**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញតំណាងសម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តអម្ពវ័ន ខេត្តត្បូងឃ្មុំ**ឯកឧត្តម ចាន់ សុធា ដឹកនាំកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការគ្រប់គ្រងកម្មវិធី “ធ្វើឱ្យប្រសើឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជា (ISD)”**ឯកឧត្ដម អ៊ុំ រាត្រី ដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងក្របខ័ណ្ឌអភិវឌ្ឍន៍ និងកម្មវិធីអភិវឌ្ឍន៍មូលដ្ឋាន នៃផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ (២០២៥-២០២៩) របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ**នគរបាលខេត្តបន្ទាយមានជ័យ ត្រៀមកម្លាំងនគរបាលជាច្រើននាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី**អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់មន្ដ្រីនគរបាលចរាចរណ៍ និងមន្ដ្រីជាប់កិច្ចសន្យា នៅពេលអនុវត្តតួនាទីភារកិច្ច ត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈ និងភ្លន់ជាមួយពលរដ្ឋ**អាមេរិកប្រគល់ឱសានវាទព្រែកជីកប៉ាណាម៉ាឲ្យចិន**អាមេរិកដំឡើងពន្ធលើការនាំចូលរបស់ចិនទាំងអស់ដល់កម្រិត ១០៤ភាគរយ**យ៉ាងហោចណាស់មនុស្ស ២៧នាក់បានស្លាប់បន្ទាប់ពីការដួលរលំដំបូលក្លឹបរាត្រីនៅសាធារណរដ្ឋ Dominican**WTO នឹងរៀបចំការពិគ្រោះយោបល់ក្រៅផ្លូវការស្តីពីផលប៉ះពាល់នៃភាពតានតឹងពាណិជ្ជកម្ម**ក្រុមហ៊ុន Kimou Environmental Holding Limited មានចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា**អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង អញ្ជើញជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរដល់ថ្នាក់ដឹកនាំយោធភូមិភាគទី៥**ក្មេងទំនើងជិត១០០នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបបញ្ជូនទៅឆ្លងឆ្នាំក្នុងពន្ធនាគារ**នាយករដ្ឋមន្ដ្រី ណែនាំខេត្តភាគឦសានទាំង៤ ត្រូវយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យា**រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា អបអរសាទរ លោក រឿង ក្វាង បាក់ ទទួលការតែងតាំងជាប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំកម្ពុជា**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នាយ៉ាងសស្រាក់សស្រាំជាមួយស្មារតីបុរេសកម្ម និង ការទទួលខុសត្រូវខ្ពស់ ក្នុងដំណើរការនៃការរៀបចំកម្មវិធីពិសេសនេះ**សម្តេចធិបតី រំលេចលក្ខណៈពិសេសសំខាន់ៗចំនួន៥ សម្រាប់កម្មវិធីពិសេសនៅភូមិភាគឦសាន**យុទ្ធសាស្ត្រអភិវឌ្ឍន៍សម្របសម្រួលក្នុងតំបន់៖គន្លឹះសម្រាប់បើកច្រកទ្វារឆ្ពោះទៅវិបុលភាពរួមនិងទំនើបកម្ម —–**បទវិភាគ៖គោលនយោបាយដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកបានបំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃផងនិងខ្លួនឯងផងដែរ ចុងក្រោយគង់តែចំណេញដាច់ចំណងជាក់ជាមិនខាន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងក្រុមហ៊ុន KESS Innovation PLC**សម្តេចធិបតី៖ កម្មវិធីលើកទឹកចិត្តសម្រាប់ការវិនិយោគនៅក្នុងខេត្តភាគឦសាន មិនមែនធ្វើសម្រាប់តែអ្នកវិនិយោគបរទេសនោះទេ

ឧត្តមសេនីយ៍ទោ សួស សុខដារ៉ា អញ្ជើញ​បើកវគ្គបណ្តុះបណ្តាលស្តីពីលំហាត់របៀប ការស្លៀកពាក់ឯកសណ្ឋានក្រមសីលធម៌វិជ្ជាជីវៈនគរបាល និងកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត

