**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ជំរុញឱ្យមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ខិតខំបំពេញភារកិច្ច លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដើម្បីឈានទៅប្រកាសខេត្តកំពង់ចាម ជាខេត្តបញ្ចប់ការបន្ទោរបង់ពាលវាលពាសកាល នៅចុងខែកក្កដា ឆ្នាំនេះ

ភ្នំពេញ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមល បានជំរុញ ឱ្យមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ខិតខំបំពេញភារកិច្ច លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដើម្បីឈានទៅប្រកាសខេត្តកំពង់ចាម ជាខេត្តបញ្ចប់ការបន្ទោរបង់ពាលវាលពាសកាល នៅចុងខែកក្កដា ឆ្នាំ ២០២៤ ខាងមុខនេះ ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ជំរុញដូច្នេះនៅព្រឹកថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២៤ ក្នុងកិច្ចប្រជុំ ស្ដីពីការជំរុញបញ្ចប់ស្ថានភាព ការបន្ទោរបង់ពាលវាលពាសកាល នៃក្រុង ស្រុក ទាំង ១០ ក្នុងខេត្តកំពង់ចាម ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា មកដល់ពេលនេះ គឺយើងរួមគ្នាតាំងចិត្តត្រូវធ្វើ ការងារខាងលើនេះឲ្យបានបញ្ចប់ក្នុងខែ មិថុនា នេះ និងដើម្បីឈានទៅប្រកាសខេត្តកំពង់ចាម ជាខេត្ត បញ្ចប់ការបន្ទោរបង់ពាលវាលពាសកាល (ODF) នៅចុងខែកក្កដា ឆ្នាំ ២០២៤ ខាងមុខនេះ ។

ឯកឧត្តមអភិបាលខេត្ត បានរំលឹកដល់មន្ត្រីមន្ទីរអង្គភាពជំនាញ ឱ្យពិនិត្យមើល នូវបញ្ហា ដែលនៅសេសសល់ ហើយត្រូវតាំងចិត្តធ្វើឱ្យបាន ដើម្បីសម្រេចដល់គោលដៅ ។

ឯកឧត្តមអភិបាលខេត្ត បានយកឱកាសនោះថ្លែងអំណរគុណ ដល់មន្ត្រីនៅមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក ដែលបានរួមគ្នាក្នុងការចុះទៅតម្រង់ទិសដល់អាជ្ញាធរមូលដ្ឋាន នៃក្រុង ស្រុក ទាំង ១០ ក្នុងរយៈពេលមួយខែកន្លងមកនេះ ។

បើតាមប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម លោក អ៉ឹង វិសុទ្ធ បានអត់ដឹងថា ខេត្តកំពង់ចាមបច្ចុប្បន្នអត្រាខ្នងផ្ទះមានបង្គន់អនាម័យមានចំនួន ៨៩,៧៦% ខ្នងផ្ទះប្រើប្រាស់រួមមានចំនួន ៤.៦៦% សរុបខ្នងផ្ទះបានប្រើប្រាស់បង្គន់សរុបទូទាំងខេត្ត មានចំនួន ៩៤.៤២% ។

ចំពោះភូមិដែលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ចំនួន ៤២៧ ភូមិ ស្មើនិង ៤៥.១៣% មានឃុំ និងសង្កាត់ បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ចំនួន ៣៣ឃុំ និង៤សង្កាត់ ស្មើនឹង ៣៣.៩០% ៕

អត្ថបទដែលជាប់ទាក់ទង