**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ក្រសួង ស្ថាប័ន ចំនួន៣២ ទទួលបានការបណ្តុះបណ្តាល រយៈពេល ២ថ្ងៃ ស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការស៊ីវិលក្រសួង ស្ថាប័ន»

ភ្នំពេញ៖ វគ្គបណ្តុះបណ្តាល ស្តីពី«ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការស៊ីវិលក្រសួង ស្ថាប័ន» រយៈពេល ២ថ្ងៃ បានបញ្ចប់ជាស្ថាពរ នារសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមយក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ ដោយមានសិក្ខាកាមដែលជាថ្នាក់ដឹកនាំ តំណាងក្រសួង ស្ថាប័ន ចំនួន ២៥៩នាក់(ស្រី ២៩នាក់) អញ្ជើញចូលរួមពីក្រសួង ស្ថាប័ន ចំនួន៣២។

ថ្លែងជារបាយការណ៍នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាល លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារបច្ចេកទេសលើកកម្ពស់ប្រសិទ្ធភាពការងារ វគ្គបណ្តុះបណ្តាលបានរៀបចំវាគ្មិនដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រសួងមុខងារសាធារណៈ ធ្វើបទបង្ហាញចំនួន៥ រួមមាន៖ (១).ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន (២).ការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការស៊ីវិលក្រសួង-ស្ថាប័ន (៣).ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីរាជការស៊ីវិលក្រសួង-ស្ថាប័ន និង (៤).ការរៀបចំរបាយការណ៍ និង(៥).យន្តការគាំទ្រក្រសួង-ស្ថាប័ន ហើយវគ្គបណ្តុះបណ្តាលបានរៀបចំវេទិកាពិភាក្សា សំណួរចម្លើយ ពាក់ព័ន្ធបទបង្ហាញខាងលើ ព្រមទាំងរៀបចំក្រុមការងារពិភាក្សាផងដែរ។

បន្ទាប់ពីស្តាប់របាយការណ៍បូកសរុបរួចមក ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ បានលើកឡើងថាក្នុងនាមឯកឧត្តម ជាតំណាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ឯកឧត្តមសូមបញ្ជាក់ថា កិច្ចការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការស៊ីវិលក្រសួង ស្ថាប័ន គឺជាកិច្ចការអាទិភាពរបស់យើងទាំងអស់គ្នា នៅក្នុងអាណត្តិនីតិកាលទី៧ នៃរដ្ឋសភា របស់រាជរដ្ឋាភិបាល។ នេះជាកិច្ចការដ៏មានសារៈសំខាន់ ដែលសម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់នូវអភិក្រម ២យ៉ាង សម្រាប់បន្តកិច្ចការទៅមុខ ពិសេសការងារកែទម្រង់របស់រាជរដ្ឋាភិបាល គឺអភិក្រមនៃការពង្រឹង និងអភិក្រមនៃការរៀបចំផ្ទះរបស់ខ្លួនឱ្យបានរៀបរយ។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានបន្ថែមថា អភិក្រមទាំង ២យ៉ាងនេះ បង្ហាញពីភាពរៀបរយនៃក្រសួង ស្ថាប័ន ដែលអាចនាំឱ្យយើងចាក់គ្រឹះយ៉ាងរឹងមាំ និងជាវប្បធម៌នៃការគ្រប់គ្រងការបំពេញការងាររបស់យើង ដែលយើងរាល់គ្នាកំពុងកសាងប្រវត្តិសាស្ត្រថ្មីនៅក្នុងក្របខណ្ឌនៃការរៀបចំរបៀបរៀបរយរបស់ក្រសួង ស្ថាប័ន សម្រាប់ដំណើរទៅមុខ និងជាសមត្ថភាពដែលអាចបត់បែនតាមការផ្លាស់ប្តូរថ្មីៗនោះបាន។ ការវិភាគមុខងារ គឺការរៀបចំឱ្យក្រសួង ស្ថាប័ន មិនមានតួនាទីជាន់គ្នា តែអភិក្រមការងារត្រូវមានភាពប្រទាក់ក្រឡាគ្នារវាងស្ថាប័នមួយ ទៅស្ថាប័នមួយទៀត។

បន្ថែមក្នុងប្រសាសន៍បិទវគ្គបណ្តុះបណ្តាល ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានលើកទឹកចិត្តឱ្យក្រសួង ស្ថាប័ន ទាំងអស់ចូលរួមសហការការងារដោយការយោគយល់គ្នា គាំទ្រគ្នា ដើម្បីសម្រេចបាននូវកិច្ចការងារនេះ ស្របតាមគោលដៅដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល។ ការសម្រេចបាននូវលទ្ធផលទាំងអស់នេះហើយ គឺជាការកសាងខឿននៃប្រព័ន្ធរដ្ឋបាលសាធារណៈកាន់តែរឹងមាំ ៕

អត្ថបទដែលជាប់ទាក់ទង