**ឃាតកម្មសម្លាប់ឪពុកចុងនៅស្រុកភ្នំព្រឹក ត្រូវបានតុលាការកំពូលសម្រេចផ្ដន្ទាទោសជនដៃដល់ដាក់ពន្ធនាគារមួយជីវិត និងបិទផ្លូវតវ៉ា**ក្រសួងបរិស្ថាន និងដៃគូ បន្តគម្រោងស្តារព្រៃឈើឡើងវិញក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ខេត្តសៀមរាប**សម្តេចតេជោ កោតសរសើរ​ និងអរគុណលោកប្រធានាធិបតី ត្រាំ ដែលរួមចំណែកដ៏ធំដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានភូតកុហក លាបពណ៌ អុជអាល និងញុះញង់ បង្កចលាចលស្ទើរពេញពិភពលោក**វិមានក្រឹមឡាំងបញ្ជាក់ថា លោក ពូទីន និងលោក Trump នឹងធ្វើការហៅទូរស័ព្ទនៅថ្ងៃអង្គារ**រដ្ឋមន្ត្រីទេសចរណ៍ អញ្ជើញពិនិត្យស្ថានភាពលានជល់ដំរី និងសួនរុក្ខជាតិអង្គរ ដើម្បីសិក្សាក្នុងការរៀបចំតំបន់កម្សាន្តនាពេលរាត្រី**ក្រសួងពាណិជ្ជកម្ម សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី រៀបចំកិច្ចប្រជុំណែនាំពីការឃោសនាបោះឆ្នោត និងចាប់លេខរៀងបេក្ខជនឈរឈ្មោះបោះឆ្នោតសភាពាណិជ្ជកម្មខេត្តរតនគិរី អាណត្តិទី១ លើកទី១**តំបន់គ្រប់គ្រងនិងការពារសត្វផ្សោតទន្លេមេគង្គ ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២១,៩៦៦.៥១ហិកតា ត្រូវបានចុះបញ្ជីជាដីរដ្ឋ**នាយករដ្ឋមន្ត្រីឥណ្ឌា៖ ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានត្រៀមលក្ខណៈសម្បត្តិច្រើនជាងមុនសម្រាប់អាណត្តិ២របស់លោកដោយមានគោលដៅច្បាស់លាស់**រុស្ស៊ី ច្រានចោលការដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពណាតូ នៅក្នុងប្រទេសអ៊ុយក្រែន**នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់សង្កត់ធ្ងន់ថា ការបន្ធូរបន្ថយ និងកិច្ចសន្ទនា គឺជាផ្លូវដ៏មានប្រសិទ្ធភាពបំផុត ក្នុងការដោះស្រាយវិបត្តិនៅក្នុងតំបន់មួយ ដែលមានលក្ខណៈរសើប និងសំខាន់ដូចជាមជ្ឈិមបូព៌ា**អាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សា**កូរ៉េខាងជើង ថ្កោលទោសក្រុមប្រទេស G7 ដែលបានរួមគ្នាអំពាវនាវ ឱ្យខ្លួនបោះបង់ចោលអាវុធនុយក្លេអ៊ែរ**គណបក្សប្រឆាំងកូរ៉េខាងត្បូង ទទូចឱ្យតុលាការធម្មនុញ្ញ ប្រកាសសេចក្តីសម្រេចរបស់ខ្លួនឱ្យឆាប់ៗ ជុំវិញការចោទប្រកាន់ដកតំណែង លោក Yoon Suk Yeol**លោកជំទាវ សៅ ស្រីពៅ រដ្ឋលេខាធិការក្រសួងការងារ ជួបសំណេះសំណាលជាមួយតំណាងក្រុមហ៊ុន និងកម្មករនិយោជិតនៅរោងចក្រកាត់ដេរ ម៉ាកាឡូត ហ្គាមេន (ខេមបូឌា) (សាខាទី១) ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣**រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃថា បំណុលគ្រួសារនិងកម្ចីមិនដំណើរការរបស់ប្រទេសថៃមានស្ថិរភាព បន្ទាប់ពីកំណើនសេដ្ឋកិច្ចបានកើនឡើងដល់ចុងឆ្នាំមុន**ក្រសួងការងារ ចេញសេចក្តីណែនាំបន្ថែម ស្តីពី ការពង្រឹងវិធានការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត ក្នុងអំឡុងពេលមានការប្រែប្រួលអាកាសធាតុក្នុងរដូវប្រាំង**នាយករដ្ឋមន្ត្រីបារាំង៖ សហភាពអឺរ៉ុប​ ប្រហែលជាគិតខុសហេីយដែលកំណត់គោលដៅលេីផលិតផលស្រាវីស្គីអាមេរិក​ នៅក្នុងចំណាត់ការពន្ធគយរបស់ខ្លួន​**លោក ដូណាល់ ត្រាំ បណ្ដេញជនជាតិវ៉េណេស៊ុយអេឡាជាង ២០០នាក់ចេញពីសហរដ្ឋអាមេរិក**មេបញ្ជាការកងទ័ពជើងគោក សម្រេចបង្កើតគណៈបញ្ជាការឯកភាពដឹកនាំបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅតាមដងទន្លេសាប**ប្រជាជនហ្វីលីពីនដែលអ្នកគាំទ្រលោក Rodrigo Duterte បានចូលរួមនៅក្នុងក្បួនដង្ហែរមួយនៅក្នុងទីក្រុង Davao ដើម្បីបង្ហាញការគាំទ្រ និងទាមទារឱ្យមានការដោះលែង Rodrigo Duterte

នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៨ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ៣

ភ្នំពេញ៖ នៅថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៨ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ៣ ក្នុងខេត្តកំពង់ស្ពឺ ដែលមានសិស្សនគរបាលជ័យលាភី សរុបចំនួន១៨៨នាក់ នារី៣៣នាក់។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ បានបញ្ជាក់ថាពិធីបិទវគ្គសិក្សានាថ្ងៃនេះ ជាសក្ខីភាពឆ្លុះបញ្ចាំងឱ្យឃើញអំពីលទ្ធផលការងារថ្មីបន្ថែមទៀតដែលសម្រេចបានដោយជោគជ័យ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយប្រាជ្ញាភិវឌ្ឍន៍និងទស្សនវិស័យវែងឆ្ងាយរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយក៏ជាព្រឹត្តិការណ៍មួយដែលបានលើកតម្លៃនិងផ្ដល់កិត្តិយសដល់ប្អូនៗសិស្សនគរបាលជ័យលាភីទាំងអស់ ដែលបានខិតខំសិក្សារៀនសូត្រ ហ្វឹកហាត់ គោរពវិន័យបានល្អ រហូតទទួលបានជោគជ័យក្នុងការសិក្សា។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ក៏បានគោរពថ្លែងអំណរគុណនិងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលជាបិតានិងជាអគ្គមគ្គទេសក៍ដ៏ឆ្នើមនៃសន្តិភាពនិងការអភិវឌ្ឍជាតិលើគ្រប់វិស័យ និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណ ដោយផ្ដល់អាទិភាពខ្ពស់ក្នុងការអភិវឌ្ឍធនធានមនុស្សលើគ្រប់វិស័យ រួមទាំងកងកម្លាំងនគរបាលជាតិ ព្រមទាំងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចក្រឡាហោម ស ខេង ដែលបានកសាងសមិទ្ធផលនិងស្នាដៃជាច្រើនរបស់ក្រសួងមហាផ្ទៃសម្រាប់អ្នកដឹកនាំបន្តវេន ជាពិសេស គឺការផ្ដល់តម្លៃនិងអាទិភាពដល់ការងារបណ្ដុះបណ្ដាលមន្ត្រីនគរបាលជាតិ។

ជាកិច្ចបន្ត ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ក៏បានថ្លែងនូវការកោតសរសើរចំពោះសាលានគរបាលជាតិភូមិភាគ៣និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានរួមសហការគ្នាយ៉ាងល្អក្នុងការគ្រប់គ្រងវគ្គសិក្សាខាងលើឱ្យដំណើរការស្របតាមគោលការណ៍ណែនាំរបស់បណ្ឌិត្យសភានិងបានបញ្ចប់ប្រកបដោយជោគជ័យ។

ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន បានបន្តថ្លែងបញ្ជាក់ថា ស្ថិតក្រោមម្លប់សន្តិភាពនិងក្រោមការដឹកនាំប្រកបដោយស្មារតីទទួលខុសត្រូវរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាសេនាធិការជូនរាជរដ្ឋាភិបាល ដើម្បីរួមចំណែកសម្រេចគោលដៅយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា បណ្ឌិត្យសភានគរបាលកម្ពុជា បានបេ្តជ្ញាចិត្តយ៉ាងមុតមាំឥតងាករេ ចូលរួមអនុវត្តកម្មវិធីកំណែទម្រង់សំខាន់ៗ ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ ដើម្បីឆ្លើយតបតាមសំណូមពរប្រជាពលរដ្ឋ។

ក្នុងឱកាសដ៏ប្រពៃនោះ ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ក៏បានថ្លែងការកោតសរសើរនិងសូមអរគុណចំពោះឯកឧត្ដមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្ដមអភិបាលខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តកំពត ខេត្តកែប និងលោកជំទាវអភិបាលខេត្តកោះកុង ព្រមទាំងសប្បុរសជនទាំងអស់ ដែលបានចូលរួមឧបត្ថម្ភជាមួយក្រសួងមហាផ្ទៃ ដើម្បីកសាងសមិទ្ធផលនានានៅសាលានគរបាលជាតិភូមិភាគ៣ ឱ្យលេចចេញជារូបរាងឡើងជាបណ្ដើរៗ ដូចយើងទាំងអស់គ្នាបានឃើញជាក់ស្ដែងនាពេលនេះ។

ពាក់ព័ន្ធនឹងការបណ្តុះបណ្តាលនេះ ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន បានលើកឡើងថា កាលពីមុន ប្អូនៗជាជនស៊ីវិលដែលមិនបានយល់ដឹងអំពីតួនាទី ភារកិច្ច ក្រមសីលធម៌វិជ្ជាជីវៈ និងបទវិន័យនានារបស់នគរបាលនោះទេ។ ដូច្នេះ ប្រសិនបើប្អូនៗ មិនបានឆ្លងកាត់វគ្គនេះទេ ប្អូនៗមិនអាចបំពេញភារកិច្ចរបស់ខ្លួនជាមន្រ្តីនគរបាលបានល្អជូនអង្គភាពនិងប្រជាពលរដ្ឋបានឡើយ។ ម្យ៉ាងវិញទៀត ប្អូនៗទាំងអស់គឺជាឈាមថ្មីដែលរាជរដ្ឋាភិបាលនិងក្រសួងមហាផ្ទៃ បានជ្រើសរើសយកមកចាក់បញ្ចូលក្នុងរដ្ឋបាលសាធារណៈ ដើម្បីបម្រើការងារក្នុងវិស័យសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានល្អប្រសើរ។ ហេតុនេះ ចាំបាច់ណាស់ដែលទាមទារឱ្យឈាមថ្មីនេះជាឈាមដែលមានគុណភាពល្អ ដើម្បីបំពេញតួនាទីជាមន្រ្តីនគរបាលបន្តវេនប្រកបដោយលក្ខណសម្បត្តិសមស្របនិងមានការពេញចិត្តពីសំណាក់ប្រជាពលរដ្ឋ។

មុននឹងបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ក៏បានផ្តល់មតិផ្ដាំផ្ញើមួយចំនួនសម្រាប់ប្អូនៗជាសិស្សនគរបាលជ័យលាភី ត្រូវយកចំណេះដឹងនិងជំនាញ ទៅប្រើប្រាស់ឱ្យមានប្រយោជន៍ដល់អង្គភាពនិងសង្គមជាតិ ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ គោរពច្បាប់ ត្រូវមានអត្តចរិតល្អ ដើម្បីធ្វើជាមន្រ្តីនគរបាលល្អ ក្នុងការបម្រើជាតិនិងប្រជាពលរដ្ឋ ៕

អត្ថបទដែលជាប់ទាក់ទង