**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**នាយករដ្ឋមន្ត្រី អះអាងថា ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ**ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត

សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រារព្វទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០២៤ សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានប្រារព្វទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រមហមកម្ពុជាខេត្តបន្ទាយមានជ័យ និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុងគណៈកម្មាធិការសាខា អនុសាខា ក្រុមកក្រកសង្កាត់ អ្នកស្ម័គ្រចិត្ត កក្រក យុវជនកក្រក។

អបអរសាទរ ទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ”ពង្រឹងជំនាញវិជ្ជាជីវៈឆ្មបដើម្បីលើកកម្ពស់ សេវាថែទាំព្យាបាល សុខភាពមាតា ទារកនិង យុវវ័យក្នុងបរិបទការប្រែប្រួលអាកាសធាតុ”។

ពិធីនេះប្រារព្វឡើងដើម្បីលើកកម្ពស់ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាឥស្សរជនដ៏ឆ្នើមដែលសម្តេចទទួលបានគោរមងារនេះ។

ការប្រារព្វពិធីធ្វើឡើងក្នុងបរិវេណសាលាគុកោសល្យ និងវិក្រិតការខេត្ត ស្ថិតនៅភូមិ៣ សង្តាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ទិវាឆ្មបជាតិ -អន្តរជាតិ ៥ ឧសភា សាខាបានអញ្ជើញសមាសភាព ពីគ្រូពេទ្យឆ្មប ពីមណ្ឌលសុខភាព ៧សង្កាត់ក្នុងក្រុង គ្រូពេទ្យឆ្មបតាម អូរឌី និងពេទ្យឆ្មប នៅមន្ទីរពេទ្យបង្អែកមិត្តភាព កម្ពុជា-ជប៉ុនមង្គលបូរី ចំនួន៣០នាក់ និងស្រ្តីមានផ្ទៃពោះ ក្នុង៤សង្កាត់ក្នុងក្រុង ចំនួន៣០នាក់ ។

ក្នុងពេលជាមួយគ្នានេះដែរសាខាបានរៀបចំរបស់កំដរដៃបន្តិចបន្ទួចផងដែរ។សម្រាប៉អ្នកគ្រូពេទ្យឆ្មបចំនួន៣០នាក់ក្នុងម្នាក់ៗទទួលបាន÷ ទឹកល្ថរខ្មៅ១យួរ, ទឹកសណ្តែក ១យួរ, នំធុង ១ធុង, ផ្លែក្រូចលឿង១គីឡូក្រាម និងថវិកាផ្ទាល់របស់ឯកឧត្តមប្រធាន៥ម៉ឺនរៀល។

សម្រាប់ស្ត្រីមានផ្ទៃពោះចំនួន៣០នាក់ ក្នុងម្នាក់ៗទទួលបានក្រមាពោះគោធំ១, ទឹកសណ្តែក ១យួរ និងថវិកាផ្ទាល់របស់ឯកឧត្តម ប្រធាន២ម៉ឺនរៀល៕

អត្ថបទដែលជាប់ទាក់ទង