លោកជំទាវ អុង សុភាវី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ប្រចាំត្រីមាសទី១ និងលើកទិសដៅអនុវត្តការងារត្រីមាសទី២ ឆ្នាំ២០២៤
ភ្នំពេញ៖ អនុវត្តតាមការចាត់តាំងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការ រួមជាមួយនឹង លោកជំទាវ ព្រំ ចន្ថា និង ឯកឧត្តម បេ ទាឡេង អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ប្រចាំត្រីមាសទី១ និងលើកទិសដៅអនុវត្តការងារត្រីមាសទី២ ឆ្នាំ២០២៤ នៅសាលប្រជុំសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត តំណាងស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ ជុំវិញខេត្ត សរុបចំនួន ៧៣ រូប៕