**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកអគ្គរដ្ឋទូតទីម័រឡេស្តេ កោតសរសើរកម្ពុជាចំពោះការរៀបចំឱ្យមានតំបន់សេដ្ឋកិច្ចពិសេស ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋជាច្រើនទទួលបានការងារ

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុញ្ញាតឱ្យគណៈប្រតិភូជាយុវជន នៃកម្មវិធីអនាគតមេដឹកនាំអាស៊ាន “Future Líder ba ASEAN” របស់រដ្ឋាភិបាលទីម័រឡេស្តេ ដឹកនាំដោយ ឯកឧត្តម Ermenegildo Lopes ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលជួបសម្ដែងការគួរសម និងទទួលការចែករំលែកបទពិសោធន៍អំពីកិច្ចការងារវិនិយោគរបស់កម្ពុជា កាលពីរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤។

ស្របតាមការស្នើសុំរបស់គណៈប្រតិភូយុវជន នៃកម្មវិធីអនាគតមេដឹកនាំអាស៊ាន “Futuru Líder ba ASEAN” របស់រដ្ឋាភិបាលទីម័រឡេស្តេ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចែករំលែកពីមាគា៍អភិវឌ្ឍន៍ជាតិរបស់កម្ពុជា ក្នុងការត្រួសត្រាយផ្លូវដើម្បីអភិវឌ្ឍន៍ប្រទេសពីសង្គ្រាមផ្ទៃក្នុង រហូតទទួលបានសុខសន្តិភាពពេញលេញ ឯករាជ្យភាពជាតិ និងមានរដ្ឋាភិបាលតែមួយក្នុងការអនុវត្តការងារ តាមរយៈការអនុវត្តគោលនយោបាយឈ្នះៗ ដែលអាចសម្រេចបានសមិទ្ធផលជាតិធំៗលើគ្រប់វិស័យ ដោយផ្អែកលើមូលដ្ឋាននៃយុទ្ធសាស្ត្រចតុកោណ ផ្ដោតសំខាន់លើកត្តា៤គឺ មនុស្ស ផ្លូវ ទឹក ភ្លើង។ ជាមួយគ្នានេះ ស្របតាមនិន្នាការនៃការអភិវឌ្ឍន៍បច្ចុប្បន្ន រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧នេះបានបន្ថែមឌីជីថលូបនីយកម្ម ចូលក្នុងមូលដ្ឋាននៃផែនការអភិវឌ្ឍន៍ជាតិផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់អំពីការរក្សាឱ្យបាននូវសុខសន្តិភាព និងស្ថិរភាពសង្គម ដើម្បីអនុញ្ញាតឱ្យសង្គមជាតិអាចគិតគូរអំពីការអភិវឌ្ឍ និងភាពរីកចម្រើននៃគុណភាពជីវិតរបស់ប្រជាពលរដ្ឋ។

ចំពោះវិស័យវិនិយោគ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងផងដែរថា កម្ពុជាបានអនុវត្តគោលនយោបាយបើកចំហរសេដ្ឋកិច្ចដោយទទួលយកការវិនិយោគពីគ្រប់ទិសទី បន្ទាប់ពីស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៩៤ ដែលផ្ដល់តួនាទីភាកិច្ចជាសេនាធិការរាជរដ្ឋាភិបាល និងជាច្រកចេញចូលតែមួយក្នុងកិច្ចការងារសម្របសម្រួល និងអនុម័តគម្រោងវិនិយោគ ពិសេសការវិនិយោគដោយផ្ទាល់ពីបរទេស និងអនុវត្តកិច្ចការងារសហប្រតិបត្តិការអភិវឌ្ឍន៍ផងដែរ។ ចំពោះការបើកចំហរសេដ្ឋកិច្ចនេះ រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយជាតិជាច្រើន ពិសេសគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ដើម្បីតម្រង់ទិសទីផ្សារ និងបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងការវិនិយោគនៅកម្ពុជា។

ក្រោយទទួលបានការចែករំលែកអំពីបទពិសោធន៍ការងារជាច្រើនរបស់ស្ថាប័ន ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ឯកឧត្តមឯកអគ្គរដ្ឋទូតបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ ការលើកទឹកចិត្ត ការផ្ដល់បទពិសោធន៍លើកិច្ចការងារវិនិយោគ និងទស្សនទានល្អៗជូនដល់ប្រតិភូ ពិសេសដល់ប្រតិភូជាយុវជន ដែលជាអនាគតថ្នាក់ដឹកនាំ។

បន្ថែមពីនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានកោតសរសើរកម្ពុជាចំពោះការរៀបចំឱ្យមានតំបន់សេដ្ឋកិច្ចពិសេស ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋជាច្រើនទទួលបានការងារ ហើយឯកឧត្តមឯកអគ្គរដ្ឋទូត បានគោរពស្នើសុំការណែនាំលើរបៀបដែលកម្ពុជាបានរៀបចំបង្កើតតំបន់សេដ្ឋកិច្ចទាំងនេះឡើង ដើម្បីអាចឱ្យទីម័រឡេស្តេអាចប្រើប្រាស់ជាបទពិសោធន៍សម្រាប់អភិវឌ្ឍន៍ប្រទេសខ្លួនផងដែរ។

ដើម្បីជាការជំរុញទឹកចិត្តបន្ថែម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូននូវទស្សនទានជាច្រើនដែលផ្ដល់គុណតម្លៃលើភាពជាអ្នកដឹកនាំ និងការយកប្រទេសជាតិជាសំខាន់ចំពោះមុខ ដើម្បីធ្វើយ៉ាងណាអាចសម្រេចបាននូវការលើកកម្ពស់គុណភាពមនុស្ស សុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចជាដើម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្ដល់ការណែនាំដល់អង្គគណៈប្រតិភូផងដែរ លើការពិនិត្យជម្រាបជូនថ្នាក់ដឹកនាំទីម័រឡេស្តេ ក្នុងការរៀបចំស្ថាប័នគោលមួយដែលទទួលបន្ទុកលើកិច្ចការងារវិនិយោគ ដើម្បីបើកទ្វារឱ្យវិនិយោគិនអាចចូលមកបណ្ដាក់ទុនវិនិយោគ។

បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្ដល់ជូនគន្លឹះសំខាន់ដែលស្នូលសម្រាប់យុវជនទាំងអស់ក្នុងនាមជាអនាគតថ្នាក់ដឹកនាំគួរយកទៅអនុវត្តក្នុងកិច្ចការងារ គឺ 5Es “Energy, Energize, Edge, Execution, Enthusiastic” ដែលជាអ្នកដឹកនាំប្រកបដោយថាមពល ផ្ដល់ការទឹកចិត្ត មានភាពមោះមុត ការអនុវត្តការងារ និងមានភាពសកម្ម៕

អត្ថបទដែលជាប់ទាក់ទង