**ក្រសួងការងារ ជូនដំណឹងស្តីពី ករណីឆបោកបុគ្គលិករដ្ឋបាល ឬតំណាង សហគ្រាស គ្រឹះស្ថាន ឬសាមីកម្មករនិយោជិត ឱ្យប្រើមធ្យោបាយក្លែងក្លាយក្នុងការទូទាត់ថ្លៃសេវាសាធារណៈរបស់ក្រសួង**គ្រួសាររងគ្រោះខ្យល់កន្ត្រាក់ចំនួន ១០គ្រួសារ នៅក្នុងឃុំចង្ហារស្រុកអូជ្រៅ ទទួលបានអំណោយសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ**សមត្ថកិច្ចក្រសួងបរិស្ថាន រកឃើញករណីល្មើសច្បាប់របស់ក្រុមហ៊ុនព្រីន៤ នៅក្នុងខេត្តកណ្តាល**សម្តេចប្រធានរដ្ឋសភា អបអរសារទរចំពោះរាជរដ្ឋាភិបាលកម្ពុជា-ថៃ ដែលបានបន្តពង្រឹងកិច្ចសហប្រតិបត្តិការ បើកចំហឈរលើការជឿទុកចិត្តគ្នា ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រទេស ទាំងសងខាង**កម្ពុជា-ថៃ ឯកភាពបន្តពង្រឹង និងពង្រីកភាពជាដៃគូយុទ្ធសាស្ត្រ ឱ្យកាន់តែរឹងមាំបន្ថែមទៀត**សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ**មេដឹកនាំកម្ពុជា-ថៃ ប្ដេជ្ញាចិត្តរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងរាល់ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ**កម្ពុជា-ថៃ ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ព ជាពិសេសបណ្តាកងអង្គភាពដែលឈរជើងនៅតាមបណ្តាព្រំដែន**កម្ពុជា ថ្លែងអំណរគុណថៃ ដែលមិនអនុញ្ញាតឱ្យជនណាម្នាក់ប្រើប្រាស់ទឹកដីថៃ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងធ្វើសកម្មភាពដែលបង្កគ្រោះថ្នាក់ដល់កម្ពុជា**សម្តេចធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីជប់លៀងផ្លូវការជាកិត្តិយស ជូននាយករដ្ឋមន្ត្រីថៃ និងគណៈប្រតិភូ**នាយករដ្ឋមន្ត្រីកម្ពុជា-ថៃ អញ្ជើញធ្វើសេចក្តីថ្លែងការណ៍រួម**កម្ពុជា-ថៃ សម្ពោធនិមិត្តសញ្ញាខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ថៃ**កម្ពុជា-ថៃ ចុះហត្ថលេខាលើឯកសារចំនួន៧**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីថៃ**អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយព័ត៌មានមិនពិតរបស់គណនីហ្វេសប៊ុកឈ្មោះ Na Det ចោទប្រកាន់ថា លោកវរសេនីយ៍ទោ កែវ ដូល បានស៊ីសំណូកពីឈ្មួញគ្រឿងញៀន កាងមិនបង្ក្រាប**កម្ពុជា-ជប៉ុន រៀបចំកិច្ចប្រជុំដំបូង ស្តីពីការចុះសិក្សាផែនការលម្អិតលើគម្រោងអភិវឌ្ឍន៍ផែនការមេដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកក្នុងតំបន់**សម្តេចធិបតី ទទួលបដិសណ្ឋារកិច្ច និងជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីថៃ នៅវិមានសន្តិភាព**ក្រសួងការងារកម្ពុជា និងក្រសួងការងារថៃ បើកកិច្ចប្រជុំក្រុមការងារបច្ចេកទេស**ក្រុមការងារបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប នាំយកអំណោយចែកជូនប្រជានេសាទជួបការលំបាកចំនួន ១០គ្រួសារ**នាយករដ្ឋមន្ត្រីថៃ អញ្ជើញមកដល់កម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចុះត្រួតពិនិត្យការងារបង្កបង្កើន ផល ចិញ្ចឹមសត្វ ក្នុងសកម្មភាព អនុវត្តន៍ខ្លឹមសារចលនាប្រឡងប្រណាំងទាំង៥ នៅផ្នែកសឹករងស្ទឹងសែន

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងកំពង់ធំ បានដឹកនាំសហការី នៃក្រុមការ ងារប្រឡងប្រណាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានទៅត្រួត ពិនិត្យសកម្មភាពការងារបង្កបង្កើនផលចិញ្ចឹមសត្វ លើកស្ទួយជីវភាពរស់នៅរបស់កងទ័ពបន្ថែមលើគោលរបប ដែលថ្នាក់លើបានកំណត់ ក្នុងចលនាប្រឡង ប្រណាំងទាំង៥ នៅផ្នែកសឹករងស្ទឹងសែន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅសង្កាត់ អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លោកវរសេនីយ៍ទោ សៀង ហុកឃាន់ មេបញ្ជាការផ្នែកសឹករងស្ទឹងសែន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជាក់ថា កងកម្លាំងផ្នែក សឹករងស្ទឹងសែន ក្រៅពីភារកិច្ចស្នូលក្នុងអង្គភាព ក៏បានចាត់តាំងកម្លាំងចូលរួមក្នុងការអនុវត្តន៍គោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព ហើយថ្មីៗនេះក៏បានចាត់តាំងកម្លាំងមួយចំនួនទៀត ចូលរួមក្នុងកិច្ចការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កំពង់ធំ។

លោកវរសេនីយ៍ទោ សៀង ហុកឃាន់ បានបញ្ជាក់បន្ថែមទៀតថាដោយ ឡែកចំពោះការងារចិញ្ចឹមទ័ព អង្គភាពបានដាំដុះដំណាំ នឹងចិញ្ចឹមសត្វ ដើម្បីលើកស្ទួយជីវភាពរបស់កងទ័ពបង្កើនបន្ថែមលើគោលរបប ដែលក្រសួងការពារ ជាតិ បានកំណត់ ហើយបងប្អូនមានការហូបចុកនៅក្នុងផ្ទះបាយសមូហភាពបានគ្រប់គ្រាន់ ដោយអង្គភាពមានស្រះចិញ្ចឹមត្រីចំនួន២ ស្រះ មានត្រីប្រមាណជាង៣០.០០០ក្បាល ចិញ្ចឹមគោចំនួន២៥ក្បាល និងមាន មាន់ ទា ក្ងានមួយចំនួន ដើម្បីដោះស្រាយជីវភាពក្នងអង្គភាពប្រចាំថ្ងៃ។ ដោយឡែកចំពោះយោធិនដែលត្រូវបានក្រសួងការពារជាតិដាក់ឲ្យចូលនិវត្តន៍ ត្រូវបានអង្គភាពប្រគល់មេគោពូជជូនមួយក្បាល ដេីម្បីបងប្អូនយកទៅចិញ្ចឹមសម្រាប់ដោះស្រាយជីវភាពក្នងក្រុមគ្រួសារ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ នាយទាហាន នាយ ទាហានរង និងពលទាហានទាំងអស់នៅផ្នែកសឹករងស្ទឹងសែន ដែលបានខិតខំបំពេញភារកិច្ច ដែលថ្នាក់លើបានប្រគល់ជូន ឲ្យទទួលបានជោគជ័យគួរជាទីមោទនៈ ក្នុងនោះដែរអង្គភាព ផ្នែកសឹករងស្ទឹងសែន ជាអង្គភាពមួយ ដែលមានស្នាដៃល្អក្នុងការងារចលនាប្រឡង ប្រណាំងទាំង ៥ខ្លឹមសារ ដែលថ្នាក់លើបានដាក់ចេញ ដើម្បីគ្រប់គ្រងកម្លាំង កសាងអង្គភាពរឹងមាំលេីគ្រប់វិស័យ និងលើកស្ទួយជីវភាពរស់នៅរបស់កងទ័ព បានយ៉ាងល្អប្រសើរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំបន្ថែមដល់យោធិនទាំងអស់ ត្រូវខិតខំអនុវត្តឱ្យបានល្អ នូវខ្លឹមសារចលនាប្រឡងប្រណាំងទាំង៥ ដែលយោធភូមិ ភាគទី៤ បានដាក់ចេញឲ្យទទួលបានជោគជ័យ និងត្រូវប្តេជ្ញាចិត្តដាច់ខាតក្នុងភារកិច្ច ការពារជាតិ សាសនា ព្រះ មហាក្សត្រ និងការពារឲ្យបានដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រទេសជាតិយើងបន្តការ អភិវឌ្ឍន៍ ពិសេសគាំទ្រយ៉ាងពេញទំហឹងនូវគម្រោងស្ថាបនាព្រែកជីកហ្វូណនតេជោ ដេីម្បីប្រទេសជាតិ និងប្រជាជនកម្ពុជាយេីងមានការអភិវឌ្ឍន៍រីកចម្រេីនរុងរឿងបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង