ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត បន្តដឹកនាំកិច្ចប្រជុំពិភាក្សាលើការផ្តល់សេវាលិខិតឆ្លងដែនតាមប្រព័ន្ធអនឡាញ
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបន្តដឹកនាំកិច្ចប្រជុំពិភាក្សាលើការផ្តល់សេវាលិខិតឆ្លងដែនតាមប្រព័ន្ធអនឡាញ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម បណ្ឌិត អគ្គនាយក មានមតិស្វាគមន៍ ដល់ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន និងលោក/លោកស្រីជាមន្ត្រីបច្ចេកទេស ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់បង្កើតប្រព័ន្ធនេះឡើង។ នេះជាកិច្ចប្រជុំ កែសម្រួល ពិនិត្យ និងសម្រេចចុងក្រោយ មុននឹងគោរពស្នើសុំគោលការណ៍អនុញ្ញាតពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបកនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ មុននឹងដាក់ឱ្យអនុវត្តសាកល្បងនាពេលខាងមុខ ក្នុងគោលបំណងឱ្យការប្រើប្រាស់ប្រព័ន្ធផ្តល់សេវាលិខិតឆ្លងដែនតាមប្រព័ន្ធអនឡាញនេះធានាបានថាមានភាពងាយស្រួល និងប្រកបដោយភាពល្អប្រសើរ សម្រាប់ប្រជាពលរដ្ឋ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អគ្គនាយករង លោកប្រធាន/អនុប្រធាននាយកដ្ឋាន លោក/លោកស្រីនាយការិយាល័យ ព្រមទាំងមន្រ្តីបច្ចេកទេស នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្នុងការពិនិត្យ ផ្តល់យោបល់ កែសម្រួល និងសម្រេច ៕