អំណោយឧបត្ថម្ភដ៏ថ្លៃថ្លា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុនី ត្រូវបានផ្តល់ ជូនសាលាពលទាហាន យោធភូមិភាគពិសេស
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហ៊ូ ចាន់ដារ៉ា នាយកសាលាពលទាហាន យោធភូមិភាគពិសេស បាទទទួលអំណោយឧបត្ថម្ភដ៏ថ្លៃថ្លាសម្រាប់ខែមិថុនា ឆ្នាំ២០២៤ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ រួមមាន៖ ថវិកាសម្រាប់ទ្រទ្រង់សាលា យោធាចារ្យ និងគ.គ្រប់គ្រង សរុបចំនួន ៨,៧៥០,០០០រៀល ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហ៊ូ ចាន់ដារ៉ា នាយកសាលា រួមទាំងយោធាចារ្យ គ.គ្រប់គ្រង បុគ្គលិកទាំងអស់ សូមប្តេជ្ញាអនុវត្តភារកិច្ចឱ្យបានល្អ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងគោរពជូនពរ ជូនចំពោះសម្តេចមហាបវរធិបតី និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ឱ្យជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡេីយ។