**ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក៖ បញ្ហាប្រឈម និងភាពធន់នៃសេដ្ឋកិច្ចចិនក្នុងអាណត្តិប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រទេសទាំងអស់ ស្ថាប័ន បុគ្គល រួមគ្នារក្សា និងស្វែងរកសន្តិភាពយូរអង្វែង**សម្តេចធិបតី៖ តួនាទីរបស់កម្ពុជា ក្នុងការថែរក្សាសន្តិភាពសកលលោក និងការរំដោះមីន ក្រោមឆ័ត្រ UN បានឆ្លុះបញ្ជាំង​ពីភាពធន់របស់កម្ពុជា ក្នុងការប្រឈមមុខទៅនឹងអតីតកាលដ៏លំបាក**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ICAPP គឺជាក្តីសង្ឃឹមសម្រាប់សន្តិភាព ទៅថ្ងៃអនាគត**សម្តេចធិបតី៖ សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់**ឯកឧត្ដម ឈួន វ៉ន់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារលើ “គម្រោងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដោយផ្អែកលើ Big data នៅកម្ពុជា”**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធអគារទីចាត់ការ បណ្ណាល័យ និងផ្លូវបេតុង នៅស្រុកបាភ្នំ**តាមការគ្រោងទុកបេក្ខជន ៥,៦៣៧នាក់ នឹងចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីកសិកម្មឃុំ សម្រាប់វិញ្ញាសាសរសេរលើកទី១**កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២៤ និងសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យនិងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា**វិវាទពាក់ព័ន្ធនឹងដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយនូវរាល់បញ្ហាកង្វល់របស់ពលរដ្ឋ**សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ស រដ្ឋា អញ្ជើញប្រកាសចូលកាន់មុខតំណែងអធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា**អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំនេះ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា

កម្ពុជា-ប្រេស៊ីល ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការបច្ចុប្បន្ន

ភ្នំពេញ៖ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម អេឌូអាដូ ប៉ែស សាប៊យ (Eduardo Paes Saboia) អនុរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិក នៃក្រសួងការបរទេសប្រេស៊ីល បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការបច្ចុប្បន្នរវាងកម្ពុជា និងប្រេស៊ីល នៅក្នុងជំនួបនៅទីក្រុងប្រាស៊ីលីយ៉ា កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤។

អនុរដ្ឋមន្ត្រីការបរទេសទាំងពីរ បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជារបស់រដ្ឋមន្ត្រីការបរទេសប្រេស៊ីល ឯកឧត្តម ម៉ៅរ៉ូ វីអេរ៉ា (Mauro Vieira) កាលពីខែតុលាឆ្នាំមុន និងបានពិភាក្សាអំពីការត្រៀមរៀបចំសម្រាប់ គម្រោងទស្សនកិច្ចផ្លូវការនៅប្រេស៊ីលនៅឆ្នាំនេះ របស់ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងឱកាសខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូត រវាងកម្ពុជា និងប្រេស៊ីល។

ឯកឧត្តម ជុំ សុន្ទរី និង ឯកឧត្តម អេឌូអាដូ ប៉ែស សាប៊យ បានជូនព័ត៌មានគ្នាអំពីការវិវឌ្ឍនៃដំណើរការបង្កើតស្ថានទូតរៀងៗខ្លួន នៅក្នុងរាជធានី – រដ្ឋធានី នៃប្រទេសទាំងពីរ ដើម្បីឆ្លើយតបទៅនឹងសម្ទុះរីកចម្រើននៃទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ។

ឯកឧត្តមទាំងពីរ ក៏បានពិគ្រោះគ្នាអំពីមធ្យោបាយពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យពាណិជ្ជកម្ម កសិកម្ម អប់រំ ទេសចរណ៍ និងការរឹតចំណងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ព្រមទាំងលទ្ធភាពក្នុងការរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី២ រវាងក្រសួងការបរទេសទាំងពីរនៅកម្ពុជា នាឆ្នាំក្រោយ។

អនុរដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានជជែកអំពីទំនាក់ទំនងអាស៊ាន-ប្រេស៊ីល ដោយ ឯកឧត្តម អេឌូអាដូ ប៉ែស សាប៊យ បានសម្តែងជាថ្មីនូវអំណរគុណរបស់រដ្ឋាភិបាលប្រេស៊ីល ចំពោះការគាំទ្ររបស់កម្ពុជាសម្រាប់ប្រេស៊ីលក្លាយជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាននៅឆ្នាំ២០២២ ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន។

ឯកឧត្តម ជុំ សុន្ទរី បានលើកទឹកចិត្តប្រេស៊ីល ក្នុងនាមជាសមាជិកដ៏សំខាន់មួយរបស់ប្លុកដោះដូរពាណិជ្ជកម្មអាមេរិកខាងត្បូង MERCOSUR ឱ្យជួយជំរុញដំណើរការនានាសំដៅឈានទៅបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-MERCOSUR ដើម្បីផលប្រយោជន៍នៃតំបន់ទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង