័យផងដែរ ហើយជាផ្នែកមួយនៃយុទ្ធសាស្រ្តជាក់លាក់ និងមានលក្ខណៈគ្រប់ជ្រុងជ្រោយរបស់ក្រសួង ក្នុងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកឱ្យកាន់តែល្អប្រសើរ និងកាន់តែមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើដល់អង្គភាពពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ និងមុតស្រួចនូវបេសកកម្មរបស់ក្រសួង ជាពិសេសការជូនព័ត៌មានអាកាសធាតុ ប្រព័ន្ធព្រមានទុកជាមុន និងការផ្តល់ព័ត៌មានជាសាធារណៈទាន់សភាពការណ៍ ដើម្បីធ្វើការគ្រប់គ្រងទឹក បញ្ជាទឹក និងប្រើប្រាស់ទឹកឱ្យកាន់តែមានសុក្រឹតភាព។

ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមថា តាមរយៈសិក្ខាសាលានាពេលនេះនឹងមានការពិភាក្សាយ៉ាងល្អិតល្អន់ និងផ្តល់ធាតុចូលយ៉ាងសំខាន់ ដើម្បីឈានទៅរកការកែលម្អប្រព័ន្ធគ្រប់គ្រងធនធានទឹកនៅកម្ពុជាឱ្យបានកាន់តែប្រសើរឡើង។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណដល់គ្រប់ដៃគូអភិវឌ្ឍន៍ទាំងអស់ ជាពិសេស ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជានិច្ចកាលតែងតែសហការផ្តល់ហិរញ្ញប្បទានក្នុងការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យមានភាពរីកចម្រើន ឆ្លើយតបទៅនឹងបរិការណ៍នៃការប្រែប្រួលអាកាសធាតុសកល ៕

អត្ថបទដែលជាប់ទាក់ទង