**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

រដ្ឋបាលខេត្តកំពង់ចាម និងសាជីវកម្មចែករំលែកជីវិតសកល នៃប្រទេសកូរ៉េ ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្ដីពី អំណោយមនុស្សធម៌ ជូនដល់រដ្ឋបាលខេត្ត

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១៤ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ប្រតិភូ នៃរដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងប្រតិភូ នៃសាជីវកម្មចែករំលែកជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ លោក គីម ជុងណាម Kim Jung Nam អញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ស្ដីពី អំណោយមនុស្សធម៌ ជូនដល់រដ្ឋបាលខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ ស្ថិតនៅ វិមានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

គួរជម្រាបថា ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ស្ដីពី អំណោយមនុស្សធម៌ ជូនដល់រដ្ឋបាលខេត្តកំពង់ចាម គឺដើម្បីលើកកម្ពស់គុណភាព នៃការរស់នៅសម្រាប់ប្រជាជនកម្ពុជា លើវិស័យសុខភាព ការអប់រំ និងសុខុមាលភាពសង្គម។

នាឱកាសដ៏វិសេសវិសាលនោះ គណៈប្រតិភូទាំងពីរ បានពិចារណាលើកតិកាសញ្ញា និងកិច្ចព្រមព្រៀងទៅវិញទៅមក នៅទីនេះ និងសម្រាប់ការពិចារណាដ៏ល្អ និងមានតម្លៃផ្សេងទៀត ភាគីទាំងពីរបានយល់ព្រមដូចតទៅ៖

ប្រការ១- គោលបំណង៖ កិច្ចព្រមព្រៀងនេះរៀបចំឡើងដើម្បីលើកកម្ពស់ និងសម្រេចបានគុណភាពនៃការរស់នៅសម្រាប់ប្រជាជនកម្ពុជា លើវិស័យសុខភាព ការអប់រំ និងសុខុមាលភាព តាមរយៈការបរិច្ចាកសម្ភារៈជំនួយផ្នែកវេជ្ជសាស្ដ្រនៃជនជាតិកូរ៉េមានដូចជា ថ្នាំពេទ្យ សម្ភារៈបរិក្ខា និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដែលផ្ដល់ដោយ ភាគី “ខ”។

ប្រការ២-លក្ខខណ្ឌ និងការបញ្ចប់៖
ចំនួនទឹកប្រាក់កំណត់នៃកិច្ចព្រមព្រៀងនេះគឺ ៥.០០០.០០០ដុល្លា (ប្រាំលានដុល្លារអាមេរិច) អនុវត្តរយៈពេល៥០ខែ (ខែមិថុនា ឆ្នាំ២០២៤-ខែមេសា ឆ្នាំ២០២៩)។ ការងារគម្រោងមួយចំនួនត្រូវធ្វើការសិក្សាដោយផ្អែកលើកិច្ចព្រមព្រៀងនៃភាគីទាំងពីរ។

ប្រការ៣-សម្ភារៈបរិច្ចាកដោយ ភាគី “ខ” សម្ភារៈដែលអាចរៀបចំជាប្រព័ន្ធសុខភាព និងលើកកម្ពស់គុណភាពនៃការរស់នៅរបស់ប្រជាជនកម្ពុជា ជាពិសេសក្នុងវិស័យសុខភាព ការអប់រំ និងសុខុមាលភាព ។ល។

ប្រការ៤-លក្ខខណ្ឌទូទៅ៖ គ្រោងការលម្អិតនៃគម្រោងនីមួយៗត្រូវបានបន្ថែមនៅក្នុងកិច្ចព្រមព្រៀងនេះ បន្ទាប់ពីអនុស្សរណៈនេះត្រូវបានពិនិត្យយ៉ាងម៉ត់ចត់ និងទទួលស្គាល់ដោយភាគីទាំងពីរ។ ចំនួននៃគម្រោងអាចធ្វើការសម្រេចចិត្តដោយមានការយល់ព្រមពីភាគីទាំងសងខាង។

ក្នុងករណី មានការយល់ច្រឡំណាមួយកើតឡើង ឬក៏ខ្វះការបញ្ជាក់លើកិច្ចព្រមព្រៀងនេះ ត្រូវប្រើកិច្ចព្រមព្រៀងជាភាសាអង់គ្លេស។ កិច្ចព្រមព្រៀងជាភាសាអង់គ្លេសត្រូវផ្ដល់មូលដ្ឋានចុងក្រោយសម្រាប់ការបកស្រាយ និងអនុវត្តលក្ខខណ្ឌនៃកិច្ចព្រមព្រៀង។

ប្រការ៥-ការគ្រប់គ្រង៖ ការគ្រប់គ្រង និងការទំនាក់ទំនងនៃគម្រោងនានា ត្រូវទំនាក់ទំនងតាមរយៈអ្នកសម្របសម្រួលលោក មីន ប៊ុងចាង R&S Steel(កម្ពុជា) ដែលបានរៀបរៀងដោយភាគីទាំងពីរ។ ភាគីទាំងពីរត្រូវបន្ដទំនាក់ទំនង និងរួមសហការដើម្បីផ្សព្វផ្សាយលទ្ធផលល្អបំផុតនៃគម្រោង។

ប្រការ៦-ការចុះហត្ថលេខា ដូចជាភ័ស្ដុតាង ភាគីទាំងពីរបានព្រមព្រៀងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចព្រមព្រៀងបរិច្ចាក នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤។

ប្រការ៧-ប្រសិទ្ធភាពនៃកិច្ចព្រមព្រៀង៖
អនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចព្រមព្រៀងបរិច្ចាកនេះ មានប្រសិទ្ធភាពនៅពេលដែលតំណាងភាគីទាំងពីរ បានចុះហត្ថលេខានៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ និងអាចបន្ដទៀតបានតាមការព្រមព្រៀងនៃភាគីទាំងពីរ ៕

អត្ថបទដែលជាប់ទាក់ទង