ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អនុញ្ញាតឲ្យតំណាងស្ថានទូតអាមេរិក ចូលជួបប្រជុំពិភាក្សាការងារពាក់ព័ន្ធពលរដ្ឋខ្មែរធ្វើមាតុភូមិនិវត្តន៍ពីអាមេរិក មកកម្ពុជា
ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអនុញ្ញាតឲ្យលោក Joshua Coster តំណាងស្ថានទូតសហរដ្ឋអាមេរិក នៅរាជធានីភ្នំពេញ និងសហការី ចូលជួបប្រជុំពិភាក្សាការងារពាក់ព័ន្ធពលរដ្ឋខ្មែរធ្វើមាតុភូមិនិវត្តន៍ពីសហរដ្ឋអាមេរិក មកព្រះរាជាណាចក្រកម្ពុជា។
ក្នុងកិច្ចពិភាក្សានេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋានរដ្ឋបាលសរុប លោកនាយការិយាល័យ ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មផងដែរ ៕