**អ្នកនេសាទជនជាតិប៉េរូម្នាក់ រស់នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកអស់រយៈពេល ៩៥ ថ្ងៃដោយស៊ីសត្វកន្លាត និងអណ្តើកសមុទ្រដើម្បីរស់រានមានជីវិត**កម្ពុជា-អូស្ត្រាលី ពិភាក្សាគ្នាអំពីវិស័យថាមពល ការធ្វើអាជីវកម្មរ៉ែប្រកបដោយការទទួលខុសត្រូវ និងការវិនិយោគដេីម្បីអនាគតកម្ពុជា**សមាជិកសភាអឺរ៉ុប៖ បារាំងគួរតែយករូបសំណាកសេរីភាពមកវិញ ព្រោះសហរដ្ឋអាម៉េរិក លែងមានតម្លៃសមនឹងទទួលបានសំណាកនេះទៀតហើយ**នគរបាលស្រុកបាណន់ អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនបុរសម្នាក់ក្នុងករណីគ្រឿងញៀនកាលពីឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ១.២៥០នាក់ មកពីវិទ្យាល័យ២៥ ក្នុងខេត្តកំពង់ស្ពឺ**បទវិភាគ៖បុគ្គលឈ្មោះវីលៀម ឡៃកាន់តែព្រហើន ក៏កាន់តែឆាប់វិនាស បុគ្គលឈ្មោះ វីលៀម ឡៃ មេដឹកនាំតំបន់តៃវ៉ាន់របស់ចិនដែលហៅខ្លួនថាជា “សកម្មជននៃកម្លាំងអបគមន៍ចង់ឱ្យតៃវ៉ាន់ឯករាជ្យពិតៗ”បានព្រលយពាក្យសម្ដីយ៉ាងព្រហើនម្តងទៀត។**យុទ្ធនាការហែលទឹកទន្លេមេគង្គ ចម្ងាយ១២០ គីឡូម៉ែត ដើម្បីជួយសង្គ្រោះសត្វផ្សោត របស់កម្ពុជា**ប្រេសិតអាម៉េរិក៖ លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា នឹងជជែកពិភាក្សាជាមួយលោក ពូទីន នៅសប្តាហ៍នេះ ស្តីពីវិធីបញ្ចប់សង្រ្គាមរ៉ាំរ៉ៃនៅអ៊ុយក្រែន**វិទ្យុអាស៊ីសេរី អាចនឹងឈប់ដំណើរការ!**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមផ្លូវអាកាសថ្មី សំដៅទៅលើទីក្រុងកំពង់ផែ Hodeidah ប្រទេសយេម៉ែន**រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនថា កងកម្លាំងអ៊ុយក្រែននៅក្នុងតំបន់ Kursk របស់រុស្ស៊ីនឹងបន្តប្រតិបត្តិការទោះបីជាកងទ័ពត្រូវបានឡោមព័ទ្ធក៏ដោយ**បញ្ចុះបឋមសិលាសាងសង់អគារថ្មី នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដែលជាអំណោយរបស់ក្រសួងមហាផ្ទៃ**អភិបាលខេត្តតាកែវ៖ តម្លៃនៃសន្តិភាពបានផ្ដល់ឱកាសឱ្យកម្ពុជាអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ឱ្យកាន់តែរីកចម្រើន**លោក GAGAN Malik (តួសម្តែងជាព្រះពុទ្ធ) បានផ្ញើសារអំពីភាពសម្បូរបែបនៃទេសចរណ៍កម្ពុជា**#CCFR Comment#បទវិភាគ៖ ផែនការប្រតិបត្តិស្តីពី“ភេរវកម្មបៃតង”របស់បុគ្គលឈ្មោះវីលៀម ឡៃពិតិជានឹងទទួលបរាជ័យជាក់ជាមិនខាន !**រដ្ឋមន្ត្រីក្រសួងធនធានទឹកចិន អញ្ជើញទស្សនកិច្ចគម្រោងស្ថានីយផ្គត់ផ្គង់ទឹកស្អាត ក្នុងខេត្តកណ្ដាល**ក្រសួងយុត្តិធម៌ ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីចំណាត់ការលើបណ្ដឹងសុំអន្តរាគមន៍របស់បុគ្គលឈ្មោះ សែម សុខគា ពាក់ព័ន្ធនឹងរឿងដីធ្លីនៅតំបន់អន្ទង់អាំង (ភ្នំ១៥០០) ខេត្តពោធិ៍សាត់**រដ្ឋបាលខេត្តរតនគិរី ជូនដំណឹងស្ដីពីការរៀបចំព្រឹត្តិការណ៍បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៥ ខេត្តរតនគិរី**ខ្យល់កន្រ្តាក់ បណ្តាលឱ្យមានការដួលរលំដើមឈើមួយចំនួន នៅតំបន់រមណីយដ្ឋានអង្គរ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់ក្តីសង្ឃឹម និងភាពជឿជាក់ជូនប្រជាពលរដ្ឋនៅស្រុកលេីកដែក ដែលរងផលប៉ះពាល់ដោយសារវិវាទដីធ្លីជាមួយក្រុមហ៊ុន ភឺន ផល្លា

ភ្នំពេញ៖ បន្ទាប់ពីទទួលបានរបាយការណ៍ និងសំណេីរបស់អាជ្ញាធរមូលដ្ឋាន ព្រមទាំងគណៈពង្រឹងស្រុកលេីកដែក ខេត្តកណ្តាលភ្លាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានពិនិត្យនិងចាត់តាំងឱ្យឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារពិសេសលេីកិច្ចការអន្តរាគមន៍ របស់នាយករដ្ឋមន្ត្រី សហការជាមួយឯកឧត្តម ហេង រតនា ប្រតិប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកលេីកដែក ដេីម្បីដឹកនាំក្រុមការងារចុះជួយអន្តរាគមន៍ដោះស្រាយបញ្ហាវិវាទដីធ្លីទំហំជាង៨ពាន់ហិកតា រវាងប្រជាពលរដ្ឋប្រមាណជាង២ពាន់គ្រួសាររស់នៅក្នុងឃុំចំនួន៣នៃស្រុកលេីកដែក ខេត្តកណ្តាល ជាមួយក្រុមហ៊ុន ភឺន ផល្លា។

គ្រាន់តែបានឃេីញវត្តមានឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងឯកឧត្តម ហេង រតនា ព្រមទាំងក្រុមការងារ ចុះជួបប្រជាពលរដ្ឋដោយផ្ទាល់ តាមការចាត់តាំងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានារសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤នេះ បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៅក្នុងរឿងនេះ បានសម្តែងការសប្បាយរីករាយប្រកបដោយក្តីសង្ឃឹម ស្នាមញញឹម និងភាពជឿជាក់ យ៉ាងមុតមាំ លេីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

នៅក្នុងជំនួបនេះឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងឯកឧត្តម ហេង រតនា ព្រមទាំងក្រុមការងារ បានស្តាប់ពីបញ្ហា និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ដេីម្បីជាមូលដ្ឋានសិក្សាស្រាវជ្រាវ និងបន្តទំនាក់ទំនងទៅកាន់ភាគីក្រុមហ៊ុន ភឺន ផល្លា ដេីម្បីពិនិត្យផ្ទៀងផ្ទាត់ឯកសារ ពាក់ព័ន្ធ សម្រាប់ឈានទៅរកដោះស្រាយ បញ្ចប់វិវាទនេះ សំដៅផ្តល់ភាពកក់ក្តៅ និងភាពត្រឹមត្រូវដល់ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធ តាមអនុសាសន៍ និងការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង