អាជ្ញាធរជាតិអប្សរា មិនអនុញ្ញាតឱ្យគណបក្សជំនាន់ថ្មី ប្រារព្ធពិធីសម្បថនៅបរិវេណប្រាសាទភ្នំបាខែង
ភ្នំពេញ៖ ក្នុងគោលដៅធានានូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងបញ្ចៀសនូវ ការកកស្ទះចរាចរដែលរំខានដល់ការទស្សនារបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ក៏ដូចជាថែរក្សានូវគុណ តម្លៃអង្គរ ដែលជាអត្តសញ្ញាណនិងដួងព្រលឹងជាតិ តំបន់រមណីយដ្ឋានអង្គរមិនត្រូវបានអនុញ្ញាតឱ្យ មានសកម្មភាពប្រមូលផ្តុំឃោសនា ឬប្រារព្ធពិធីនានាសម្រាប់បម្រើផលប្រយោជន៍របស់គណបក្ស នយោបាយណាមួយឡើយ។
ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរាពុំអាចអនុញ្ញាតជូនបានទេ ចំពោះការ ស្នើសុំអនុញ្ញាតប្រារព្ធពិធីសម្បថរបស់សមាជិកគណបក្សជំនាន់ថ្មី នៅបរិវេណប្រាសាទភ្នំបាខែង នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤៕