**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

អគ្គនាយកពន្ធនាគារ ដឹកនាំប្រជុំថ្នាក់ដឹកនាំ នាយកដ្ឋានជំនាញ ប្រធានមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានីខេត្ត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំ៤២០ នៃទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម ឈន សាណាត អគ្គនាយក នៃអគ្គនាយដ្ឋានពន្ធនាគារ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែឧសភា និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់។

ថ្នាក់ដឹកនាំ ប្រធាននាយកដ្ឋានជំនាញ និងប្រធានពន្ធនាគាររាជធានីខេត្ត បានលើកឡើងបញ្ហាប្រឈមច្រើនចំនុច ដើម្បីដាក់ជូនអង្គប្រជុំដោះស្រាយរួមមាន៖ កំណើនជនជាប់ឃុំ, ការងារសន្តិសុខពាក់ព័ន្ធជនជាប់ឃុំជាបរទេស, ការងារបណ្តុះបណ្តាល, របបអាហារជនជាប់ឃុំ, ថវិការឧបត្ថម្ភមន្រ្តីសន្តិសុខ, ការគ្រប់គ្រងអាវុធវែងខ្លីតាមបណ្តាលអង្គភាព, ជ្រើសរើសក្របខណ្ឌជួសជុល និងក្របខណ្ឌពិសេស, ជនជាប់ឃុំដែលបង្កបញ្ហា និងបង្កើតបក្សពួក ប្រមូលផ្តុំ និងមិនគោរពបទបញ្ជាផ្ទៃក្នុង, ចំណាត់ថ្នាក់សន្តិសុខ, ការដាក់វិន័យជនជាប់ឃុំ, ទូរស័ព្ទដៃ និងសម្លៀកបំពាក់សំរាប់មន្រ្តី។

នាឱកាសនោះ ឯកឧត្តម អគ្គនាយ បានផ្តល់អនុសាសន៍ដឹកជាដំណោះស្រាយដល់ប្រធានពន្ធនាគារ រាជធានីខេត្តទាំងអស់ដើម្បីអនុវត្តន៍៖
១.ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះការងារគោលការណ៍មនុស្សធម៍ និងធ្វើការសហការណ៍ឲបានល្អជាមួយក្រសួងយុត្តិ៍ធម៏
២.ត្រូវអង្កេត និងយកចិត្តទុកដាក់ឲបានខ្ពស់ចំពោះមុខសញ្ញាពិសេស (មេគ្រឿងញៀន)
៣.បង្កើនការយកចិត្តទុកដាក់លើការគ្រប់គ្រងសំណុំរឿងជនជាប់ឃុំ
៤.មន្រ្តីទាំងអស់ក្នុងអំឡុងពេលបំពេញការងារត្រូវស្លៀកសម្លៀកបំពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវ
៥.គ្រប់របាយការណ៍ទាំងអស់ត្រូវតែមានគុណភាព ខ្លី ខ្លឹម ខ្លាំង
៦.ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះចំណាត់ថ្នាក់សន្តិសុខ (ខ្ពស់ មធ្យម ទាប)
៧.ហាមឃាត់មិនអោយមានគ្រឿងញៀនក្នុងពន្ធនាគារ
៨.ត្រូវគ្រប់គ្រងវត្តមានឲ្យបានច្បាស់លាស់ និងត្រួតពិនិត្យមន្រ្តីជាប្រចាំ
៩.ត្រូវពង្រឹងអនុវត្តគោលការណ៍វិន័យលើមន្រ្តីឲ្យបានមុឺងម៉ាត់
១០.បន្តយកចិត្តទុកដាក់បន្ថែមលើរបបអាហារជនជាប់ឃុំ
១១.បន្តជម្រុញការងាររដ្ឋាភិបាលឌីជីថល
១២.បន្តឧបត្ថមគាំទ្រដល់មន្រ្តីគ្រប់រូបនៅពេលជួបការខ្វះខាត ៕

អត្ថបទដែលជាប់ទាក់ទង