ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសយកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ គឺជាការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសផ្លូវការយកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ គឺជាការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែពហុបំណងកំពត នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ។
ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ពលរដ្ឋនៅខេត្តកំពតដែលបានគាំទ្រគម្រោងការកសាងព្រែកជីកហ្វូណនតេជោ។ សម្តេចធិបតី បានបញ្ជាក់ថា ពលរដ្ឋខេត្តកំពតនឹងទទួលបានផលច្រើនពីព្រែកជីកហ្វូណនតេជោ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ «ដូចដែលខ្ញ៉ំបានបញ្ជាក់ច្រើនដងហើយថា ព្រែកជីកហ្វូណនតេជោ ធ្វើឡើងដើម្បីផលប្រយោជន៍ខ្មែរតជំនាន់។ គម្រោងនេះយើងមិនបានខ្ចីលុយអ្នកណាមកកសាងទេ គឺជាគម្រោងកសាងដោយវិស័យឯកជនក្រោមរូបភាព (BOT) កសាង ប្រតិបត្តការ និងផ្ទេរ ។ មានន័យថា ពេលវិស័យឯកជនប្រតិបត្តការហើយដល់ពេលវេលាណាមួយតាមកិច្ចព្រមព្រៀងនឹងផ្ទេរមកកាន់រដ្ឋវិញ តែសូមបញ្ជាក់ថា ក្នយងការកសាងនោះមានវិនិយោគិនខ្មែរលើស៥០ភាគរយ»។ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គម្រោងព្រែកជីកហ្វូណនតេជោ មានលក្ខណៈជាតិនិយម។
ជាមួយគ្នានោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រុមប្រឆាំងជ្រុលនិយមតែងតែយកមកធ្វើជាប្រធានបទវាយប្រហារមកលើរាជរដ្ឋាភិបាល រឿងព្រែកជីហ្វូណនតេជោ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋសូមបន្តគាំទ្រចំពោះគម្រោងព្រែកជីកហ្វូណនតេជោបន្តទៀត ក៉ំជឿលើការញុះញង់ ដើម្បីផលប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ ៕