ឯកឧត្តមបណ្ឌិត លី ឆេង ដឹកនាំកិច្ចប្រជុំត្រៀមទៅចូលរួមវេទិកាត្រីភាគីស្តីពី ការកសាងសេដ្ឋកិច្ចឌីជីថលក្នុងអាស៊ាន នៅប្រទេសព្រុយណេ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត លី ឆេង អនុប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា និងជាប្រធានប្រតិភូ និងឯកឧត្តម សន សារ៉ាណា សមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា និងជាសមាជិកប្រតិភូ នារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមជាមួយក្រុមការងារអាយប៉ាកម្ពុជា (AIPA) មុនចេញដំណើរទៅចូលរួមវេទិកាត្រីភាគីស្តីពី ការកសាងសេដ្ឋកិច្ចឌីជីថល ក្នុងអាស៊ានប្រកបដោយភាពរស់រវើក៖ យុទ្ធសាស្ត្រសម្រាប់ភាពធន់នឹងអ៉ីនធឺណិត និងវិបុលភាពរួមគ្នា និងពិធីសម្ពោធដាក់ឱ្យប្រើជាផ្លូវការគេហទំព័របណ្ណាល័យច្បាប់ឌីជីថល និងកម្មវិធី AIPALync របស់លេខាធិការដ្ឋានអាយប៉ា នៅប្រទេសព្រុយណេ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។