**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត

ប្រធានាធិបតីកូរ៉េខាងត្បូង អះអាងថា ប្រេង ១៤ពាន់លានបារ៉ែល អាចកប់នៅក្នុងដែនទឹកភាគខាងកើតរបស់ប្រទេសខ្លួន

សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានឲ្យដឹងកាលពីថ្ងៃចន្ទថា ប្រេងឆៅ និងឧស្ម័នធម្មជាតិរហូតដល់ ១៤ពាន់លានធុង អាចត្រូវបានកប់នៅក្នុងដែនទឹកភាគខាងកើតរបស់ប្រទេស។

លោក Yoon Suk-yeol បានប្រាប់សន្និសីទសារព័ត៌មានតាមទូរទស្សន៍ថា ការរុករកភូមិសាស្ត្របានបង្ហាញពីលទ្ធភាពខ្ពស់សម្រាប់ការស្តុកទុកប្រេង និងឧស្ម័នដ៏ច្រើននៅឆ្នេរសមុទ្រ Yeongil Bay ក្នុងទីក្រុង Pohang ចម្ងាយប្រហែល ២៦០គីឡូម៉ែត្រភាគអាគ្នេយ៍នៃរដ្ឋធានីសេអ៊ូល។

ការរុករកត្រូវបានចាប់ផ្តើមកាលពីខែកុម្ភៈឆ្នាំមុន លើការរំពឹងទុកថាមានអណ្តូងប្រេង និងឧស្ម័នកាន់តែច្រើននៅជុំវិញតំបន់ឧស្ម័នក្នុងដែនទឹកភាគខាងកើត ដែលកន្លែងស្តុកឧស្ម័នធម្មជាតិចំនួន ៤៥លានបារ៉ែលត្រូវបានរកឃើញនៅចុងទសវត្សរ៍ឆ្នាំ១៩៩០ ហើយត្រូវបានផលិតជាលក្ខណៈពាណិជ្ជកម្មដល់ទីបញ្ចប់រហូតដល់ឆ្នាំ២០២១។

លោក Yoon Suk-yeol បានបញ្ជាក់ថា ការរុករកបានបង្ហាញពីលទ្ធភាពខ្ពស់ សម្រាប់ទុនបម្រុងប្រេង និងឧស្ម័នដ៏ធំរហូតដល់ ១៤ពាន់លានបារ៉ែល ដែលអាចបំពេញតម្រូវការឧស្ម័នធម្មជាតិរបស់កូរ៉េខាងត្បូងសម្រាប់រយៈពេល២៩ឆ្នាំ និងតម្រូវការប្រេងឆៅសម្រាប់រយៈពេល៤ឆ្នាំ។

ប្រធានាធិបតីកូរ៉េខាងត្បូង បានបន្ថែមថា លោកបានអនុម័តផែនការខួងរុករករបស់ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល ដោយរំពឹងថាលទ្ធផលបឋមនឹងត្រូវបានប្រកាសនៅក្នុងឆមាសទីមួយនៃឆ្នាំក្រោយ។

អត្ថបទដែលជាប់ទាក់ទង