**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

លោកស្រី Claudia Sheinbaum ប្រកាស​ជ័យ​ជម្នះ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ម៉ិកស៊ិក

ម៉ិចស៊ីកូ៖ នៅថ្ងៃទី៣ ខែមិថុនា អ្នកវិទ្យាសាស្ត្រអាកាសធាតុម៉ិកស៊ិក និងជាអតីតអភិបាលក្រុងម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានអបអរសាទរជ័យជម្នះរបស់ខ្លួននៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃអាទិត្យក្នុងនាមជាបេក្ខជននៃក្រុមចម្រុះ Let’s Keep Making History។

លោកស្រី Claudia Sheinbaum បានថ្លែងសុន្ទរកថាទទួលយកនៅប៉ុន្មានម៉ោងនៃព្រឹកថ្ងៃចន្ទ បន្ទាប់ពីវិទ្យាស្ថានជាតិរៀបចំការបោះឆ្នោតបានចេញលទ្ធផលនៃការរាប់យ៉ាងឆាប់រហ័សរបស់ខ្លួន។ លទ្ធផល​បឋម​បាន​បង្ហាញ​ថា​នាង​បាន​ឈ្នះ​ដោយ​មាន​សំឡេង​គាំទ្រ​ចន្លោះ​ពី ៥៨.៣ ទៅ ៦០.៧ភាគរយ។

លោកស្រី Claudia Sheinbaum ដែលមានអាយុ ៦១ ឆ្នាំនឹងក្លាយជាប្រធានាធិបតីស្ត្រីដំបូងរបស់ម៉ិកស៊ិកក្នុងរយៈពេលជាង ២០០ឆ្នាំ នៃឯករាជ្យភាពរបស់ខ្លួន។

បេក្ខជនគណបក្សប្រឆាំង Xochitl Galvez ទទួលបានសំឡេងគាំទ្រចន្លោះពី ២៦.៦ភាគរយ និង ២៨.៦ភាគរយនៃសន្លឹកឆ្នោត ហើយបានទទួលស្គាល់ការបរាជ័យលើគូប្រជែងគណបក្សកាន់អំណាចរបស់លោកស្រី Claudia Sheinbaum កាលពីថ្ងៃចន្ទ។

បេក្ខជន​ប្រុស​តែ​ម្នាក់​គត់​គឺ​លោក Jorge Alvarez Maynez ដែល​តំណាង​ឲ្យ​គណបក្ស​ចលនា​ពលរដ្ឋ​មាន​សំឡេង​ឆ្នោត​ចន្លោះ​ពី ៩,៩ភាគរយ​ដល់ ១០,៨ភាគរយ។

អត្ថបទដែលជាប់ទាក់ទង