**ភ្នំតែបានក្លាយជាភ្នំមាស ផលិតផលតែបែបច្នៃប្រឌិតថ្មីរបស់ប្រទេសចិនគួរអោយចាប់អារម្មណ៍**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី

ប្រមុខការពារជាតិកម្ពុជា ជួបប្រជុំទ្វេភាគីជាមួយ រដ្ឋមន្ត្រីក្រសួងការពារជាតិចិន


ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ បានជួបប្រជុំទ្វេភាគីជាមួយ លោក ទុង ជុន (Dong Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណៈរដ្ឋប្រជាមានិតចិន ក្នុងឱកាសដែល រដ្ឋមន្ត្រីការពារជាតិទាំងពីរ បានអញ្ជើញមកចូលរួមក្នុងកិច្ចសន្ទនា Shangri-La លើកទី២១ នៅប្រទេសសិង្ហបុរី។

ក្នុងជំនួបនោះ នាយឧត្តមសេនីយ៍ ទៀ សីហា បានសម្ដែងការអបអរសាទរចំពោះលោក ទុង ជុន ដែលត្រូវបានរដ្ឋាភិបាល នៃសាធារណៈរដ្ឋប្រជាមានិតចិន តែងតាំង ជារដ្ឋមន្ត្រីក្រសួងការពារជាតិចិន។

នាយឧត្តមសេនីយ៍ ទៀ សីហា បានសម្ដែងការអបអរសាទរចំពោះសន្ទរកថា របស់លោករដ្ឋមន្ត្រីក្រសួងការពារជាតិចិន ថ្លែងក្នុងវេទិកាកិច្ចប្រជុំកំពូល សន្តិសុខអាស៊ីលើកទី២១ ដែលក្នុងសន្ទរកថានោះ បានបង្ហាញពីភាពរឹងមាំ របស់ប្រទេសចិន នៅលើឆាកអន្តរជាតិ។

នាយឧត្តមសេនីយ៍បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅតែបន្តគាំទ្រគោលនយោបាយចិនតែមួយ។

នាយឧត្តមសេនីយ៍បានបញ្ជាក់ទៀតថា ទំនាក់ទំនងកម្ពុជា-ចិន មានការរីកចម្រើន ក្នុងនោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរ ក្រោមការដឹកនាំ របស់សម្ដេចពិជ័យសេនា ទៀ បាញ់ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានធ្វើឲ្យទំនាក់ទំនងកម្ពុជា ចិន មានការរីកចម្រើនមកដល់បច្ចុប្បន្ននេះ។

ក្នុងនាមជាអ្នកបន្តវេន នាយឧត្តមសេនីយ៍ ទៀ សីហា បានសន្យាថា នឹងបន្តពង្រឹងពង្រីកកិច្ចទំនាក់ទំនងដែលមានស្រាប់ និងព្យាយាមធ្វើយ៉ាងណាបង្កើននូវទំនាក់ទំនងនេះ ឲ្យបានកាន់តែល្អប្រសើរឡើងបន្ថែមទៀត។

នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរ កម្ពុជា ចិន លើវិស័យបណ្ដុះបណ្ដាលធនធានមនុស្ស ការផ្លាស់ប្ដូរទស្សនកិច្ច គ្នាទៅវិញទៅមក ពិសេសក្នុងពេលកន្លងមក ក្រសួងការពារជាតិចិន បានឧបត្ថម្ភគាំទ្រដល់កម្ពុជា ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលធ្វើឲ្យកម្ពុជា មានលទ្ធភាពស្ដារសេដ្ឋកិច្ចឡើងវិញបានយ៉ាងឆាប់រហ័ស។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ទៀតថា សមយុទ្ធ នាគមាសលើកទី៦ រវាងកងទ័ព កម្ពុជា ចិន បានបញ្ចប់ដោយជោគជ័យ ដែលតាមរយៈធ្វើការធ្វើសមយុទ្ធនេះ បានធ្វើឲ្យ ខភម មានជំនាញច្បាស់លាស់ និងមានមូលដ្ឋានសំខាន់ ក្នុងការពង្រឹងសមត្ថភាព វិស័យការពារជាតិរបស់ប្រទេសកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ទៀ សីហា បានអញ្ជើញលោក ទុង ជុន មកទស្សនកិច្ចជាផ្លូវការនៅកម្ពុជាផងដែរ។មានមតិឆ្លើយតបវិញ លោក ទុង ជុន បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងកងទ័ព នៃប្រទេសទាំងពីរ។

លោកចាត់ទុកឯកឧត្ដម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ជាអ្នកដឹកនាំបន្តវេន នៃកងទ័ពយើងទាំងពីរ កម្ពុជា ចិន ដើម្បីបន្តដឹកនាំ រឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ។

ទាក់ទងទៅនឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរ រដ្ឋមន្ត្រីក្រសួងការពារជាតិចិន ក៏បានស្នើសុំឲ្យមានការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់គ្នា ទៅវិញទៅមក ដើម្បីបន្តរក្សាប្រពៃណីមិត្តភាព រវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-ចិន។

ទាក់ទងទៅនឹងការធ្វើសមយុទ្ធនាគមាស ដែលបានបញ្ចប់ដោយជោគជ័យ កន្លងទៅនេះ លោក ទុង ជុន បានបញ្ជាក់ថា យើងអាចសិក្សាជ្រាវ ពង្រីកការធ្វើសមយុទ្ធ ដើម្បីបង្កើនសម្ថភាពកងទ័ព និងរៀបចំបណ្តុះបណ្តាលធនធានមនុស្ស និង នាយទាហានវ័យក្មេង ដើម្បពង្រឹងខឿនការពារជាតិកម្ពុជា។

ជាចុងក្រោយ លោក ទុង ជុន បានអញ្ជើញឯកឧត្ដម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ទៅទស្សនកិច្ច និងចូលរួមកិច្ចប្រជុំ សៀងសាន នៅប្រទេសចិន នៅក្នុងឆ្នាំ២០២៤នេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង