**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងសប្តាហ៍នេះ**អភិបាលខេត្តកណ្តាល ចុះពិនិត្យស្វែងយល់ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ប្រកបរបរចម្លាក់ប្រាក់ស្ពាន់ នៅស្រុកពញាឮ**រដ្ឋមន្រ្តីសុខាភិបាល៖ សូមខិតខំប្រកាន់ខ្ជាប់នូវ បី “ពេញ” (១).ពេញជាសមត្ថភាពការងារ, (២).ពេញម៉ោងការងារ និង(៣).ពេញនៃការទទួលខុសត្រូវក្នុងការបំពេញការងារ**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ចាត់ទុកអង្គភាពកងរាជអាវុធហត្ថ គឺជាកម្លាំងអន្ដរាគមន៍មួយដ៏សំខាន់មិនអាចខ្វះបាន ក្នុងការពារសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម**ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន៖ ខេត្តកំពត រង់ចាំការវិនិយោគពីបណ្តាក្រុមហ៊ុនផ្សេងៗ ដើម្បីបង្កើតការងារជូនពលរដ្ឋក្នុងមូលដ្ឋាន សំដៅកាត់ភាពក្រីក្រ នឹងនាំឱ្យជីវភាពរបស់ពលរដ្ឋធូរធាទៅថ្ងៃអនាគត**វិមានក្រឹមឡាំង អះអាងថា ប្រទេសជិត២០ ចាប់អារម្មណ៍លើ BRICS**កាតា និងហ៊្សកដានី សន្យាគាំទ្រ និងជួយដល់ស៉ីរី**មេដឹកនាំអ៊ុយក្រែន រិះគន់នាយករដ្ឋមន្រ្តីស្លូវ៉ាគី ជុំវិញភាពស្ទាក់ស្ទើរក្នុងការឈប់ប្រើឧស្ម័នរុស្ស៉ី**ឥណ្ឌូណេស៉ី កំពុងពិចារណាដោះលែងអតីតមេដឹកនាំក្រុមសកម្មប្រយុទ្ធ Jemaah Islamiyah មុនពេលកំណត់**ក្រសួងការបរទេសចិនលើកការតវ៉ាយ៉ាងម៉ឺងម៉ា់ត់ចំពោះសហរដ្ឋអាមេរិកទាក់ទិននឹងករណីដែលសហរដ្ឋអាមេរិកចុះហត្ថលេខាលើ“សេចក្តីព្រាងច្បាប់ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២៥“**វិវាទពាក់ព័ន្ធនឹងមរតកមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អ្នកនាំពាក្យក្រសួងយុត្តិធម៌ នឹងរៀបចំធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធ “ករណីក្រុមក្មេងទំនើង” នៅរសៀលថ្ងៃស្អែក**ឯកឧត្តម អ៊ុំ ម៉ារ៉ា អញ្ជេីញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល**គ.ស.ព.ស៖ ការបង្ហោះផ្សាយថាអតីតកងទ័ព 18 គ្រួសាររៀបរាប់ថាពួកគាត់រវល់ចេញច្បាំងការពារទឹកដី មកផ្ទះវិញត្រូវគេយកដីខ្លួនឯងបាត់ គឺជាព័ត៌មានចាស់**ឧត្តមសេនីយ៍ឯក អ៉ី សុខឃី ណែនាំនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បន្ដយកចិត្តទុកដាក់ និងជំរុញឲ្យមានវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជនបន្ដទៀត សំដៅពង្រឹង និងពង្រីកសមត្ថភាព**ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តបន្ទាយមានជ័យ ប្រកាសប្រឆាំងដាច់ខាតរាល់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសអំពើជួញដូរមនុស្ស**ប្រុងប្រយ័ត្ន! ករណីចោរលូកហោប៉ៅតាមទីសាធារណៈ ដែលអាចបណ្តាលឱ្យអ្នកជាប់ពាក់ព័ន្ធនឹងករណីបទល្មើសបច្ចេកវិទ្យាផងដែរ ក្រៅពីការបាត់បង់វត្ថុមានតម្លៃផ្សេងៗ**ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្តីពី កិច្ចការពារទិន្នន័យបុគ្គល**MOU ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត” នឹងផ្តល់ជំនាញនិងឱកាសការងារទាំងក្នុង និងក្រៅប្រទេសដល់យុវជនកម្ពុជា**បណ្ណាល័យមេគង្គ-ឡានឆាងជាអំណោយរបស់មិត្តចិនស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាលបើកដំណើរការជាផ្លូវការហើយ

ក្រសួងមុខងារសាធារណៈ ប្រជុំពិនិត្យការថែទាំ និងធ្វើវឌ្ឍនភាពការងារបណ្ណសារដ្ឋានមន្ត្រីរាជការស៊ីវិល

ភ្នំពេញ៖ នារសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យលើវឌ្ឍនភាពការងារបណ្ណសារដ្ឋានមន្ត្រីរាជការស៊ីវិល នៅក្រសួងមុខងារសាធារណៈ។

កិច្ចប្រជុំនេះ ធ្វើឡើងក្រោយការតាមដាន និងវាយតម្លៃលើបញ្ហាប្រឈមនានា ដែលក្រសួងមុខងារសាធារណៈបាន និងកំពុងជួបប្រទះ លើការរៀបចំ និងរក្សាទុកឯកសារនានា ជាពិសេសឯកសារសលាកបត្រដែលផ្ទុកព័ត៌មានមន្ត្រីរាជការស៊ីវិលប្រមាណជិត ៣០០,០០០ច្បាប់។

អង្គប្រជុំកាលពីរសៀលនេះ សុទ្ធតែបានចូលរួមជាមតិយោបល់យ៉ាងផុលផុស ជាពិសេសការលើកឡើងជាដំណោះស្រាយចាំបាច់នានា ស្របតាមការវិវត្តនៃស្ថានភាពជាក់ស្តែង ទាំងកត្តាសុវត្ថិភាព ការរក្សាទុក ការថែទាំ ការធ្វើបច្ចុប្បន្នភាព និងវឌ្ឍនភាពបណ្ណសារក្នុងបរិបទឌីជីថល។

ក្រោយបានស្តាប់ និងក្រោយបានអនុញ្ញាតិឱ្យអង្គប្រជុំបានចូលរួមមតិយោបល់រួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តល់ជាអនុសាសន៍ជាច្រើន ជាពិសេសធ្វើយ៉ាងណាបន្តការថែទាំឱ្យបានគត់មត់ តាមរយៈការយកចិត្តលើកត្តាសុវត្ថិភាព និងតាមដានជុសជុល កែលម្អឧបករណ៍បច្ចេកទេស ជៀសវាងហានិភ័យនានាដែលអាចនឹងកើតមានឡើងជាយថាហេតុ។

ស្របពេលជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអនុញ្ញាតិឱ្យក្រុមការងារបន្តការសិក្សា និងបន្តអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាទិន្នន័យដែលមានស្រាប់ និងពិនិត្យលទ្ធភាពក្នុងការប្រើប្រាស់ឧបករណ៍បញ្ចូលទិន្នន័យនានាបន្ថែមទៀតដែលចាំបាច់ហើយធានា ដល់ប្រសិទ្ធភាពនៃការធ្វើបច្ចុប្បន្នភាព និងវឌ្ឍនភាពទិន្នន័យស្របតាមការវិវត្តនៃបរិបទឌីជីថល ក៏ដូចជាដើម្បីធានាដល់ភាពងាយស្រួលក្នុងការចូលពិនិត្យ និងស្វែងរកទិន្នន័យមន្ត្រីរាជការស៊ីវិល។

ក្រោយកិច្ចប្រជុំបានបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញពិនិត្យទីតាំងជាក់ស្តែងនៃបណ្ណសារដ្ឋានរបស់ក្រសួងមុខងារសាធារណៈ ដោយផ្ទាល់ ដើម្បីឈ្វេងយល់នូវស្ថានភាព និងបញ្ហាប្រឈមជាក់ស្តែង៕

អត្ថបទដែលជាប់ទាក់ទង