ភ្នំពេញ៖ នៅថ្ងៃចន្ទ ទី០៣ ខែមិថុនា ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីលំហាត់របៀប ការស្លៀកពាក់ឯកសណ្ឋានក្រមសីលធម៌វិជ្ជាជីវៈនគរបាល និងកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត។

ក្នុងពិធីដែរក៏មានការអញ្ជើញចូលរួមពីលោក លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង លោកអនុផែន លោក លោកស្រីនាយ នាយរងការិយាល័យ លោក លោកស្រីអធិការ អធិការរងក្រុង.ស្រុកទាំង០៨ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៥១ប៉ុស្តិ៍សរុប ២៣០នាក់ ស្រី ១០នាក់ និងសិក្ខាកាមត្រូវចូលរៀនវគ្គបណ្តុះបណ្តាលនៅស្នងការដ្ឋាននគរបាលខេត្តចំនួន ០២វគ្គ សរុបសិក្ខាកាមទាំងអស់ចំនួន ៣២០នាក់ ស្រី ២៩នាក់ សិក្ខាកាមត្រូវចូលរៀនវគ្គ១ ចំនួន ១៥៩នាក់ ស្រី ១៨នាក់។

ក្នុងកិច្ចប្រជុំនេះដែរ លោកឧត្តមសេនីយ៍ត្រី ឆយ បូរិន ស្នងការរងផែនការងារសេនាធិការ អានរបាយការណ៍បូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការប្រចាំឆមាសទី១ ឆ្នាំ២០២៤ ជូនអង្គពិធី។ បន្ទាប់មកលោកឧត្តមសេនីយ៍ត្រី ឌិន ស៊ីដារ៉េត ស្នងការរងផែនការងារធនធានមនុស្ស អានរបាយការណ៍ការបើកវគ្គបណ្តុះបណ្តាល ស្តីពីលំហាត់របៀប ការស្លៀកពាក់ឯកសណ្ឋាន ក្រមសីលធម៌វិជ្ញាជីវនគរបាលជូនអង្គពិធី។

ជាកិច្ចបន្ត លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត បានមានប្រសាសន៍ដឹកនាំយ៉ាងម៉ឺងមាត់ ដល់កងកម្លាំងក្រោមឱវាទ ឲ្យយកចិត្តទុក្ខដាក់សិក្សារៀនសូត្រ និងគោរពវិន័យ និងក្រមសីលធម៌វិជ្ញាជីវនគរបាល ឲ្យសមជាមន្រ្តីនគរបាលជាតិ លោកបានបន្តទៀតថា គ្រប់ផែន គ្រប់ការិយាល័យជំនាញ និងអធិការដ្ឋានទាំង០៨ ត្រូវគ្រប់គ្រងបញ្ជីរវត្តមានមន្រ្តីក្រោមឱវាទឲ្យបានត្រឹមត្រូវ និងធ្វើរបាយការណ៍បញ្ជួនមកការិយាល័យបុគ្គលិកឲ្យបានទៀងទាត់រៀងរាល់១ខែម្តង ជាពិសេសត្រូវគ្រប់គ្រងមុខសញ្ញាចាស់ថ្មីឲ្យបានដើម្បីងាយស្រួសក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបទាន់ពេលវេលា។

ជាទីបញ្ចប់ លោកឧត្តមសេនីយ៍ទោ ស្នងការ មានការគោតសសើរដល់កងកម្លាំង ដែលតែងតែយកចិត្តទុក្ខដាក់បំពេញតួនាទីភារកិច្ចទៅតាមជំនាញ និងបង្ការ បង្រ្កាប ទប់ស្តាត់រាល់បទល្មើសក្នុងភូមិសាស្រ្តខេត្ត និងបម្រើប្រជាពលរដ្ឋបានល្អប្រសើរ ៕

អត្ថបទដែលជាប់ទាក់ទង