**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ**មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា**ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ថារដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងមានការព្រួយបារម្ភថាអ៉ីរ៉ង់ដែលកំពុង យចុះឥទ្ធិពល អាចនឹងផលិតអាវុធនុយក្លេអ៊ែរ**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ សិស្សានុសិស្សត្រូវជៀសឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ

អភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យលើការគ្រប់គ្រង និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីរៀបចំសូចនាករនៃការប្រឡងប្រណាំងការផ្តល់សេវាល្អ ក្នុងវិស័យអប់រំសម្រាប់ឆ្នាំ២០២៤

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីពាក់ព័ន្ធអញ្ជើញចុះពីនិត្យលើការគ្រប់គ្រង និងហេដ្ឋារចនាសម្ព័ន្ធនៅសាលាមត្តេយ្យសិក្សាក្រុង វិទ្យាល័យចំណេះទូទៅ ហ៊ុន សែន ក្រុង និងវិទ្យាល័យ ហ៊ុន សែន មិត្តភាព ក្រុងព្រះសីហនុ ដើម្បីរៀបចំសូចនាករនៃការប្រឡងប្រណាំងការផ្តល់សេវាល្អ ក្នុងវិស័យអប់រំសម្រាប់ឆ្នាំ២០២៤ នៅខេត្តព្រះសីហនុ។

តាមរបាយការណ៍របស់លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានឱ្យដឹងថា ក្នុងការប្រឡងប្រណាំងសេវាល្អលើវិស័យអប់រំនៅខេត្តព្រះសីហនុ ខេត្តមានវិទ្យាល័យចំនួន១២ និងមត្តេយ្យសិក្សាចំនួន៣ ដោយការប្រឡងប្រណាំងសេវាសាធារណល្អ ក្នុងវិស័យអប់រំ ទើបមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានជ្រើសរើសវិទ្យាល័យចំនួន៨ និងមត្តេយ្យសិក្សាចំនួន៣ ធ្វើការចូលរួមប្រឡងប្រណាំងសេវាសាធារណល្អរបស់ក្រសួងអប់រំយុវជន និងកីឡាឆ្នាំ២០២៤ ក្នុងនោះក្រុងព្រះសីហនុ ជ្រើសរើសយកសាលាមត្តេយ្យសិក្សាក្រុង១ និងវិទ្យាល័យចំណេះទូទៅ ហ៊ុន សែន ក្រុងព្រះសីហនុ និងវិទ្យាល័យ ហ៊ុន សែន មិត្តភាព ក្នុងនោះសាលាមត្តេយ្យក្រុង មានចំនួន ១៣ថ្នាក់ សិក្សាចែកជាពីវេណ ពេលព្រឹកមាន ៧ថ្នាក់ និងពេលល្ងាច ៦ថ្នាក់ និងមានលោកគ្រូ អ្នកគ្រូ រដ្ឋចំនួន ១២នាក់ គ្រូជំនួយ ៥នាក់ សិស្សសរុបចំនួន ៧២៦នាក់ វិទ្យាល័យចំណេះទូទៅ ហ៊ុន សែន ក្រុងព្រះសីហនុ មានគ្រូសរុបចំនួន ៨៤នាក់ ស្រី ២២នាក់ សិស្សសរុបចំនួន ១,០៥០នាក់ ស្រី ៥៤០នាក់ និងវិទ្យាល័យ ហ៊ុន សែន មិត្តភាព មានគ្រូសរុបចំនួន ៩៦នាក់ ស្រី ៤២នាក់ សិស្សសរុបចំនួន ២,១៣៧នាក់ ស្រី ១,០៨៨នាក់។

ក្នុងឱកាសចុះពិនិត្យលើការគ្រប់គ្រង និងហេដ្ឋារចនាសម្ព័ន្ធក្នុងសាលាទាំងបីខាងលើ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ដើម្បីធ្វើការប្រឡងប្រណាំងសេវាសាធារណល្អក្នុងវិស័យអប់រំនៅទូទាំងប្រទេសសម្រាប់ឆ្នាំ២០២៤នេះ ខេត្តព្រះសីហនុត្រូវរៀបចំពីដើមទី ដើម្បីធានាថា ក្នុងការអនុវត្តសេវាសាធារណៈល្អ ឱ្យទទួលបានលទ្ធផលផ្លែផ្កាតាមការរំពឹងទុក ស្តីពីការប្រឡងប្រណាំងជ្រើសរើសអង្គភាពផ្តល់សេវាសាធារណគំរូក្នុងវិស័យអប់រំ នៅថ្នាក់ក្រោមជាតិ ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ បានយកចិត្តទុកដាក់ចលនាប្រឡងប្រណាំងការងារបំរើសេវាសាធារណៈល្អ យើងត្រូវកែលម្អការបំរើសេវាសាធារណកាន់តែប្រសើរបន្ថែមទៀត ដោយផ្អែកលើការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍសមត្ថភាពមន្ត្រីរបស់យើង ក្នុងការបំរើសេវាសាធារណៈល្អ ដោយសារឆ្នាំកន្លងមក អង្គភាពរបស់យើងមិនបានទទួលចំណាត់ល្អ ដោយសារយើងមានការបោះឆ្នោតជាបន្តបន្ទាប់ ធ្វើឱ្យការប្រឡងប្រណាំងសេវាសាធារណមិនបានផុលផុស ក៏ប៉ុន្តែយើងរីករាយនឹងទទួលដោយសារបេក្ខភាព ដែលបានចូលរួមចលនាប្រឡងប្រណាំងរបស់យើងចេះឈឺចាប់ ដើម្បីកែលម្អសេវាកាន់តែល្អ។ ដោយឡែកការបំរើសេវាសាធារណល្អ សម្រាប់វិស័យអប់រំ ក្នុងនោះសម្រាប់វិទ្យាល័យមាន សូចនាករគោល ៨ សូចនាករវិនិច្ឆ័យរង២២ និងសូចនាករលម្អិតចំនួន១៦៧ ស្មើនឹង ៨៣៥ពិន្ទុ និងសម្រាប់មត្តេយ្យសិក្សក្នុងនោះមានសូចនាករគោល៨ សូចនាករវិនិច្ឆ័យរង២២ និងសូចនាករលម្អិត១២៣ ស្មើនឹង ៦១៥ពិន្ទុ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា យើងត្រូវអនុវត្តបំពេញនូវគ្រប់សូចនាកររបស់ក្រសួងអប់រំ ឱ្យបានព្រមៗគ្នាទាំងសកម្មភាពនៅទីវាល នៅក្នុងសាលារៀន ដោយរៀបចំកែលម្អសោភ័ណភាពបរិស្ថាន អនាម័យជាដើមនៅក្នុងទីធ្លាសាលារៀន សាកសម្យជាថ្នាលបណ្តុះនូវចំណេះដឹង ចំណេះធ្វើសម្រាប់យុវជនរបស់យើងនាពេលខាងមុខ។ ហើយការប្រឡងប្រណាំងបំរើសេវាសាធារណល្អនេះ ត្រូវមានការចូលរួមពីអ្នកពាក់ព័ន្ធ ហើយអង្គភាពទទួលសេវាប្រឡងប្រណាំងត្រូវសិក្សាស្វែងយល់ រួមគ្នាធ្វើសកម្មភាពព្រមគ្នា យើងត្រូវយល់ដឹងទាំងអស់គ្នាក្នុងការបំពេញនូវសូចនាករវាយពីក្រសួងអប់រំ ក្នុងការពិនត្យតាមដានវាយតម្លៃ ការដាក់ពិន្ទុសម្រាប់មុខមាត់របស់ខេត្ត ហើយសកម្មភាពសំខាន់ក្នុងការបំរើសេវាសាធារណល្អ គឺជាកិត្តិយសក្នុងការពង្រីកសកម្មភាពនេះទៅដល់សាលារៀនគោលដៅផ្សេងទៀត ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ទន្ទឹមនោះនៅតាមសាលានីមួយៗយើងក៏ត្រូវរៀបចំប្លង់គោលស្របតាមស្តង់ដាគរុកោសល្យ នៃការប្រឡងប្រណាំងបំរើសេវាសាធារណគំរូ ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ មានដូចជាកន្លែងផ្ញើឡាន ម៉ូតូ សួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេងកីឡាជាដើម ទទួលសេវាប្រកបដោយគុណភាព និងសោភ័ណភាព។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកថវិការបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឧបត្ថម្ភជូនលោកគ្រូ អ្នកគ្រូ នៅតាមសាលាទាំង៣ ក្នុងម្នាក់ទទួលបាន ១០ម៉ឺនរៀល៕

អត្ថបទដែលជាប់ទាក់ទង